គម្រោង​រៀប​ចំ​កែ​លម្អស្ទឹង​​សៀម​រាប​ជំហាន​២​​នឹង​ត្រូវចាប់​ផ្តើម​ហើយ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣​

គម្រោង​រៀប​ចំ​កែ​លម្អស្ទឹង​​សៀម​រាប​ជំហាន​២​​នឹង​ត្រូវចាប់​ផ្តើម​ហើយ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣​

គម្រោង​រៀប​ចំ​កែ​លម្អស្ទឹង​​សៀម​រាប​ជំហាន​២​​នឹង​ត្រូវចាប់​ផ្តើម​ហើយ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣​

ដាក់បញ្ចូលថ្ងៃ 12 February 2013, 17:16 AEST

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​គ្រោង​នឹង​​​រៀប​ចំ​បញ្ចប់​​ការ​កែ​លម្អ​ស្ទឹង​សៀម​រាបជំ​ហាន​ទី​២ ​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ ​ការ​រៀប​ចំ​នេះ​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​លំ​នៅ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ដែល​កំ​ពុង​រស់​នៅ​តាម​មាត់​ស្ទឹង​​​ចាប់​ពី​ស្ពាន​ក្រ​វ៉ាត់​ក្រុង​រហូត​ដល់​ចុង​ភូមិ​អា​រញ្ញ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​សៀម​រាប ​ក្រុង​សៀម​រាប​ បន្ទាប់​ពី​ការ​​អនុវត្ត​ជំ​ហាន​ទី​១​ បានបញ្ចប់​ទៅ។

លោក ស៊ូ ភិ​រិន្ទ អភិ​បាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ ការ​រៀប​ចំ​កែលម្អ​​តាម​ស្ទឹង​សៀម​រាបក្នុង​ជំ​ហាន​ទី២​ ចាប់​ពី​ស្ពាន​ក្រ​វ៉ាត់​ក្រុង​ រហូត​ទៅ​ដល់​ចុង​ភូមិ​អា​រញ្ញ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​សៀម​រាបនោះ នឹង​ត្រូវ​ចាប់​អនុវត្ត​ហើយ ​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​លំ​នៅ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ដែល​កំ​ពុង​រស់​នៅ​តាម​មាត់​ស្ទឹងទៀត​ផង​​។

(សំ​ឡេងលោក ស៊ូ ភិ​រិន្ទ)

លោក​បាន​បញ្ជាក់​ទៀត​ថា ចំ​ពោះ​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ផ្តល់​ទី​លំ​នៅ​ជូន​ប្រ​ជា​ពល​រដ្ឋ​នេះ គឺ​អនុវត្ត​ដូច​ជំ​ហាន​ទី​១​ដែរ។

(សំ​ឡេងលោក ស៊ូ ភិ​រិន្ទ)

អ៊ំ​ស្រី​ឈ្មោះ ស៊ន់ ជា​ប្រ​ជា​ពល​រដ្ឋ​ដែល​កំ​ពុង​រស់​នៅ​តាម​មាត់​ស្ទឹង​សៀម​រាប​នេះ បាន​មាន​ប្រសាសន៍​ប្រាប់ Radio Australia​ ថា​ បើ​ទោះ​បី​ជា​រូប​អ៊ំ ​និង​គ្រួ​សារ​មួយ​ចំ​នួន​ទៀត​មិន​ចង់​ចាក​ចេញ​ពី​ទី​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏​មិន​ជំ​ទាស់​ដែរ។​

(សំ​ឡេងអ៊ំ​ស្រី​ ស៊ន់)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក អឿន​ ពៅ ​អភិ​បាល​រង​ក្រុង​សៀម​រាប ​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​ ៧៩៥​គ្រួសារ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​លំ​នៅ​ដ្ឋាន​ ក្នុង​ការ​​អនុវត្ត​ការ​កែ​លម្អ​ស្ទឹង​សៀម​រាបជំ​ហាន​ទី​២នេះ។

(សំ​ឡេងលោក អឿន​ ពៅ)

បើតាម​ការ​បញ្ជាក់​របស់​លោក​ អ៊ំ ចាត ​ចៅ​សង្កាត់​សៀម​រាប ​បាន​អះ​អាង​ថា​ ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់​ដែល​កំ​ពុង​រស់​នៅ​តាម​មាត់​ស្ទឹង​សៀម​​រាប​នេះ​បាន​យល់​ព្រម​ចាក​ចេញ​ទៅ​រស់​នៅ​ទី​តាំង​ថ្មី​តាម​ការ​រៀប​ចំ​របស់​អា​ជ្ញា​ធរ​ខេត្ត​ ដោយ​គិត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រ​ជា​ពល​រដ្ឋ​ណា​ម្នាក់ ​បាន​ចេញ​មក​ធ្វើ​ការ​តវ៉ា​ជា​មួយ​អា​ជ្ញា​ធរ​ពី​ទស្សនៈ​របស់​ខ្លួន​ដែល​មិន​ព្រម​ចាក​ចេញ​នោះ​ឡើយ៕

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។