ការ​ចូល​រួម​របស់​យុវជន​ក្នុង​អភិបាល​កិច្ច​មូលដ្ឋាន​និង​ការ​សម្រេច​ចិត្ត​

ការ​ចូល​រួម​របស់​យុវជន​ក្នុង​អភិបាល​កិច្ច​មូលដ្ឋាន​និង​ការ​សម្រេច​ចិត្ត​

ការ​ចូល​រួម​របស់​យុវជន​ក្នុង​អភិបាល​កិច្ច​មូលដ្ឋាន​និង​ការ​សម្រេច​ចិត្ត​

ដាក់បញ្ចូលថ្ងៃ 22 February 2013, 17:30 AEDT

យុវវ័យ​យ៉ាង​តិច​​៤​ម៉ឺន​នាក់​​​បាន​ចូល​រួម​ក្នុង​សកម្ម​អភិវឌ្ឍន៍​យុវជន ដើម្បី​​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​ការ​សម្រេច​ចិត្ត និង​អភិបាល​កិច្ច​មូលដ្ឋាន។

​ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ក់ ចំរើន ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​អូស្រ្តាលី​កាល​ពី​ព្រឹក​មិញ​ ក្នុង​ពេល​ដែល​ សមាគម​នេះ​បង្ហាញ​នូវ​​​លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​លើ​គម្រោង​លើ​ទាំង​នេះក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ។

(សំឡេង)​ ១

សមាគម​យុវជន​ខ្មែរ (Khmer Youth Association) គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​បានបង្កើត​តាំង​តែ​ពី​ឆ្នាំ​១៩៩២ ហើយ​បាន​និង​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ក្រោម​ការ​ស្ម័គ្រ​ចិត្ត​របស់​យុវជន​និង​ជំនួយ​ថវិកា​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរ​ជាតិ​មួយ​ចំនួន។ លោក​ម៉ក់ ចំរើន មាន​ប្រសាសន៍​ថា​ មាន​សមាជិក​សកម្ម​ចំនួន​ជិត​៥​ពាន់​នាក់​​ដែល​ជា​ការ​ជា​បណ្ដាញ​នៅ​ក្នុង​ខេត្ត​ចំនួន៨។

(សំឡេង) ២

ក្នុង​ការ​វាយ​តម្លៃ​លើ​គម្រោង​នេះ មាន​ការ​កើន​ឡើង​នូវ​ចំនួន​យុវ​ជនចូល​រួម​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន ប៉ុន្តែ​ក៏​នៅ​មាន​យុវជន​មួយ​ចំនួនដែល​​មិន​ទាន់​បាន​ចូល​​រួម​នៅ​ឡើយ​។ លោក ម៉ក់​ ចំរើន ​​បំភ្លឺ​អំពី​មូល​ហេតុ។

(សំឡេង) ៣

សមាគម​យុវជន​ខ្មែរ​នៅ​ថ្ងៃ​នេះ​​បន្ត​ធ្វើ​ការ​​កំណត់​គោល​ដៅ​និង​ផែន​ការ​យុទ្ធ​សាស្រ្ត​រយៈពេល​៥​ឆ្នាំ​របស់​ខ្លួន​ ​ដោយ​នឹង​ចាប់​ដៃ​សហការ​ជាមួយ​សមាគម​​នានា​នៃ​ជន​ជាតិ​ភាគតិច​​ទៀត​ផង​ដែរ​ដើម្បី​បំផុស​ចល​នា​អភិវឌ្ឍន៍​យុវជន៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។