បទល្មើសនេសាទក្នុងតំបន់​បឹង​ទន្លេ​សាប​​​ខេត្ត​​សៀម​រាប​នៅ​តែ​កើត​មាន​ជា​ដដែល

បទល្មើសនេសាទក្នុងតំបន់​បឹង​ទន្លេ​សាប​​​ខេត្ត​​សៀម​រាប​នៅ​តែ​កើត​មាន​ជា​ដដែល

បទល្មើសនេសាទក្នុងតំបន់​បឹង​ទន្លេ​សាប​​​ខេត្ត​​សៀម​រាប​នៅ​តែ​កើត​មាន​ជា​ដដែល

ដាក់បញ្ចូលថ្ងៃ 14 February 2013, 17:24 AEST

សង្គម​ស៊ី​វិលដែល​ធ្វើ​សកម្ម​ភាព​ទៅ​នឹង​វិ​ស័យ​ជល​ផល​ខេត្ត​សៀម​រាប​​បាន​​បង្ហាញ​ថា បញ្ហា​បទ​ល្មើស​នេ​សាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់ ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​តំ​បន់​បឹង​ទន្លេ​សាប​នៃ​ភូមិ​សាស្រ្ត​ខេត្ត​​នេះ ដែល​បញ្ហា​មួយ​ចំ​នួន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឃុប​ឃិត​គ្នា​រវាង​អ្នក​នេ​សាទ​និង​មន្ត្រី​រដ្ឋា​ភិ​បាល ហើយ​សុំឲ្យ​អា​ជ្ញា​ធរ​ខេត្ត​ ជួយ​ចាត់​វិ​ធាន​ការ​ឲ្យ​បាន​ទាន់​ពេល​វេ​លា ។ 

លោក ហេង សារិន បុគ្គលិក​នៃ​អង្គ​ការ​សម្ពន្ធ​ភាព​ដើម្បី​អភិរក្ស​ធន​ធាន​ជល​ផល​ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ស្ថាន​ភាព​បទ​ល្មើស​នេ​សាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់ ​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​ នៅ​​ក្នុង​តំ​បន់​បឹង​ទន្លេ​សាប​នៃ​ភូមិ​សាស្រ្ត​ខេត្ត​​​សៀម​រាប​ ​ ពិសេស​នៅ​តំ​បន់​ឃុំ​កំ​ពង់​ភ្លុក​​ស្រុក​ប្រាសាទ​បាគង សង្កាត់​ចុង​ឃ្នៀស​ក្រុង​សៀម​រាប និង ឃុំ​កែវ​ព៌ណក្នុង​​ស្រុក​ពួក ។

( សំ​ឡេង លោក ហេង សារិន )

លោក​បាន​បញ្ជាក់​ទៀត​ថា រយៈ​កាល​កន្លង​មក​ ខាង​អា​ជ្ញា​ធរ ​កម្លាំង​សមត្ថ​កិច្ច​ និង អង្គ​ភាព​ជំ​នាញ​ បាន​ចុះ​ធ្វើ​សកម្ម​ភាព​បង្ក្រាប​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​បញ្ហា​បទ​ល្មើស​នេះ​នៅ​តែ​កើត​មាន​​ជា​ដដែល​ ដូច្នេះ​ ដើម្បី​ការ​ពារ​ធ​ន​ធាន​ជល​ផល​ដែល​កំ​ពុង​ទទួល​រង​គ្រោះ​នេះ សុំឲ្យ​អា​ជ្ញា​ធរ​ខេត្ត​ ចាត់​វិ​ធាន​ការ​ឲ្យ​បាន​ទាន់​ពេល​វេ​លា ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ៅ វុឌ្ឍី អភិ​បាល​រង​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ប្រាប់​Radio Australia តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​កាល​ពី​ព្រឹក​មិញ​នេះ យ៉ាង​ដូច្នេះ ។

( សំ​ឡេង លោក ម៉ៅ វុឌ្ឍី )

​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ម៉ៅ វុឌ្ឍី បាន​អំ​ពាវ​នាវ​ដល់​ប្រ​ជា​នេ​សាទ​ទាំង​អស់ កុំ​ឲ្យនេ​សាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់ ព្រោះ​វា​នាំ​ឲ្យ​អន្ត​រាយ​ដល់​ធន​ធាន​មច្ឆ​ជាតិ​ ។

( សំ​ឡេង លោក ម៉ៅ វុឌ្ឍី )

​សូម​បញ្ជាក់​ថា រយៈ​កាល​កន្លង​មក ​អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប បាន​បង្កើត​ក្រុម​ប្រ​តិ​បត្តិ​ការ​បង្រ្កាប​បទ​ល្មើស​នេ​សាទ​នៅ​តាម​ក្រុង​ស្រុក​ចំ​នួន​៦  ដែល​មាន​ភូមិ​សាស្ត្រ​ជាប់​នឹង​បឹង​ទន្លេ​សាប ដោយ​មាន​អភិ​បាល​ក្រុង​ស្រុក​ជា​ប្រ​ធា​ន​ក្រុម​ ​ហើយ​កម្លាំងក្រុម​ប្រ​តិ​បត្តិ​ការ​​នេះ ក៏​បាន​ចុះ​ធ្វើ​សកម្ម​ភាព​បង្ក្រាបឧប​ករណ៍​នេ​សាទ​​ល្មើស​ច្បាប់​​​ជា​ញឹក​ញាប់​ផង​ដែរ ៕

 

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។