ស្វែង​យល់​ពីជំងឺ​ផ្តាសាយ​បក្សីនៅកម្ពុជា

ស្វែង​យល់​ពីជំងឺ​ផ្តាសាយ​បក្សីនៅកម្ពុជា

ស្វែង​យល់​ពីជំងឺ​ផ្តាសាយ​បក្សីនៅកម្ពុជា

ដាក់បញ្ចូលថ្ងៃ 20 February 2013, 17:17 AEST

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ គឺ​ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ H5N1 ដែល​ជា​មេរោគ​ផ្តាសាយ​កើត​មាន​ជា​ចម្បង​ទៅ​លើ​សត្វ​បក្សី ហើយ​ជា​មេរោគ​ដែល​ឆ្លង​យ៉ាង​ខ្លាំង និង​បណ្តាល​ឲ្យ​សត្វ​ងាប់​យ៉ាង​ឆាប់​រហ័ស​ជា​ពិសេស​គឺ​សត្វ​មាន់ និង​ទា។ មេរោគ​នេះ​ក៏​អាច​ឆ្លង​មក​មនុស្ស​បាន​ផង​ដែរ ប្រសិន​បើ​មនុស្ស​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​សត្វ​បក្សី​ដែល​មាន​មេរោគ H5N1។

គិត​មក​ត្រឹម ថ្ងៃ​ទី ១៥​ខែ​កុម្ភៈ ឆ្នាំ ២០១៣ មាន​មនុស្ស​ ៦២០​ នាក់​ហើយ​ដែល​គេ​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​នេះ​នៅ​ ក្នុង​ប្រ​ទេស​ចំនួន ១៥ ដែល​ក្នុង​ចំណោម​អ្នក​ដែល​ឆ្លង​នេះ​មាន ៣៦៧នាក់ បាន​ស្លាប់​។ ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​អត្រា​ឆ្លង​មក​មនុស្ស​ច្រើន​ជាងគេ​​បន្ទាប់​មក​គឺ ​ប្រ​ទេស​អេហ្ស៊ីប វៀត​ណាម ចិន និង​កម្ពុជា។ នេះបើ​តាម​ការ​អង្កេត​របស់​អង្គការ​សុខភាព​ពិភព​លោក។

នៅ​ឯ ​កម្ពុជា​ឯ​ណោះ​វិញ បើ​គិត​ចាប់​ពី​ឆ្នាំ ២០០៣​ មក​ដល់​បច្ចុ​ប្បន្ន នេះ​មាន​ការ​ឆ្លង​មេរោគ​ផ្តា​សាយ​បក្សី​នេះ​ចំនួន ២៨ករណី​ហើយ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ចំនួន ២៥​នាក់។ អ្វី​ដែល​ជា​ប្រ​ការ​គួរ​ឲ្យ​កត់​សំគាល់​ជាង​គេ​នោះ​ក្នុង​ចំណោម​ ២៨​ករណី​នេះមាន​រហូត​ដល់​ករណី​ឆ្លង​ចំនួន​ ៧ និង​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​៦​នាក់​នៅ​ដើម​ឆ្នាំ​នេះ ​គិត​ពី​ថ្ងៃ​ទី​១៦ ខែ​មក​រា ឆ្នាំ ២០១៣ មក​ដល់​បច្ចុប្បន្ន​។

តើ​អ្វីទៅ​ជា​ មេរោគ​គ្រុន​ផ្តាសាយ​បក្សី H5N1? តើ​សត្វ​បក្សី​ដែល​កើត​ជំងឺ​នោះ​មាន​រោគ​សញ្ញា​យ៉ាង​ដូចម្តេច? តើ​មនុស្ស​ដែល​ឆ្លង​មេរោគ​ពី​សត្វ​បក្សី​វិញ​បង្ក​ជា​រោគ​សញ្ញា​យ៉ាង​ណា​ ដែរ? ប្រ​សិន​បើ​ប្រ​ជា​ពលរដ្ឋ​ឃើញ​សត្វ​មាន​ងាប់ ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បីជៀស​វាង​ការ​ចម្លង​មេរោគ​នេះ? តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​គ្រុន​ ផ្តាសាយ​បក្សី​នេះ? ប្រសិន​បើ​សង្ស័យ​ថា​មាន​មនុស្ស​ឆ្លង​មេរោគ​នេះ​ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច?

ប្រសិន​បើ​លោក​អ្នក​នាង ប្រិយមិត្ត​អ្នក​ស្តាប់​មាន​សំណួរ​ទាក់​ទង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​វិធី​បង្ការ​ផ្សេងៗ លោក​អ្នក​អាច​លើក​ជា​សំណួរ​មក​ដល់​វាគ្មិន​ប្រ​ចាំ​នាទី​សន្ទនា​មតិ​នា​ថ្ងៃ ពុធ​សប្តាហ៍​នេះ គឺ​លោក វេជ្ជ​បណ្ឌិត លី​ សុវណ្ណ អនុ​ប្រ​ធាន​នាយក​ដ្ឋាន​ប្រ​យុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល។ ដើម្បី​ភ្ជាប់​ទំនាក់​ទំនាក់​ទំនង​ និ​ងលើក​ជា​សំណួរ​ផ្សេងៗ សូម​លោក​អ្នក​នាង​ផ្ញើ​សារ​មក​កាន់​លេខ +61427 72 72 72 ចាប់​ពី​ពេល​នេះ​តទៅ។ បន្ទាប់​មក​សហការី​យើង​ខ្ញុំ​នឹង​ភ្ជាប់​ខ្សែ​ទូរ​ស័ព្ទ​ដើម្បី​ភ្ជាប់​ការ​ សន្ទនា​របស់​លោក​អ្នក​នាងនៅ​ម៉ោង​ប្រហែលដល់​ពីរ​កន្លះ​នេះ៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។