ករណី​ថ្មី​ឆ្នាំ​២០១៣ ​មេខ្យល់​ឆបោក​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទៅ​ធ្វើការ​បេះ​ផ្លែឈើ​នៅ​អូស្ត្រាលី

ករណី​ថ្មី​ឆ្នាំ​២០១៣ ​មេខ្យល់​ឆបោក​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទៅ​ធ្វើការ​បេះ​ផ្លែឈើ​នៅ​អូស្ត្រាលី

ករណី​ថ្មី​ឆ្នាំ​២០១៣ ​មេខ្យល់​ឆបោក​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទៅ​ធ្វើការ​បេះ​ផ្លែឈើ​នៅ​អូស្ត្រាលី

ដាក់បញ្ចូលថ្ងៃ 12 February 2013, 17:23 AEST

កាល​ពី​ថ្ងៃ​មិ្សលមិញ​នេះ​ មាន​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ ៣៤​នាក់​ មក​ពី​ភូមិ​អង្គរការ​ ឃុំ​អង្កាញ់​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ បាន​ដាក់​បណ្ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បឹងកេងកង​ទី​១​ ខណ្ឌ​ចំការមន​ ដោយសារ​ពួក​គាត់​បាន​ចាញ់​បោក​មេ​ខ្យល់​ក្នុង​ការ​រត់​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ និង​ឯកសារ​ឲ្យ​ពួក​គាត់​អាច​ទៅ​លេង​ និង​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី។

(សំឡេងលោក សែម សាម៉ន)

អំបាញ់​មិញ​នេះ​ជា​ការ​ប្រកាស​អំពាវនាវ​របស់​លោក​ សែម សាម៉ន​ ដែល​ជា​ជនរងគ្រោះ​នៅ​ក្នុង​ករណី​នេះ។​ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ដំណើរ​រឿង​នៃ​ការ​ចាញ់​បោក​នេះ​យ៉ាង​ដូច្នេះ។

(សំឡេងលោក សែម សាម៉ន)

កាលពី​ថ្ងៃ​មិ្សលមិញ​នេះ​ គ្រួសារ​លោក​ សែម សាម៉ន ​និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​មួយ​ចំនួន​ដែល​ចង់​ទៅ​រក​ការងារ​ធ្វើ​នៅ​អូស្ត្រាលី​ក៏​បាន​ឡើង​មក​ធ្វើ​លិខិត​ឆ្លងដែន​ ដោយ​ជួប​នឹង​ប្រគល់​ប្រាក់​ឲ្យ​ស្ត្រី​មេខ្យល់​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ​ នាយកដ្ឋាន​លិខិត​ឆ្លងដែន​ ដោយ​មាន​សង្ឃឹម​ថា​នឹង​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​អូស្ត្រាលី។

(សំឡេងលោក សែម សាម៉ន)

លោក​ សែម សាម៉ន​ ក៏បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពីកា​រ​ដែល​ក្រុមប្រជាពលរដ្ឋ​មាន​ការ​សង្ស័យ​ថា​ ចាញ់​បោក​គេ​ និង​បាន​ទៅ​ប្ដឹង​ដល់​សមត្ថកិច្ច​ ដោយសារ​ស្ត្រី​មេខ្យល់​គេច​បាត់​ និង​មិន​បាន​ចូល​ធ្វើ​លិខិត​ឆ្លង​ដែន​ ក្រោយ​ពេល​ដែល​ស្ត្រី​នោះ​បា​ន​យក​ប្រាក់​ហើយ​នោះ។​

(សំឡេងលោក សែម សាម៉ន)

លោក​ សែម សាម៉ន​ ក៏បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ​តាម​ការ​សន្យារ​នៃ​ការ​បោកប្រាស់​ចេញ​ទៅ​ធ្វើការ​នៅ​អូស្ត្រាលី​នេះ​ស្ត្រី​មេខ្យល់​បាន​អះអាង​យ៉ាង​ដូច្នេះ។​

(សំឡេងលោក សែម សាម៉ន)

លោក​ សែម សាម៉ន​ ​មាន​ប្រសាសន៍​ថា ស្ត្រី​មេខ្យល់​រូប​នោះ​បាន​ប្រាប់​គាត់​ថា​ការ​ទៅ​អូស្ត្រាលី​នេះ​គឺ​ក្នុង​លក្ខណៈ​ទៅ​ដើរ​លេង​ ហើយ​ឆ្លៀត​ធ្វើ​ការ​តែ​ម្តង។

