​ក្រុម​អ្នក​គាំពារ​ជនរងគ្រោះ​លើក​ផែនការ​ថ្មី​ជួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍

​ក្រុម​អ្នក​គាំពារ​ជនរងគ្រោះ​លើក​ផែនការ​ថ្មី​ជួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍

​ក្រុម​អ្នក​គាំពារ​ជនរងគ្រោះ​លើក​ផែនការ​ថ្មី​ជួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍

ដាក់បញ្ចូលថ្ងៃ 12 February 2013, 17:28 AEDT

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​សមាជិក​អង្គការ​បណ្តាញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ ជំងឺ​អេដស៍​នៅ​កម្ពុជា​មក​ពី​គ្រប់​ខេត្ត​ រាជធានី​ បាន​មក​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​ ដើម្បី​ពិភាក្សា​រួម​គ្នា​ ឆ្ពោះ​ទៅ​លើក​ផែនការ​យុទ្ធសាស្រ្ត​ថ្មី​ ជួយ​គាំពារ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ សម្រាប់​រយៈពេល​ ៤​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១៦។

ក្រុម​អ្នក​គាំពារ​ជនរងគ្រោះ​ដោយសារ​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា​ ការរើស​អើង​ចំពោះ​អ្នក​ជំងឺ​អេដស៍​បាន​ថយ​ចុះ​ច្រើន​ហើយ​ ប៉ុន្តែ​អ្នក​ជំងឺអេដស៍​កំពុង​ប្រឈម​នឹង​បញ្ហា​ទុរគត។ ​

អ្នកស្រី ​ឃិន ម៉ៅ ​មន្រ្តី​អង្គការ​មិត្តជួយមិត្ត ​នៅ​ស្រុក​សូត្រ​និគមន៍​ ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​អំពី​បញ្ហា​មួយ​ចំនួន​ ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍​កំពុង​ជួប​ប្រទះ។​

(សំឡេងអ្នកស្រី ឃិន ម៉ៅ)

ជាមួយគ្នានេះ ​លោក ​ស៊ូ សាវុន ​អ្នក​សម្របសម្រួល​អង្គការ​បណ្តាញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ ​ជំងឺ​អេដស៍​នៅ​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង ​ក៏​បាន​លើក​អំពី​បញ្ហា​សេស​សល់​សំខាន់ៗ​ ដែល​នៅ​មាន​ចំពោះ​អ្នក​រស់នៅជាមួយមេរោគអេដស៍។​

(សំឡេង​លោក ​ស៊ូ សាវុន)

សូមបញ្ជាក់ថា​ អង្គការ​បណ្តាញអ្នករស់​នៅ​ជាមួយ​មេរោគ​អេដស៍ ​ជំងឺអេដស៍​នៅ​កម្ពុជា​ បាន​បង្កើត​ឡើង​ពី​ឆ្នាំ​២០០១​មក​ ដើម្បី​ជួយ​គាំពារ​ដល់​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍។ ​ពេលនេះ​ គ្រោង​ធ្វើ​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី ​ដើម្បី​លើក​ផែនការ​ជួយ​ជន​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍។​

លោក​ ស៊ន សុធារិទ្ធ  អ្នកសម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការ​បណ្តាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ​ជំងឺ​អេដស៍​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​អង្គការ​នេះ​កំពុង​ជួយ​ផ្នែក​អប់រំ​ និង​សម្រប​សម្រួល​ដល់​អ្នក​ជំងឺ​អេដស៍​ជាង​ ៦ម៉ឺន​នា​ក់​នៅ​កម្ពុជា​ នៅ​ក្នុង​ការ​ទទួល​ថ្នាំ​ និង​ប្រើប្រាស់​ថ្នាំ​ពន្យារ​ជីវិត​ឲ្យ​បាន​ទៀងទាត់។​

(សំឡេងលោក ស៊ន សុធារិទ្ធ)

លោកបានឲ្យដឹងទៀតថា ​ការដែលអ្នក​ជំងឺអេដស៍​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់​ នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​ទាក់ទង​ប្រសិទ្ធភាព​ថ្នាំ ​និង​ការ​ត្រូវ​ប្តូរ​ប្រភេទ​ថ្នាំព្យាបាល។​

 (សំឡេងលោក ស៊ន សុធារិទ្ធ)

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ផែនការថ្មី​ត្រូវ​បង្កើន​ក្រុម​មិត្តជួយមិត្ត​ ដើម្បី​គាំពារ​ និង​គ្រប់គ្រង​ឲ្យ​អ្នក​ជំងឺ​​ទៅ​ទទួល​ថ្នាំ ​និង​លេប​ថ្នាំ​ឲ្យ​បាន​ទៀងទាត់។​

មន្រ្តី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ផែនការ​ថ្មី​ ដើម្បី​រហូត​ដល់​ឆ្នាំ​២០២០ ​បំបាត់​ការ​រើសអើង​ និង​បំបាត់​អ្នក​ឆ្លងថ្មី​មេរោគ​អេដស៍​នៅ​ក្នុង​សង្គម​កម្ពុជា៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។