កម្មករស្វែង​រក​ការ​ជួយ​ដោះ​ស្រាយ​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​សំលៀក​បំពាក់​

កម្មករស្វែង​រក​ការ​ជួយ​ដោះ​ស្រាយ​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​សំលៀក​បំពាក់​

កម្មករស្វែង​រក​ការ​ជួយ​ដោះ​ស្រាយ​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​សំលៀក​បំពាក់​

ដាក់​បញ្ចូល​ពេល 21 February 2013, 17:30 AEDT

កម្មករ​រោង​ចក្រ​កាត់​ដេរ King land ជិត​២០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ​នេះ​ បាន​នាំ​គ្នា​ទៅ​ ឈរ​ពី​មុខ​ការិយាល័យ​ក្រុម​ហ៊ុន H & M  នៅ​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ដែល​​បញ្ជារ​ទិញ​សំលៀក​បំពាក់​នេះ​ ជួយ​ដោះ​ស្រាយ​សំណង​ដល់​កម្មករ​ នៅ​ពេល​ដែល​រោង​ចក្រ​ King land  បាន​រត់​ចោល​កម្មករ។​

កម្មករ​បាន​នាំ​គ្នា​ឈរ​ច្រៀង​ និង​កាន់​បដា​ និង​រូបថត​សំលៀក​បំពាក់​ក្នុង​របស់​ស្រ្តី​ ដែល​រោង​ចក្រ​ King sland បាន​ដេរ​ឲ្យ​ក្រុម​ហ៊ុន​ H & M  ។ តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា​ រោង​ចក្រ​បាន​រត់​ចោល​កម្មករ​ជាង​១​ខែ​មក​ហើយ​ ដោយ​មិន​បាន​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ទូទាត់​ប្រាក់​ខែ​ដល់​កម្មករ។​

លោក អូន ប៊ុយ តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា​ ការ​មក​ការិយា​ល័យ​H & Mនេះ ពី​ព្រោះ​ក្រុមហ៊ុន​   H & M ជា​ក្រុម​ហ៊ុន​បញ្ចារ​ទិញ​សំលៀក​បំពាក់​ពី​រោង​ចក្រ​នេះ។​

(សំឡេង លោក អូន ប៊ុយ)

តំណាង ​កម្មក​រ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​រោង​ចក្រ​ King land បាន​រត់​ចោល​កម្មករ​ បាន​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​អត្ថ​ប្រយោជន៍​ចំនួន​៥យ៉ាង។​

(សំឡេង លោក អូន ប៊ុយ)

កម្មករ ​ដែល​កំពុង​ឈរ​តវ៉ា​ក្រោម​កំដៅ​ថ្ងៃ​ បាន​ច្រៀង​រៀប​រាប់​​ការ​លំបាក​ ក្រោយ​ពេល​រោង​ចក្រ​បាន​រត់​ចោល​កម្មករ​ ដែល​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​ប្រាក់​ខែ​ ដើម្បី​ឲ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​  ថ្លៃ​អាហារ​ និង​ថ្លៃ​ព្យាបាល។​ កម្មកា​រិនី​ ថេន ផល្លា បាន​និយាយ​អំពី​ការ​ចង់​ឲ្យ​ ក្រុម​ហ៊ុន​បញ្ជារ​ទិញ​សំលៀក​​បំ​ពាក់​ពី​រោង​ចក្រ​នេះ​ ជួយ​ដោះ​ស្រាយ​ដល់​កម្មករ។​

(សំឡេង កម្មការិនី ថេន ផល្លា)

លោក យ៉ុង សុខាន់ មន្រ្តី​កម្មវិធី​ នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​មាន​ប្រសាសន៍​អំពី​កាតព្វកិច្ច​ដែល​ ក្រុម​ហ៊ុន​បញ្ជារ​ទិញ​ត្រូវ​ជួយ​ដោះ​ស្រាយ​បញ្ហា​ ទៅ​ដល់​កម្មករ​ ដែល​ផលិត​សំលៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​នេះ។​

លោក​បាន​បញ្ជាក់​អំពី​សមត្ថកិច្ច​ដែល​មាន​តួ​នា​ទី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​កម្មករ។​

(សំឡេង លោក យ៉ុង សុខាន់)

កម្មករ ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រោង​ចក្រ​បាន​គេច​ខ្លួន​ចោល​រោង​ចក្រ​ ហើយ​កម្មករ​បាន​នាំ​គ្នា​ដេក​ការពារ​ម៉ាស៊ីន​ដេរ​ ទាំង​យប់​ទាំង​ថ្ងៃ​  ដើម្បី​យក​ជា​ថ្នូរ​នៃ​ការ​ទូទាត់​ប្រាក់​ខែ​កម្មករ។​

សូម​បញ្ជាក់​ថា ​ ក្រោយ​ពេល​កម្មករ​បាន​ឈរ​ពេញ​មួយ​ព្រឹក​ តំណាង​ការិយាល័យH & M​ ដែល​ជា​ក្រុម​ហ៊ុន​បញ្ជារ​ទិញ​សំលៀក​បំពាក់​ពី​រោង​ចក្រ​នេះ ​បាន​ចេញ​មក​ជួប​កម្មករ។​

(សំឡេង តំណាងការិយាល័យH & M)

កម្មករ ​បាន​ឲ្យ​ដឹង​ថា​​ពួក​គេ​រង់​ចាំ​ស្តាប់​ការ​ដោះ​ស្រាយ​នៅ​ថ្ងៃ​ទី ១មីនាខាង​មុខ​នេះ​ ហើយ​បើ​សិន​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​ ពួក​គេ​ត្រូវ​បន្ត​ធ្វើ​បាតុកម្ម​ជា​បន្ត​ទៀត៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។