អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ប្រ​តិកម្ម​ទៅ​នឹង​ការ​ដាក់​ឈ្មោះ​កូន​មន្ត្រី​ថ្នាក់​ធំ​ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ

អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ប្រ​តិកម្ម​ទៅ​នឹង​ការ​ដាក់​ឈ្មោះ​កូន​មន្ត្រី​ថ្នាក់​ធំ​ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ

អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ប្រ​តិកម្ម​ទៅ​នឹង​ការ​ដាក់​ឈ្មោះ​កូន​មន្ត្រី​ថ្នាក់​ធំ​ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ

ដាក់​បញ្ចូល​ពេល 21 February 2013, 17:24 AEST

យុវជន​មាន​តួនា​ទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ។ នៅ​ក្នុង​កំណត់​ត្រា​សង្ខេប​ប្រ​ចាំ​ខែ​កុម្ភៈ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​កំណែ​ទម្រង់​នយោ​បាយ និង​ប្រ​ព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ក្នុង​កំណត់​ត្រា​នេះ​ក៏​បាន​សង្ខេប​ទៅ​លើ​ក្រុម​មនុស្ស​បី​ក្រុម ដែល​ក្នុង​យុវជនត្រូវ​បាន​​គេ​ចាត់​ទុក​ថា​មិន​សូវ​សំខាន់​របស់​សង្គម​កម្ពុជា​ពី​ដំណើរ​ការ​នយោ​បាយ និង​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​។

ជាមួយ​គ្នា​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ក៏​បាន​ថ្លែង​ប្រាប់​កាសែត​ ភ្នំ​ពេញ​ប៉ុស្តិ៍​ចេញ​ផ្សាយ​ថ្ងៃ​ព្រ​ហស្បតិ៍ ទី ២១ ខែ​កុម្ភៈ​នេះ​ថា​គណបក្ស​ប្រ​ជាជន​កម្ពុជា​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខ​ជន ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​នេះ​ ដោយ​មាន​រួម​បញ្ចូល​នូវ​ស្រទាប់​យុវជន​ផង​ដែរ ប៉ុន្តែ​យុវជន​ទាំង​នោះ​សុទ្ធ​សឹង​ជា​កូន​របស់​មន្ត្រី​ធំៗ​របស់​គណបក្ស។
អង្គការ ​យុវជន​មួយ​ចំនួន​ដែល​ធ្វើ​ការ​ក្នុង​ការ​លើក​កម្ពស់​យុវជន​ឲ្យ​ចូល​រួម​ ក្នុង​បញ្ហា​សង្គម និង​ឆាក​នយោ​បាយ​បាន​មាន​ប្រ​តិកម្ម​ថា​ការ​តែង​តាំង​នេះ​អាច​ផ្តល់​ទាំង​​ ផល​វិជ្ជ​មាន​ និង​អវិជ្ជ​មាន​។ លោក យង់ គិម​អេង​ ដែល​ធ្លាប់​បំពេញ​ការ​ងារ​ជា​មួយ​យុវជន​ជា​ច្រើន​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ គណបក្ស​នយោ​បាយ​នៅ​កម្ពុជា​មិន​ទាន់​ផ្តល់​ឱ​កាស​ដល់​យុវជន​ឲ្យ​បាន​ស្មើ​ គ្នា​ដោយ​ផ្អែក​ទៅ​លើ​ភាព​លេច​ធ្លោ និង​តាម​ប្រ​ព័ន្ធ​មួយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ​

(សំឡេង​លោក យង់​ គិម​អេង)

មិន​ខុស​គ្នា​នេះ​ដែរ លោក​ ជាង​ សុខា ​ប្រ​ធាន​អង្គការ​អភិវឌ្ឍន៍​ធន​ធាន​យុវជន​បាន​មាន​ប្រ​សាសន៍​​ថាលោក​ស្វា​ គមន៍​ចំពោះ​ការ​តែង​តាំង​យុវជន​ជំនាន់​ក្រោយ​នៅ​ក្នុង​ឆាក​នយោ​បាយ​នៅ​គ្រប់ ​ថ្នាក់​ ប៉ុន្តែ​លោក​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​មិន​ផ្តល់​ឱ​កាស​ឲ្យ ​បាន​ស្មើ​ភាព​គ្នា​ក្នុង​ចំណោម​យុវជនដែរ។