(សំឡេងលោក សែម សាម៉ន)

កាលពីព្រឹកមិញនេះ​ លោក​ ឯក សាវត្ថី​ មេធាវី​នៅ​ទីក្រុង​ស៊ីដ៍នីយ​ ប្រទេស​អូស្ត្រាលី​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​ ប្រទេស​កម្ពុជា​ពុំ​បាន​ទទួល​ទិដ្ឋាការ​ពិសេស​ពី​ប្រទេស​អូស្ត្រាលី​ដែល​អាច​ចូល​មក​លេង​ប្រទេស​អូស្ត្រាលី​ហើយ​អាច​មាន​សិទ្ធិ​ធ្វើការ​បាន​នោះ។​

(សំឡេងលោក ឯក សាវត្ថី)

លោក​ ឯក សាវត្ថី​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ពលរដ្ឋខ្មែរ​នៅ​អូស្ត្រាលី​មិន​អាច​មាន​សិទ្ធិ​ក្នុង​ការ​ធានា​ប្រជាពលរដ្ឋ​ខ្មែរ​មក​ធ្វើការ​ចម្ការ​នៅ​អូស្ត្រាលី​បាន​ទេ​នេះ​បើ​តាម​ច្បាប់​អន្តោប្រវេសន៍​អូស្ត្រាលី​បច្ចុប្បន្ន​នេះ។​

(សំឡេងលោក ឯក សាវត្ថី)
លោក​មេធាវី​ ឯក សាវត្ថី​ បាន​បញ្ជាក់​ថា​ ទិដ្ឋាការ ​(VISA)​ មក​លេង​អូស្ត្រាលី​គឺ​មិន​អាច​ មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ទេ។​ បើមា​ន​និយោជក​អូស្ត្រាលី​ទទួល​ឲ្យ​អ្នក​កាន់​ទិដ្ឋាការ​ទេសចរ​ ធ្វើ​ការ​នោះ​នឹង​រង​នូវ​ទោស​ទៅ​តាម​ច្បាប់​អូស្ត្រាលី​ផង​ដែរ។​

(សំឡេងលោក ឯក សាវត្ថី)

លោក​មេធាវី​ ឯក សាវត្ថី​ មាន​ប្រសាសន៍​បន្ដ​ពី​ផល​វិបត្តិ​នៃ​អ្នក​កាន់​ទិដ្ឋាការ​ទេសចរ​មក​លេង​ ហើយ​បែ​ជា​ទៅ​ធ្វើ​ការ​វិញ​នោះ​ អាច​នឹង​ទទួល​រង​នូវ​ការ​ចាប់​ដាក់​ពន្ធនាគារ​អន្តោប្រវេសន៍​ និង​មាន​ការ​ពិបាក​ក្នុង​ការ​ចូល​មក​លេង​ប្រទេស​អូស្ត្រាលី​លើក​ក្រោយ។​

(សំឡេងលោក ឯក សាវត្ថី)

លោក​មេធាវី​ ឯក សាវត្ថី​ មាន​ប្រសាសន៍​ពី​ករណី​មាន​ជន​ធានា​ថា​អាច​រត់ការ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មក​លេង​ និង​ធ្វើ​ការ​បាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​

(សំឡេងលោក ឯក សាវត្ថី)

ជាចុងក្រោយ លោក​មេធាវី​ ឯក សាវត្ថី​ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ប្រុងប្រយ័ត្ន​ ព្រម​ទាំង​ចេះ​ធ្វើការ​សួរនាំ​ និង​ពិនិត្យ​ឯកសារ​ជាមុន​ មុន​នឹង​សម្រេច​ចិត្ត​ ដើម្បី​ជៀសវាង​ការ​ចាញ់​បោក​គេ។​

(សំឡេងលោក ឯក សាវត្ថី)

កាល​ពី​ឆ្នាំ​មុន​ ក៏​មាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ​នេះ​មួយ​ក្រុម​ ក៏​បាន​ធ្លាប់​ចាញ់បោក​មេខ្យល់​ក្នុង​ការ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។