អា​ជ្ញា​ធររំ​លឹក​ដល់​ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​មាន់ឲ្យ​តាម​ដាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​សត្វ​​

អា​ជ្ញា​ធររំ​លឹក​ដល់​ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​មាន់ឲ្យ​តាម​ដាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​សត្វ​​

អា​ជ្ញា​ធររំ​លឹក​ដល់​ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​មាន់ឲ្យ​តាម​ដាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​សត្វ​​

ដាក់បញ្ចូលថ្ងៃ 21 February 2013, 17:33 AEST

ថ្នាក់​ដឹក​នាំ​មន្ទីរ​កសិកម្ម​ខេត្ត​សៀម​រាប បាន​ធ្វើ​ការ​អំ​ពាវ​នាវ​ដល់​គ្រប់​ម្ចាស់​កសិ​ដ្ឋាន និង ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់ ដែល​បាន​ចិញ្ចឹម​មាន់​ទា ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​សត្វរបស់​ខ្លួន ដើម្បី​ ការ​ពារ​ជំ​ងឺ​ផ្តា​សាយ​បក្សី​ បន្ទាប់​ពី​មាន​សត្វ​មាន់​ឈឺ​​ស្លាប់ នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង​ ស្ថិត​​នៅ​ភូមិ​ខ្នារ​ថ្មី​ សង្កាត់​ជ្រាវ ក្រុង​សៀម​រាប កាល​ពី​ថ្ងៃ​ទី​២០​​ម្សិល​មិញ​នេះ។

ក្នុង​ខណៈ​ពេល​ដែល​ចុះ​បាញ់ ​ថ្នាំ​ការ​ពារ​ជំ​ងឺ​ផ្តា​សាយ​បក្សី​ លោក មឿង សុនិត្យា ប្រ​ធាន​​មន្ទីរ​កសិកម្ម​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា សកម្ម​ភាព​នេះ មិន​ទាន់​កំ​ណត់​ថាមាន​ករណី​​ផ្ទុះ​ជំ​ងឺ​ផ្តា​សាយ​បក្សី​ឡើយ ហើយ​នេះ​គឺ​ជា​ការ​​ការ​ពារ​ជាមុន​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​ទី​នេះ​មាន​សត្វ​មាន់​ងាប់ ម៉្យាង​ទៀត​​សកម្ម​ភាព​ចុះ​បាញ់​​​ថ្នាំការ​ពារ​ជំ​ងឺ​ផ្តា​សាយ​បក្សី​​នា​ ពេល​នេះ ក៏​មិន​មែន​ជា​លើក​ទី​មួយដែរ ព្រោះ​មន្ត្រី​របស់​លោក ក៏បាន​ចុះ​ធើ្វ​ការ​ងារ​នេះ​ជា​ច្រើន​លើក​ណាស់​មក​ហើយ នៅ​គ្រប់​ស្រុក​ក្រុង​ក្នុង​ទូ​ទាំង​ខេត្ត ​ស្រប​ពេល​ដែល​ថ្នាក់​ដឹក​នាំ​ក្រ​សួង​កសិ​កម្ម តែ​ង​បាន​ក្រើន​រំ​លឹក​ដល់​​មន្ទីរ​កសិ​កម្ម​គ្រប់​ខេត្ត​​រាជ​ធានី ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​របស់​សត្វ​មាន់​ទា ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន។

( សំ​ឡេង លោក មឿង សុនិត្យា )

លោក ​បាន​បញ្ជាក់​ទៀត​ថា កាល​ពី​ឆ្នាំ​២០០៤ ​នៅ​ខេត្ត​សៀម​រាប​បានផ្ទុះ​​​ជំ​ងឺ​ផ្តា​សាយ​បក្សី​​​​ម្តង​ដែរ​ ​ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០០៥​រហូត​មក​ដល់​បច្ចុ​ប្ប​ន្ន​​នេះ ​គ្មាន​​ករណី​​ជំ​ងឺ​នេះទៀត​ឡើយ នៅ​ក្នុង​ទូ​ទាំង​ខេត្ត​សៀម​រាប។

លោក មឿង សុនិត្យា ក៏​បាន​អំ​ពាវ​នាវ​ដល់​គ្រប់​ម្ចាស់​កសិ​ដ្ឋានចិញ្ចឹម​មាន់​ទា និង ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់ ដែល​ប្រ​កប​របរ​ទៅ​លើ​សត្វ​មាន់​ទានេះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​សត្វរបស់​ខ្លួន ដើម្បី​ការ​ពារ​ជំ​ងឺ​ផ្តា​សាយ​បក្សី​។

( សំ​ឡេង លោក មឿង សុនិត្យា )

បង ​ស្រី​ឈ្មោះ សុខ ឃីម ជា​ម្ចាស់​កសិ​ដ្ឋាន​ដែល​មាន​មាន់​ងាប់​នេះ បាន​អះ​អាង​ថា នេះ​ជា​ករណី​លើក​ទី​មួយ​ហើយ ដែល​មាន​មាន់​​ស្លាប់ បន្ទាប់​ពី​បាន​​ចាប់​ផ្តើម​ចិញ្ចឹម​​មាន់​ពី​ឆ្នាំ​២០០៧​មក។

( សំ​ឡេង បង​ស្រី​ សុខ ឃីម )

សូម ​បញ្ជាក់​ថា​ បើ​គិត​ចាប់​ពី​ឆ្នាំ ២០០៣​ មក​ដល់​បច្ចុ​ប្បន្ននេះ​ ប្រ​ទេស​កម្ពុជា មាន​ការ​ឆ្លង​មេរោគ​ផ្តា​សាយ​បក្សីចំនួន២៨ករណី​ហើយ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ចំនួន ២៥​នាក់ ក្នុង​នោះ​សម្រាប់​ឆ្នាំ​២០១៣​នេះ គិត​ពី​ថ្ងៃ​ទី​១៦ ខែ​មក​រាមក​ដល់​បច្ចុប្បន្ន ​ ជំ​ងឺ​នេះ​កើត​មាន​ចំនួន​ ៧ករណី និង​មាន​មនុស្ស​ស្លាប់​ចំ​នួន​៦​នាក់​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។