កិច្ច​ប្រ​ជុំ​ស្តី​ពីការ​ដាក់​ដំ​ណើរ​ការ​ផែន​ការ​សកម្ម​ភាព និង​​ការ​ត្រួត​ពិ​និត្យ​គុណ​ភាព​ឱ​សថ​​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក

កិច្ច​ប្រ​ជុំ​ស្តី​ពីការ​ដាក់​ដំ​ណើរ​ការ​ផែន​ការ​សកម្ម​ភាព និង​​ការ​ត្រួត​ពិ​និត្យ​គុណ​ភាព​ឱ​សថ​​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក

កិច្ច​ប្រ​ជុំ​ស្តី​ពីការ​ដាក់​ដំ​ណើរ​ការ​ផែន​ការ​សកម្ម​ភាព និង​​ការ​ត្រួត​ពិ​និត្យ​គុណ​ភាព​ឱ​សថ​​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក

ដាក់បញ្ចូលថ្ងៃ 18 February 2013, 17:34 AEST

កាល​ពី​ព្រឹក​មិញ​នេះ​ បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក ​បាន​មក​ជួប​ប្រ​ជុំ​គ្នា​នៅ​ខេត្ត​សៀម​រាប ​ស្តី​ពី​ការ​​ដាក់​ដំ​ណើរ​ការ​ផែន​ការ​សកម្ម​ភាព​ ការ​កសាង​ឯក​ទេសតាម​តំ​បន់​ក្នុង​ការ​ត្រួត​ពិនិត្យ​ឱ​សថ ការ​ចែក​រំ​លែក​ព័ត៌​មាន ការ​តាម​ដាន​អង្កេត​រួម ពង្រឹង​​ការ​អនុវត្ត​ច្បាប់ ​ដែល​ហៅ​កាត់​ថា BREMERE និង​ការ​​បង្កើត​បណ្តាញ​មន្ទីរ​ពិ​សោធន៍​ជាតិ​ត្រួត​ពិ​និត្យ​គុណ​ភាព​ឱ​សថ​​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក។

ថ្លែង​នៅ​ក្នុង​ឱ​កាស​នៃ​ការ​បើក​កិច្ច​ប្រ​ជុំ​នេះ លោក ជូ យិន​ស៊ីម រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សុខាភិបាល​​នៃ​កម្ពុជា​បាន​មាន​ប្រ​សាសន៍​ថា នេះ​ជា​វេ​ទិ​កា​មួយ​​ដើម្បី​ចែក​រំ​លែក​នូវ​បទ​ពិសោធន៍​បច្ចេក​ទេស​ក្នុង​គោល​បំ​ណង​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​តំ​បន់​ ក្នុង​ខណៈ​ពេល​ដែល​បញ្ហា​​គុណ​ភាព​ឱ​សថ,​ ការ​ចែក​រំ​លែក​ព័ត៌​មាន,​ ការ​តាម​ដាន​អង្កេត​រួម និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ សម្រាប់​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​នៅ​មាន​កម្រិត​នៅ​ឡើយ។​

(សំ​ឡេងលោក ជូ យិន​ស៊ីម)

លោក ហេង​ ប៊ុន​គៀត ប្រ​ធាន​នាយក​ដ្ឋាន​ឱ​សថ​នៃ​ក្រ​សួងសុ​ខា​ភិ​បាល​​ បាន​មាន​ប្រ​សាសន៍​ថា កិច្ច​ប្រ​ជុំ​នេះ គឺ​ជា​ឧត្តម​ប្រ​យោជន៍​ ​និង​មាន​សារៈ​សំ​ខាន់​ ក្នុង​ការ​ពិ​ភាក្សា និង​ផ្លាស់​ប្តូរ​យោ​បល់ ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ស្រប​ពេល​ដែល​ឱសថ​ក្លែង​ក្លាយ​នេះ បាន​នឹង​កំ​ពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អា​យុ​ជី​វិត​របស់​មនុស្ស​។

(សំ​ឡេងលោក ហេង​ ប៊ុន​គៀត)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស្រី Sharlene Bagga Tawess តំ​ណាង​អង្គកា​រUSAID បាន​មាន​ប្រ​សាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ។

(សំ​ឡេង​លោក​ស្រី Sharlene Bagga Tawess)

សូម​បញ្ជាក់​ថា កិច្ច​ប្រ​ជុំ​នេះ​មាន​រយៈ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨​ និង​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយ​មាន​ប្រ​ទេស​ចូល​រួម​ចំ​នួន​៨ រួម​មាន ប្រ​ទេស​កម្ពុជា, ឡាវ, ថៃ, វៀត​ណាម, មី​យ៉ាន់​ម៉ា, ឥណ្ឌូ​ណេ​ស៊ី, សិង្ហបុរី ​និង​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។