​ពលរដ្ឋ​​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ស្រុក​ឆ្លូង​មក​សុំ​កិច្ចអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ភ្នំពេញ​ជា​លើក​ទី​២

​ពលរដ្ឋ​​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ស្រុក​ឆ្លូង​មក​សុំ​កិច្ចអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ភ្នំពេញ​ជា​លើក​ទី​២

​ពលរដ្ឋ​​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ស្រុក​ឆ្លូង​មក​សុំ​កិច្ចអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ភ្នំពេញ​ជា​លើក​ទី​២

ដាក់បញ្ចូលថ្ងៃ 18 February 2013, 17:46 AEDT

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ប្រជាពលរដ្ឋ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​ចំនួន​ប្រមាណ​ជា ​៦០​នាក់​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនបាន​នាំ​គ្នា​ទៅ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​សុំ​កិច្ចអន្តរាគន៍​រឿង​វិវាទ​ដីធ្លី​ ប៉ុន្តែ​មិន​ត្រូវ​បាន​ស្វាគមន៍។​ 

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដក​ដង្ហើម​ធំ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ចំពោះ​បំណង​សុំ​កិច្ចអន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​ជួយ​ដោះស្រាយ​ដី​ចំការ​ជាង​ ៣​ពាន់​ហិកតារ។​

អ្នកស្រី​ ម៉ៃ ​ដែល​បាត់​បង់​ដី​ចំការ​រាប់​ហិកតារ​ ហើយ​កំពុង​ឈរ​កាន់​រូប​ថត​លោក​នាយក​រដ្ឋមន្រ្តី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ប្រជាពលរដ្ឋ​មក​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ក្បែរ​វិមាន​ឯករាជ្យ​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​នោះ​ទេ។​

(សំឡេង​អ្នកស្រី ម៉ៃ)

សូមបញ្ជាក់ថា ​នេះ​គឺ​ជា​លើក​ទី​២ហើយ​ ដែល​ប្រជាពលរដ្ឋ​ស្រុក​ឆ្លូង​ បាន​ចំណាយ​ប្រាក់​ និង​ពេល​វេលា​មក​សុំ​កិច្ចអន្តរាគមន៍​ពី​ភ្នំពេញ​ នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​មិន​ដោះស្រាយ​ឲ្យ។​

លោក​ សំ ផល ​ជា​ជនរងគ្រោះ​ដោយ​វិវាទ​ដីធ្លី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជិត​១​ពាន់​គ្រួសារ​ បាន​បញ្ជាក់​ថា​ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​បាន​បន្លាយ​ពេល​ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ការ​ដី​នៅ​ពេល​ដែល​រដូវ​បង្ក​បង្កើន​ផល​ជិត​ចូល​មក​ដល់។​

(សំឡេងលោក សំ ផល)

យោង​តាម​សេចក្តី​បញ្ជាក់​របស់​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ឲ្យ​ដឹង​ថា​ វិវាទ​ដី​នេះ​ ស្ថិត​នៅ​ក្នុង​ឃុំ​ដំរី​ផុង​ និង​ឃុំជា​ប់​គ្នា​ក្នុង​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។​ ដី​ជាង​៣០០​ហិចតា​ជាន់​គ្នា​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​កាសូទីម​ និង​ជាង​៥០០​ហិចតា​ជាន់​គ្នា​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ដូវ ទៀង។​

លោក​ សំ ផល ​បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​មក​សុំកិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ ប៉ុន្តែ​គ្មាន​លទ្ធផល​នោះ​ទេ។​

(សំឡេង​លោក សំ ផល)

លោក​ ជុំ ណារិន ​មន្រ្តី​កម្មវិធី​ដីធ្លី ​និង​ធនធាន​ធម្មជាតិ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​មាន​ប្រសាសន៍​អំពី​សំណុំ​រឿង​ដី​ធ្លី​ដែល​អាច​ទទួល​បាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​នេះ។​

(សំឡេងលោក ជុំ ណារិន )

តែទោះជាយ៉ាងណាក្តី​ ជនរងគ្រោះ​ក្នុង​រឿង​វិវាទដីធ្លី​នៅ​ស្រុក​ឆ្លូង ​បាន​មាន​ប្រសាសន៍​អំពី​ការវិវត្តន៍​នៃ​ដំណោះស្រាយ​ចុង​ក្រោយ​នេះ។​

(សំឡេងស្ត្រីជនរងគ្រោះ)

សូមបញ្ជាក់ថា​ នៅព្រឹកនេះ​នៅ​ពេល​ការ​ប្រគល់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ មិន​ទទួល​បាន​ជោគជ័យ​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ងាក​មក​ស្វែង​កិច្ចអន្តរាគមន៍​ចុង​ក្រោយ​ពី​ក្រសួង​រៀប​ចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​វិញ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។