ទិវា​ពិភព​លោក​នៃ​យុត្តិធម៌​សង្គម​ (World Day of Social Justice)

ទិវា​ពិភព​លោក​នៃ​យុត្តិធម៌​សង្គម​ (World Day of Social Justice)

ទិវា​ពិភព​លោក​នៃ​យុត្តិធម៌​សង្គម​ (World Day of Social Justice)

ដាក់បញ្ចូលថ្ងៃ 19 February 2013, 17:30 AEST

អង្គ​ការ​សហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ ​ជាទិវាពិភពលោក​នៃ​យុត្តិធម៌​សង្គម ដោយ​បាន​ចាប់ផ្ដើម​បា្ររព្ធ​ជា​លើក​ដំបូង​ក្នុង​​ឆ្នាំ​២០០៩។ គោល​បំណង​ចម្បង​នៃ​ទិវា​នេះ​គឺដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ទៅ​លើ​​ឥទ្ធិពល​នៃ​យុត្តិ​ធម៌​សង្គមទៅ​លើ​​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ការ​មាន​សមភាព​សង្គម​ និង​ភាព​សម្បូរ​ការងារ​ធ្វើ។ 

សារ​របស់​​អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន សម្រាប់​ទិវា​ពិភព​លោក​នៃ​យុត្តិធម៌​សង្គម​ ឆ្នាំ​២០១៣​នេះ​ ដែល​មាន​ផ្សាយ​នៅលើ​​វ៉ិបសាយថ៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ ​លោក​មានប្រសាសន៍​ថា​ "ខណៈដែល​យើង​ទាំង​អស់​គ្នា​ព្យាយាម​កសាង​ពិភព​លោក​យើង​ឲ្យ​បាន​ដូច​​អ្វី​ដែល​យើង​ចង់​បាន​​នោះ​ ចូរ​យើង​ប្រឹង​ប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​ដើម្បី​សម្រេច​បាន​ថែម​ទៀត​នូវ​វិថី​នៃ​ការ​អភិវឌ្ឍ​ដែល​ទៅ​ប្រកប​ដោយ​និរន្តរភាព​ សមភាព និង​មិនមាន​ការ​​រើស​អើង តាម​រយៈ​​ ការ​ធ្វើ​ការ​និង​និយាយ​ទាក់​ទង​គ្នា តម្លាភាព​និង​យុត្តិ​ធម៌​សង្គម" ។

បើ​តាម​ឯកសារ​របស់​ការិយាយល័យ​របស់​អង្គ​ការ​សហ​ប្រជាជាតិ​​ប្រចាំ​ប្រទេស​កម្ពុជានោះ គឺថា​កម្ពុជា​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​​ការ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍​ដែល​​ថា​នៅ​ត្រឹម​ឆ្នាំ​២០១៥​នឹង​បាន​សម្រេច​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ មាន​កុមារ​ច្រើន​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា កាត់បន្ថយ​អត្រាមរណភាព​ទារក​ស្លាប់​នៅ​ពេល​កើត ប្រយុទ្ធ​ជំងឺអេដស៍​គ្រុនចាញ់និង​ជំងឺ​ដទៃ​ទៀត។ ប៉ុន្តែ​អង្គការ​នេះ​និយាយ​ដែរ​ថា​នៅ​មាន​សេចក្ដី​ត្រូវ​ការ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងថែម​ទៀត​​ទៅ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ការ​លើក​ស្ទួយ​សមភាព​យិនឌ័រ​ដោយ​កាត់​បន្ថយ​អំពើហិង្សា​លើ​ស្រ្តី​និង​ជំរុញ​ឲ្យ​ស្រ្តីមាន​តួនាទី​ក្នុង​ឆាក​នយោ​បាយ។ បញ្ហា​មួយ​ទៀត​គឺ​ការ​ពង្រឹង​និរន្តរភាព​បរិស្ថាន​ស្ដី​អំពី​ការ​ការពារ​និង​ដោះ​ស្រាយ​បញ្ហា​ធនធាន​ធម្មជាតិ។ ក្រៅ​អំពី​ការ​កាត់​បន្ថយ​ថែម​ទៀត​នូវ​ចំនួន​ស្រ្តី​ស្លាប់​ពេល​សម្រាល​កូន​​នោះ អង្គការ​សហប្រ​ជាជាតិ​និ​យាយដែរថា កម្ពុជា​ត្រូវ​ការនូវ​ការ​យក​ចិត្ត​ទុក​ដាក់​បន្ត​ទៀត​លើ​ការ​​បោស​សម្អាត​មីន។

សម្រាប់​ប្រធាន​បទ​នេះ វិទ្យុ​អូស្រ្តាលី​បានអញ្ជើញលោក​ ឈិត សំអាត ជា​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ ចូល​រួម​ជាវាគ្មិន​។

គួរ​ជម្រា​បដល់​មិត្ត​អ្នក​ស្ដាប់​ថា វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាលស្ដី​ពីកម្ពុជា​​​គឺ​ជាបណ្ដាញ​នៃ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា ​ដោយ​ហៅជា​ភា​សា​អង់គ្លេស​ថា​ NGO Forum ។ គោល​ដៅ​របស់​ NGO Forum ដើម្បី​ការពារ​​សិទ្ធិ​របស់​អ្នក​ក្រី​ក្រ​និង​ក្រុម​ជន​ងាយ​រងគ្រោះ។ ជា​ប្រវត្តិ​សង្ខេប​នោះ កាលពី​ដើម​ឡើយ​ NGO Forumគឺជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ដែល​បាន​ធ្វើ​សកម្ម​ភាព​អភិវឌ្ឍន៍​សហគមន៍​នៅ​កម្ពុជា​តាំង​តែ​ពី​អំឡុង​ទសវត្សរ៍​១៩៨០​ដោយ​​ជំរុញ​ឲ្យ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​ជំនួយ​បរទេស​ចំពោះ​កម្ពុជា។ NGO Forum ក្លាយ​ជា​អង្គការ​ជាតិ​ក្នុង​ឆ្នាំ​២០០៦។ លោក​ ឈិត​ សំអាត ​ជម្រាប់​បន្ថែម​អំពី​អង្គ​ការ​​នេះ។

ហើយ​មុន​នឹង​​ទទួល​សំណួរ​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់នោះ ​វិទ្យុ​អូស្រ្តាលី​មាន​សំណួរ​ចំនួន​បី​​ជូន​លោក​ឈិត សំអាត ដូច​តទៅ៖

១​..  តើ​អ្វី​ជា​យុត្តិ​ធម៌សង្គម​ ?

២. តើ​ការ​តស៊ូ​មតិ​ (advocacy) ជាអ្វី? 

. តើ​អ្វី​ដែល​ជាជំហររបស់ NGO Forum ទៅ​លើ​ទំនប់​វារីអគ្គិសនី​នៅ​សេសាន ​២?​

អ្នក​ចូល​រួម​ចំណែក

យុទ្ធ ឈាង

យុទ្ធ ឈាង

ពិធីករ/​ពិធីការិនី

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។