អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ប្រកប​ដោយ​តម្លាភាព​​ក្នុង​ការ​អនុវត្ត​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​២

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ប្រកប​ដោយ​តម្លាភាព​​ក្នុង​ការ​អនុវត្ត​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​២

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ប្រកប​ដោយ​តម្លាភាព​​ក្នុង​ការ​អនុវត្ត​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​២

ដាក់បញ្ចូលថ្ងៃ 18 February 2013, 17:40 AEST

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​​​លើ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​សេសាន​២​ ដោយ​ក្រុម​ហ៊ុន​ឯកជន​ ថ្វីដ្បិត​តែ​មាន​​គម្រោង​នេះ​មាន​សភាព​ចម្រូង​ចម្រាស​ដោយ​សារ​តែ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​បរិស្ថាន ​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

កាល​ពី​ព្រឹក​មិញ​នេះ​ លោក​ ទេព ប៉ុណ្ណារិទ្ធ​ ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​ថែរក្សា​បរិស្ថាន​ និង​វប្បធម៌​ដែល​ធ្វើការ​នៅ​ខេត្ត​ស្ទឹងត្រែង​ និង​រតនគិរី​ មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​ អនុម័ត​ច្បាប់​​នេះ​ហាក់​បី​ដូច​ជា​លឿន​ និង​មិន​ទាន់​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។​

(សំឡេងលោក ទេព ប៉ុណ្ណារិទ្ធ)

លោក​ ទេព ប៉ុណ្ណារិទ្ធ​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ស្ថានភាព​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​នៅ​តំបន់​ដែល​ត្រូវ​សាង​សង់​ទំនប់​វារីអគ្គិសនី​ ហើយ​ដែល​ពលរដ្ឋ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​គម្រោង​នេះ។​

(សំឡេងលោក ទេព ប៉ុណ្ណារិទ្ធ)

លោក​ ទេព ប៉ុណ្ណារិទ្ធ​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​ និង​ក្ដី​បារម្ភ​របស់​អ្នក​ភូមិ ​ដែល​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​នៅ​ឡើយ។

(សំឡេងលោក ទេព ប៉ុណ្ណារិទ្ធ)

លោក​ ទេព ប៉ុណ្ណារិទ្ធ​ ចង់​ឲ្យ​ក្រុមហ៊ុន​សាង​សង់​ទំនប់​ រដ្ឋាភិបាល​ និង​ពលរដ្ឋ​ធ្វើ​ការ​ជាមួយ​គ្នា។

(សំឡេងលោក ទេព ប៉ុណ្ណារិទ្ធ)

កាល​ពី​ព្រឹក​មិញ​នេះ​ដែរ​ លោក​ ព្រាប កុល ​នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​ លោក​សង្កេត​ឃើញ​ថា​ ការអនុវត្ត​គម្រោង​ធំៗ​ដែល​មិន​មាន​តម្លាភាព​ និង​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​នាំ​ឲ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ និង​មាន​អ្នក​ឆ្លៀត​យក​ចំណេញ។​

(សំឡេងលោក ព្រាប កុល)

លោក​ ព្រាប កុល ​នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថា​ សង្គម​ស៊ីវិល​ចង់​ឃើញ​ការ​អនុវត្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ប្រកប​ដោយ​តម្លាភាព​ និង​មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ។​

(សំឡេងលោក ព្រាប កុល)

លោក​ ព្រាប កុល ​មាន​ប្រសាសន៍​បន្ត​ពី​ករណី​ការ​អនុវត្ត​ខុស​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​របស់​ក្រុមហ៊ុន។

(សំឡេងលោក ព្រាប កុល)

លោក​ ព្រាប កុល ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គម្រោង​ខ្នាត​ធំ​ដូច​នេះ។

(សំឡេងលោក ព្រាប កុល)

​លោក ព្រាប កុល ​បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​អភិវឌ្ឍន៍​ ប្រកប​ដោយ​តម្លាភាព​ និង​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​មូល។​

(សំឡេងលោក ព្រាប កុល)

លោក​សុន ឆ័យ ​មក​ពី​គណបក្ស​សមរង្ស៊ី​បាន​សម្ដែង​នូវ​ក្ដី​បារម្ភ​អំពី​ភាព​ប្រក្រតី​ក្នុង​ដំណើរ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ និង​ការ​ដែល​អាច​មាន​ការ​កាប់​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ ​បន្ថែម​ទៅ​លើ​ផល​ប៉ះពាល់​បរិស្ថាន​​ដល់​សហគមន៍។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ​​លោក ស៊ុយ សែម​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ខាង​​ថាម​ពល​​​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ទំនប់​វាអគ្គិសនី​នេះ​គឺ​ជា​ការ​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​និយាយ​ថា​គម្រោង​នេះ​មាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន ​៤០០​ម៉េហ្កាវ៉ាត់។​ ៩០%​នៃ​គម្រោង​ទំបន់​វារីអគ្គិសនី​នេះ​ គឺ​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​ Royal Group របស់​កម្ពុជា​ជាមួយ​ក្រុម​ហ៊ុន​ចិន​ Hydrolancang International។​ ចំណែក​ឯ១០%​ទៀត​ជាការ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​អគ្គិសនីរដ្ឋ​របស់​វៀតណាម​ (Vietnam Electricity Group – EVN)៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។