អង្គការពាណិជ្ជកម្មជប៉ុនជួយ​បណ្តុះ​បណ្តាល​សមត្ថភាព​មន្រ្តី​កម្ពុជា​លើ​ការ​ងារ​ធ្វើ​ពាណិជ្ជ​កម្ម​សេរី

អង្គការពាណិជ្ជកម្មជប៉ុនជួយ​បណ្តុះ​បណ្តាល​សមត្ថភាព​មន្រ្តី​កម្ពុជា​លើ​ការ​ងារ​ធ្វើ​ពាណិជ្ជ​កម្ម​សេរី

អង្គការពាណិជ្ជកម្មជប៉ុនជួយ​បណ្តុះ​បណ្តាល​សមត្ថភាព​មន្រ្តី​កម្ពុជា​លើ​ការ​ងារ​ធ្វើ​ពាណិជ្ជ​កម្ម​សេរី

ដាក់បញ្ចូលថ្ងៃ 14 February 2013, 17:25 AEDT

អង្គការ​ពាណិជ្ជកម្មក្រៅស្រុករបស់ជប៉ុន ហៅកាត់ថា JETRO នៅព្រឹកថ្ងៃពុធនេះ បាន​មក​​បណ្តុះ​​បណ្តាល មន្រ្តី​កម្ពុជា ដែលម​កពីវិស័​យសេដ្ឋកិច្ច មិនថា​​រដ្ឋនិងឯកជនឡើយ​ ដើម្បី​​បង្កើន​​សមត្ថភាព ទៅលើ​ការ​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ក្រៅប្រទេស ក្រោ​មរូបភាព​​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី នៅក្នុងក្របខណ្ឌ​តំបន់ និងជាមួយជប៉ុន។ 

មន្រ្តីពាណិជ្ជកម្មជប៉ុន បានអះអាងថា ទៅអនាគតទំនាក់ទំនង​រវាង​ជប៉ុន​និង​កម្ពុជា នឹង​មាន​ការរីក​លូត​លាស់ ទាំងការ​ធ្វើ​ពាណិជ្ជ​កម្ម និង​វិនិយោគ។

លោក ដូហូ ឃីអូតាកា ប្រធានស្តីទី ប្រចាំប្រទេសកម្ពុជា នៃ អង្គការ​ពាណិជ្ជកម្ម​​ស្រុក​របស់​ជប៉ុនបាន​មាន​ប្រសាសន៍ថា សេចក្តី​សង្ឃឹមនេះ​​នឹងកើត​​មាន​ឡើង​​ក្រោយ​ពេលដែលមន្រ្តីកម្ពុជា មាន សមត្ថភាព​ខ្ពស់​លើការ​ងារ​ពាណិជ្ជកម្ម​សេរី។

(សំឡេង លោក ដូហូ ឃីអូតាកា)

សូម​បញ្ជាក់ថា មន្រ្តីជំនាញ​​ពាណិជ្ជកម្ម​​ជប៉ុន បាន​ម​ក​ធ្វើបទ​បង្ហាញ​​អំពី​ការ​​អនុវត្ត​​កិច្ចព្រម​ព្រៀង​​​ពាណិជ្ជ​កម្ម​សេរី ហៅកាត់ថា  FTA  ចំពោះមន្រ្តីកម្ពុជា។

លោក ដូហូ ឃីអូតាកា ប្រធានស្តីទីអង្គការ JETRO បានបញ្ជាក់ថា ការបង្កើន​សមត្ថ​ភាពនេះ​នឹង​ជួយ​ដល់ការ​ធ្វើពាណិជ្ជ​កម្ម​រវាង​ជប៉ុន និងកម្ពុជា តាមរូបភាពកាត់បន្ថយ​ពន្ធគយ។

(សំឡេង លោក ដូហូ ឃីអូតាកា)

សូម​បញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល​មន្រ្តី​ជប៉ុន​បាន​មក​បណ្តុះ​បណ្តាល​​ជំនាញ​​ធ្វើពាណិជ្ជកម្មសេរី​ដល់​មន្រ្តីកម្ពុជា។ មន្រ្តី​ជប៉ុនបានបញ្ជាក់ថា កិច្ចប្រឹងប្រែងនេះ បានជួយជំរុញ​ការធ្វើ​ទំនាក់ទំនង​ពាណិជ្ជ​កម្មរ​វាង​ជប៉ុន​និង​បណ្តា​ប្រទេស​ក្នុងតំបន់ ជាពិ​សេស​​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន។

(សំឡេង លោក ដូហូ ឃីអូតាកា)

សូម​បញ្ជាក់ថា សមាសភាព​ចូលរួម​នៅក្នុង​វគ្គនេះ មាន​មន្រ្តី​មក​ពីក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា មន្រ្តី​កាំកុង​ត្រូល មន្រ្តី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សភា​ពាណិជ្ជ​កម្ម​កម្ពុជា សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា និង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួនទៀត។

លោក ដូហូ ឃីអូតាកា ប្រធានស្តីទីអង្គការ JETRO  បានមានប្រសាសន៍ថា វគ្គសិក្សានេះ ផ្តល់ជាប្រយោជន៍​ចំពោះ​ការរីក​ចំរើន​នៃ​វិស័យ​ពាណិជ្ជ​កម្ម​និង​វិនិយោគ​រវាង​ជប៉ុន​និងកម្ពុជា។

(សំឡេង លោក ដូហូ ឃីអូតាកា)

សូមបញ្ជាក់​ថា យោង​តាម​ផែនការ​របស់​សហគមន៍​ស៊ាន បាន​ឲ្យ​ដឹង​ថា នៅឆ្នាំ​២០១៥ ខាង​មុខនេះ ប្រទេស៤នៅក្នុងសហគមន៍អាស៊ាន មានកម្ពុជា វៀតណាម ឡាវនិងមីយ៉ានម៉ា នឹង​លុប​បំបាត់​ពន្ធគយ​លើ​ទំនិញ​ស្ទើរ​គ្រប់​មុខ។

ជាមួយគ្នានេះ ជប៉ុនបានបង្ហាញអំពីតារាងពន្ធគយ របស់ខ្លួនដែលមានកម្រិតទាប ទៅ​លើ​ការនាំ​ចូល​ទំនិញ​សម្លៀកបំពាក់ ដែល​គ្រោង​នាំចូល​ទីផ្សារ​ប្រទេស​ជប៉ុន៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។