មន្ត្រី​នៅ​ខេត្ត​សៀម​រាប ​អំ​ពាវ​នាវ​ដល់​យុវវ័យ​ឲ្យ​ស្វែង​យល់ពី​អត្ថន័យ​ទិ​វា​នៃ​សេច​ក្តី​ស្រ​ឡាញ់​​ ​​

មន្ត្រី​នៅ​ខេត្ត​សៀម​រាប ​អំ​ពាវ​នាវ​ដល់​យុវវ័យ​ឲ្យ​ស្វែង​យល់ពី​អត្ថន័យ​ទិ​វា​នៃ​សេច​ក្តី​ស្រ​ឡាញ់​​ ​​

មន្ត្រី​នៅ​ខេត្ត​សៀម​រាប ​អំ​ពាវ​នាវ​ដល់​យុវវ័យ​ឲ្យ​ស្វែង​យល់ពី​អត្ថន័យ​ទិ​វា​នៃ​សេច​ក្តី​ស្រ​ឡាញ់​​ ​​

ដាក់បញ្ចូលថ្ងៃ 14 February 2013, 17:25 AEDT

នៅ​ពេល​ដែល​បណ្តា​ប្រ​ទេស​មួយ​ចំ​នួន​ ​បាន​ប្រារព្ធ​ទិ​វានៃសេច​​​ក្តី​ស្រ​ឡាញ់ ដែល​ហៅ​ជា​ភា​សា​អង់​គ្លេស​ថា​Valentine’s Day ​ដោយ​​គេតែង​​កំ​ណត់​យក​​​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំនោះ​​ ​ថ្នាក់​ដឹក​នាំ​មន្ទីរ​មួយ​ចំ​នួន​នៅ​ខេត្ត​សៀម​រាប បាន​អំ​ពាវ​នាវ​ដល់​​យុវវ័យ​កម្ពុជា​ ឲ្យ​សិក្សា​ស្វែង​យល់​អំ​ពី​អត្ថន័យ​នៃ​ទិ​វា​នេះ​​ ក្នុង​ខណៈ​ពេល​ដែល​ ពួក​គេ​មួយ​ចំ​នួន​​ មាន​ការ​យល់​ច្រឡំថា​ជា​ទិ​វា​បុណ្យ​សង្សារ។

ប្រ​ធាន​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ខេត្ត​សៀម​រាប លោក អ៊ុង សិរី​ឌី បាន​មាន​ប្រ​សាសន៍ថា រដ្ឋ​ធម្មនុញ្ញ​នៃ​​ប្រ​ទេស​កម្ពុជា បាន​ផ្តល់​នូវ​សិទ្ធិ​សេ​រី​ភាព​ជូន​ដល់​​ប្រ​ជា​ពល​រដ្ឋ​គ្រប់​ៗ​រូប ទៅ​លើ​ជំ​នឿ​ផ្សេងៗ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ពួក​គេ ដូច្នេះ​​ប្រ​ការ​​ដែល​ពល​រដ្ឋណា​ម្នាក់​ ​​ព្រម​ទទួល​យក​នូវ​ទិ​វានៃសេច​​​ក្តី​ស្រ​ឡាញ់ ដែល​ជា​វប្ប​ធម៌​របស់​បរ​ទេស​នោះ ក៏​មិន​មាន​ការ​ហាម​ឃាត់​ដែរ  ប៉ុន្តែ​សុំ​កុំ​ឲ្យ​ប្រើ​ប្រាស់​ឱ​កាស​នេះ ទៅ​បំ​ផ្លាញ​ដល់​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​របស់​ខ្មែរ។

( សំ​ឡេង  លោក អ៊ុង សិរី​ឌី )