(សំឡេង​លោក ជាង សុខា)

ចំណែក ​លោក​ អ៊ូ វីរៈ​ ប្រ​ធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា​ជា​ការ​ប្រ​ សើរ​ដែល​បញ្ចូល​ឈ្មោះ​យុវជន​ជំនាន់​ក្រោយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក​នោះ​គឺ​គ្មាន​ការ​ប្រ​កួត​ ប្រ​ជែង​គ្នាដោយ​ការ​បោះ​ឆ្នោត​ ហើយ​ការ​តែង​តាំង​ធ្វើ​ឡើង​ដោយ​អ្នក​មាន​អំណាច ដែល​ធ្វើ​ឲ្យ​យុវជន​ដទៃ​ទៀត​គ្មាន​ឱកាស។ ​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រ​ជែង​ស្មើ​ភាព លោក​បាន​ផ្តល់​ជា​យោបល់​ថា​គួរ​ធ្វើ​កំណែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​តាម​ រយៈ​ការ​បង្កើត​ថវិកា​ជាតិ​សម្រាប់​គាំ​ទ្រ​គណបក្ស​នយោ​បាយក្នុង​ការ​ឃោសនា​ និងប្រើ​ប្រាស់​ព័ត៌មាន​បើក​ចំហជា​ដើម។

(សំឡេង​លោក​ អ៊ូ វីរៈ)

ចំណែក ​លោក គល់ បញ្ញា នាយក​ប្រ​តិបត្តិ​គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្ត​ធម៌​នៅ​កម្ពុជា​វិញ​ក៏​បាន​ផ្តល់​ជា​យោបល់​ថា គណបក្ស​នយោ​បាយ​ត្រូវ​តែ​មាន​គោល​នយោ​បាយ​ច្បាស់​លាស់​​លើ​ការ​ចូល​រួម​របស់ ​យុវជន ដើម្បី​ធានា​យ៉ាង​ណា​ឲ្យ​យុវជន​បាន​ចូលរួម​ដោយ​មាន​ឱ​កាស​ស្មើ​គ្នា​ទោះ​បី​ ជា​កូន​មន្ត្រី​ធំ ឬ​រាស្រ្ត​សាមញ្ញ​ក៏​ដោយ ហើយ​រដ្ឋា​ភិបាល​ក៏​គួរ​តែ​មាន​កញ្ចប់​ថវិកា​មួយ​ចំនួន​ដើម្បី​គាំ​ទ្រ​ គណបក្ស​នយោ​បាយ​ផង​ដែរ។

(សំឡេង​លោក គល់​ បញ្ញា)

សូម ​បញ្ជាក់​ថា​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​បក្ស​ប្រ​ជាជន​កម្ពុជា​បាន​ថ្លែង​ប្រាប់​កាសែត​ ភ្នំ​ពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថ្ងៃ​នេះ​ថា​កូន​មន្ត្រី​ជាន់​ខ្ពស់​ដែល​នឹងឈរ ​​ឈ្មោះ​ជា​បេក្ខ​ជន​តំណារាស្រ្ត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​នេះ​ រួមមាន​កូន​លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន លោក ហ៊ុន ម៉ានី និង​លោក ឌី វិជ្ជា កូន​ប្រុស​លោក ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន កូន​ប្រុស​លោក ឧប​នាយក​រដ្ឋ​មន្ត្រី​ស ខេង កូន​ប្រុស​លោកអនុ​ប្រ​ធាន​ទី​ពីរ​ព្រឹទ្ធ​សភា សាយ ឈុំ និង​កូន​ប្រុស​លោក​ប្រ​ធាន​តុលាការ​កំពូល ឌិត មន្ទីរជាដើម៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។