ក្រុម​អង្គការ​គាំពារ​ជន​ចំណាក​ស្រុក​កម្ពុជា​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​វេទិកា​ពលករ​ចំណាក​ស្រុក​អាស៊ាន

ក្រុម​អង្គការ​គាំពារ​ជន​ចំណាក​ស្រុក​កម្ពុជា​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​វេទិកា​ពលករ​ចំណាក​ស្រុក​អាស៊ាន

ក្រុម​អង្គការ​គាំពារ​ជន​ចំណាក​ស្រុក​កម្ពុជា​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​វេទិកា​ពលករ​ចំណាក​ស្រុក​អាស៊ាន

ដាក់បញ្ចូលថ្ងៃ 15 February 2013, 17:46 AEST

នៅព្រឹកថ្ងៃ​សុក្រ​នេះ ក្រុម​អង្គការ​គាំពារ​ជន​ចំណាក​ស្រុក​កម្ពុជា​បាន​មក​ជួប​ជុំ​គ្នា​ ដើម្បី​ពិភាក្សា​ប្រមូល​មតិ​យោបល់​ដើម្បី​យក​ទៅ​ចូល​រួម​នៅ​ក្នុង​វេទិកា​ ពលករ​ទេសន្តរ​ប្រវេសន៍​អាស៊ាន​ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ប្រុយ​ណេ​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ ឲ្យ​ជួយ​ការ​ពារ​ពលករ​ខ្មែរ​ ដែល​ធ្វើ​ការ​ងារ​ក្នុង​តំបន់​អាស៊ាន។

ក្រុមអង្គការ​កាពារ​ជន​ចំណាក​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្រ្តី​សង្គម​ស៊ីវិល​កំពុង​តែ​ស្វែង​រក​ជំនួយ​ពី​វេទិកា​ពលករ​ចំណាក​ស្រុក​អាស៊ាន ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ចំពោះ​ជន​ចំណាក​ស្រុក​ពី​កម្ពុជា។

លោក យ៉ា ណាវុធ នាយក​អង្គការ​ការ​ពារ​ជន​ចំណាក​ស្រុក​ឈ្មោះ ខារ៉ាម-កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​ការ​ពារ​ជន​ចំណាក​ស្រុក​គ្រោង​លើក​អំពី​អនុសាសន៍​មួយ​ចំនួន ដើម្បី​ឲ្យ​វេទិកា​ពលករ​ចំណាក​ស្រុក​ក្នុង​តំបន់​អាស៊ាន​ជួយ​គាំពារ​ជន​ចំណាក​ស្រុក​ខ្មែរ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​តំបន់​អាស៊ាន។

(សំឡេង លោក យ៉ា ណាវុធ)

លោក យ៉ា ណាវុធ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ការ​ពារ​ជន​ចំណាក​ស្រុក​បាន​ធ្វើ​ឡើង​តាម​រយៈ​ កិច្ច​ប្រជុំ​អាស៊ាន​កន្លង​មក។ លោក​បាន​បង្ហាញ​អំពី​កិច្ច​អន្តរាគមន៍​របស់​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​មក​ នៅ​ក្នុង​ការងារ​ការ​ពារ​ជន​រង​គ្រោះ​ឆ្លង​ដែន។

 (សំឡេង លោក យ៉ា ណាវុធ)

សូមបញ្ជាក់ថា នេះ​គឺ​ជា​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​របស់​ក្រុម​មន្រ្តី​គាំពារ​ជន​ចំណាក​ស្រុក​ ដែល​មក​ពី​អង្គការ​ខារ៉ាម​-កម្ពុជា អង្គការ​ពារ​ស្ត្រី​កម្ពុជា និង​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ស្រ្តី។

កិច្ចប្រជុំនេះ​គ្រោង​ពិគ្រោះ​លើ​អនុសាសន៍​របស់​វេទិកា​ពលករ​ចំណាក​ស្រុក​ និង​លើក​អំពី​កង្វល់​ និង​សំណូម​ពរ​ចំពោះ​វេទិកា​នេះ​វិញ។

លោក រស់ វ៉ា មន្រ្តី​មក​ពី​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្រ្តី​បាន​មាន​ប្រសាសន៍​អំពី​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រើ​ប្រាស់​វេទិកា​នេះ ដើម្បី​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​ពី​កម្ពុជា ទៅ​ធ្វើ​ការងារ​នៅ​បណ្តា​ប្រទេស​អាស៊ាន។

(សំឡេង លោក រស់ វ៉ា)

មន្រ្តីធ្វើការងារ​ជា​មួយ​ជន​ចំណាក​ស្រុក​បាន​ឲ្យ​ដឹង​ថា ពលករ​១​ចំនួន​ដែល​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស​បាន​រង​គ្រោះ​ពី​ព្រោះ​តែ​សមត្ថ​កិច្ច​នៅ​ទី​នោះ​គៀប​សង្កត់​ឲ្យ​បង់​ប្រាក់​ប្រចាំ​ខែ។

មន្រ្តីបាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​មតិ​នេះ​នឹង​ធ្វើ​ឲ្យ​រួច​រាល់ ហើយ​ផ្ញើ​ទៅ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ប្រុយ​ណេ​ឲ្យ​បាន​មុន​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។