សូម​បញ្ជាក់​ថា ​​ស្ថាន​ភាព​នៃ​ការ​លក់​ផ្កា​ នៅ​ក្នុង​ក្រុង​សៀម​រាប និង ​ស្ថាន​ភាព​នៃ​ការ​ចូល​ទិញ​ផ្ការបស់​យុវវ័យនៅ​វេ​លា​ព្រឹក​នេះ​​  ​មិន​មានសកម្ម​ភាពច្រើន​នោះ​ទេ ហើយ​បើ​តាម​ការ​កត់​សម្គាល់​កាល​ពី​ឆ្នាំ​មុន​នោះ​ សកម្ម​ភាព​​នៃ​ការ​ទិញ​លក់ផ្កា​ ច្រើន​កើត​ឡើង​គគ្រឹក​គ្រែង​​នៅ​ពេល​រសៀល ឬ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​នេះ​ហើយ​Radio Australia ក៏​មិន​អាច​ទទួល​បាន​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​កំ​ពុង​ទិញ និង លក់​ផ្កា​ ​ចំ​ពោះ​អត្ថ​ន័យ​​ទិ​វានៃសេច​​​ក្តី​ស្រ​ឡាញ់​នេះ​ដែរ ប៉ុន្តែ​ប្អូន​ប្រុស​ឈ្មោះ ខុម ក្រឹម ជា​និស្សិត​នៃ​​សកល​វិទ្យា​ល័យ​សៅស៍អ៊ីសថ៍អេយសៀក្នុង​​ក្រុង​សៀម​រាប បាន​បញ្ចេញ​​នូវ​ទស្សនៈ​របស់ខ្លួន​យ៉ាង​ដូច្នេះ ។

( សំ​ឡេង ប្អូន​ប្រុស​ ខុម ក្រឹម )

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោកស្រី ស៊ុន សុវណ្ណ​នី ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​បញ្ជាក់​​បា្រប់​ Radio Australia យ៉ាង​ដូច្នេះ។

( សំ​ឡេង លោកស្រី ស៊ុន សុវណ្ណ​នី )

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក អ៊ុង សិរី​ឌី ​បាន​​មាន​ប្រ​សាសន៍​បញ្ជាក់​ទៀត​ថា បើ​ពិនិត្យ​ទៅ​​លើ​ស្ថាន​ភាព​​នៃ​សកម្ម​ភាព​ជាក់​ស្តែង​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​​នោះ ​​អាច​កត់​សម្គាល់​បាន​ថា​មាន​ការ​ថយចុះ​ច្រើន។

( សំ​ឡេង  លោក អ៊ុង សិរី​ឌី )

​គួរ​រំ​លឹក​ថា​ ទិវា​នៃ​សេច​ក្តី​ស្រ​ឡាញ់​នេះ ​ភាគ​ច្រើន​គេ​តែង​តែ​ប្រា​រព្ធ​ឡើង​នៅ​បណ្តា​ប្រ​ទេស​នៃ​ទ្វីប​អឺ​​រ៉ុប ដែលគេ​យក​ឱ​កាស​ថ្ងៃ​នេះ ​ផ្តល់​​ជូន​នូវ​សេចក្តី​ស្រឡាញ់​ចំ​ពោះ​មនុស្ស​ទូ​ទៅ ប៉ុន្តែ​សម្រាប់​ប្រ​ទេស​កម្ពុជា ការ​ទទួល​យក​​វប្ប​ធម៌​នេះ​ភាគ​ច្រើន​ជា​យុវវ័យ​ ហើយ​ក្នុង​នោះ​យុវ​វ័យ​មួយ​ចំ​នួន​ ​បាន​យក​ថ្ងៃ​នៃ​ទិ​វា​នេះ​ដើម្បី​បញ្ជាក់​ពី​សេចក្តី​ស្នេហា​របស់​គេ ​ហើយ​រហូត​ដល់​ទៅ​បណ្តែត​បណ្តោយ​ខ្លួន​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​ផ្តេស​ផ្តាស ដែល​ប្រាស​ចាក​ពី​ប្រ​ពៃ​ណី​ខ្មែរ​ទៀត​ផង៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។