អា​ជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​វិស័យ​បច្ចេក​វិទ្យា​ស្វែង​រក​អ្នក​រៀន​ព័ត៌​មាន​វិ​ទ្យា​នៅ​ខេត្ត​សៀម​រាប

អា​ជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​វិស័យ​បច្ចេក​វិទ្យា​ស្វែង​រក​អ្នក​រៀន​ព័ត៌​មាន​វិ​ទ្យា​នៅ​ខេត្ត​សៀម​រាប

អា​ជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​វិស័យ​បច្ចេក​វិទ្យា​ស្វែង​រក​អ្នក​រៀន​ព័ត៌​មាន​វិ​ទ្យា​នៅ​ខេត្ត​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 22 February 2013, 17:25 AEST

​តាម​រយៈ​​សិក្ខា​សាលា​ស្តី​ពី​​មជ្ឈមណ្ឌល​អភិ​វឌ្ឍ​ឧត្តម​ភាព​និង​ទេព​កោ​ សល្យ​កម្ពុជា​-ឥណ្ឌា ដែល​បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​សៀម​រាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ម្សិល​មិញ​នេះ អា​ជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិ​វឌ្ឍ​វិស័យ​​បច្ចេក​វិទ្យា​ គម​នា​គមន៍ ​ព័ត៌​មាន​វិទ្យា បាន​អំ​ពាវ​នាវរក​អ្នក​ស្ម័គ្រ​ចិត្ត​​​ទាំង​វ័យ​ក្មេង​និង​​វ័យ​ចាស់​នៅ​ ក្នុង​​​ខេត្ត​ ដើម្បី​ចូល​រៀន​លើ​វិ​ស័យ​ព័ត៌​មាន​វិទ្យា​​ដោយ​មិន​គិត​ប្រាក់​ កម្រៃសម្រាប់​វគ្គ​ទី​មួយ ​ដើម្បី​បង្កើន​ចំ​ណេះ​លើ​វិស័យ​នេះ ។

លោក ជុន វ៉ាត អគ្គ​លេ​ខា​ធិ​ការ​អា​ជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិ​វឌ្ឍ​វិស័យ​​បច្ចេក​វិទ្យា​ គម​នា​គមន៍​ ព័ត៌​មាន​វិទ្យា បាន​មាន​ប្រ​សាសន៍​ថា បច្ចុ​ប្បន្ន​ សម្រាប់​ធន​ធាន​មនុស្ស​​​នៅ​កម្ពុជា លើវិស័យ​​បច្ចេក​វិទ្យា​ គម​នា​គមន៍​ និង ព័ត៌​មាន​វិទ្យានេះ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​​ បើ​ទោះ​បី​ជា​​នៅ​កម្ពុជា មាន​សកល​វិ​ទ្យាល័យ​ដែល​ទាក់​ទង​ទៅនឹង​មុខ​វិ​ជ្ជា​នេះ យ៉ាង​ច្រើន​ក៏​ដោយ ។

( សំ​ឡេង លោក ជុន វ៉ាត )

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​មាន​បំ​ណង​ចូល​រៀន​ ​ក៏​​ត្រូវ​បំ​ពេញ​​នូវ​លក្ខ​ខណ្ឌ​មួយ​ចំ​នួនផង​ដែរ ​សម្រាប់​ចូល​រៀន​ក្នុង​មុខ​វិជ្ជា​នេះ​ ។

( សំ​ឡេង លោក ជុន វ៉ាត )

លោក​ ជុន វ៉ាត ក៏​បាន​បញ្ជាក់​​បន្ថែម​ទៀត​ថា ​វគ្គ​រៀន​សូត្រ​នេះ គឺ​ផ្តួច​ផ្តើម​ឡើង​ដោយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​កិច្ច​សហ​ការ​ជា​មួយ​រដ្ឋា​ភិ​បាល​ប្រ​ទេស​ឥណ្ឌា ប៉ុន្តែ​ប្រ​ការ​សំ​ខាន់​ សម្រាប់​មន្ត្រី​រាជ​ការ គួរ​តែ​ចូល​រួម​រៀន​សូត្រ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ក្នុង​ខណៈ​ពេល​ដែល​វិ​ស័យ​នេះ កំ​ពុង​ដើរ​តួ​នាទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ ។

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ មាន​សិស្សា​នុ​សិស្ស​មួយ​ចំ​នួន​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នេះ​ បាន​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន ប្រាប់​Radio Australia យ៉ាង​ដូច្នេះ ។

( សំ​ឡេង​សិស្ស​២​នាក់ )

សូម​បញ្ជាក់​ថា ​ទី​កន្លែង​ដែល​ត្រូវ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​វិ​ស័យ​ព័ត៌​មាន​វិ​ទ្យា​​នេះ មាន​ទីតាំង​នៅ​សាលា​ខេត្ត ហើយ​ការ​បណ្តុះ​បណ្តាល​ក៏​ស្ថិត​នៅ​សាលា​ខេត្ត​ផង​ដែរ ក្នុង​បុរី​រដ្ឋ​បាល​សៀម​រាប ៕​

 

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។