អតីតជនភៀសខ្លួនខ្មែរបន្ត​ការ​ងារ​​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រជា​ជន​អូស្ត្រាលី​មួយ​អាណត្តិ​ទៀត

អតីតជនភៀសខ្លួនខ្មែរបន្ត​ការ​ងារ​​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រជា​ជន​អូស្ត្រាលី​មួយ​អាណត្តិ​ទៀត

អតីតជនភៀសខ្លួនខ្មែរបន្ត​ការ​ងារ​​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រជា​ជន​អូស្ត្រាលី​មួយ​អាណត្តិ​ទៀត

ដាក់បញ្ចូលថ្ងៃ 15 February 2013, 11:06 AEST

ជា​រៀង​រាល់​ឆ្នាំ​​កម្ម​វិធី​​​ឯកអគ្គរដ្ឋទូត​ប្រជាជន​អូស្ត្រាលី​​តែង​​តែ​ជ្រើស​​រើស​​តំណាង​​​ប្រជាពល​រដ្ឋ​​អូស្ត្រាលី​​​​ឲ្យ​​ធ្វើ​ការ​ចង​ក្រង​​បណ្ដាញ​​ការងារ​​យ៉ាង​​ជិត​ស្និទ្ធ​​​ជាមួយ​នឹង​​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​និង​ជាតិ​សាសន៍​នៅពាសពេញប្រទេស​ ដែលជា​គំនិត​ផ្តួច​ផ្ដើម​របស់​ក្រុម​ប្រឹក្សា​​ពហុវប្ប​ធម៌​​អូស្ត្រាលី ក្នុងការ​​ផ្ដល់​នូវ​យន្ត​ការ​មួយ​​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​​​បញ្ចេញ​​​សំឡេង​ឬទុក្ខ​កង្វល់​​របស់​ខ្លូន​តាម​រយៈ​​តំណាង​ប្រជាពលរដ្ឋ​អូស្ត្រាលី ដែល​គេហៅជា​ផ្លូវ​ការ​ថា ឯកអគ្គរដ្ឋទូត​ប្រជាជន​​អូស្ត្រាលី។  

អ្នក​ស្រី Jenny Tew ជា​អតីត​​ជនភៀសខ្លួន មកពី​ប្រទេសកម្ពុជា​បាន​ទទួល​ការ​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​នៅ​ឆ្នាំ​២០១២ ហើយ​បន្ត​ចូលមក​ឆ្នាំ​២០១៣នេះ​មួយ​ឆ្នាំ​ទៀត​​នោះ បាននិយាយថា អ្នក​ស្រី​មាន​​មានសេចក្ដី​រីក​រាយ​ចំពោះ​ការ​បានទទួល​ឱកាសនិងកិត្តិយស​​ដើម្បី​ធ្វើ​ការ​ងារ​​ជួយ​សង្គម​​ជាតិ។

(សំឡេង អ្នកស្រី Jenny Tew)

សម្រាប់​ពលរដ្ឋ​​​ខ្មែរ​ឯទៀត​ក៏​សប្បាយ​ចិត្ត​ដែរ​នៅពេល​ដែល​​​ក្រុម​ប្រឹក្សា​ពហុ​វប្បធម៌​​អូស្ត្រាលី​បាន​​បន្ត​ការតែងតាំង​អ្នកស្រី​ Jenny Tew ឲ្យធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ប្រជាពលរដ្ឋ​អូស្ត្រាលីមួយ​អាណត្តិ​ទៀតនោះ។

(សំឡេងអ្នកស្រី Lina Tjoeng និងលោក Seang Heng Taing)

លោក​អ្នកនាងកញ្ញា​ទើប​តែ​បានស្ដាប់​ការរៀបរាប់​របស់​អ្នកស្រី​ Lina Tjoeng ប្រធាន​សហគមន៍​ខ្មែរ​ រដ្ឋ New South Wales​  និង​លោក​សៀងហេង តាំង គណនេយ្យ​ករ នៅ​ក្នុង​ក្រុងស៊ីដនីយ៍។  

លោក​អ្នកនាងកញ្ញា តើ​ឯកអគ្គរដ្ឋទូត​ប្រជាពលរដ្ឋ​អូស្ត្រាលី​មាន​តួនាទី​អ្វី​ខ្លះ? ​អ្នក​ស្រី​ Jenny Tew  បកស្រាយ​ពន្យល់៖​​

(សំឡេង អ្នកស្រី Jenny Tew_final)

អម្បាញមិញនេះជា​ប្រសាសន៍​របស់ អ្នក​ស្រី​ Jenny Tew  ឯកអគ្គរដ្ឋទូត​ប្រជាជន​អូស្ត្រាលី​ប្រចាំ​រដ្ឋ New South Wales​ ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។