មន្ទីរសុរិយោដីខេត្ត-រាជធានី​ប្រជុំ​ចង​ក្រង​ឯកសារ​លើ​ផែន​ការ​អនុ​វត្ដន៍​វិស័យ​រៀប​ចំ​ដែន​ដី

មន្ទីរសុរិយោដីខេត្ត-រាជធានី​ប្រជុំ​ចង​ក្រង​ឯកសារ​លើ​ផែន​ការ​អនុ​វត្ដន៍​វិស័យ​រៀប​ចំ​ដែន​ដី

មន្ទីរសុរិយោដីខេត្ត-រាជធានី​ប្រជុំ​ចង​ក្រង​ឯកសារ​លើ​ផែន​ការ​អនុ​វត្ដន៍​វិស័យ​រៀប​ចំ​ដែន​ដី

ដាក់បញ្ចូលថ្ងៃ 24 February 2013, 13:52 AEST

គណៈកម្មាធិការៀប​ចំដែន​ដី និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​អញ្ជើញ គ្រប់​​មន្ទីរ​សុវិយោដីខេត្ត-រាជធានី ដើម្បី​ប្រជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​លើ​ការ​ងា​រ​ប្រើ​ប្រាស់ ដែល​​បាន​អនុវត្ត​ជាង​​មួយ​​ទសវត្សរ៍​​កន្លង​​មក ដើម្បី​​ឈាន​​ទៅ​​រៀប​​ចំ​អនុវិស័យ​​រៀប​ចំដែន​​​ដី​​នៅ​​ប្រទេស​​កម្ពុជា។

មន្រ្តី​សុរិយោដី បាន​ឲ្យ​ដឹង​ថា ទៅ​អនាគត​ប្រទេស​កម្ពុជា នឹង​មាន​សៀវ​ភៅ​ឯក​សារ​ស្តី​ពី​បទពិសោធន៍​លើ​ការងារ​រៀប​ចំ​និង​ប្រើ​ប្រាស់​ដី​នៅ​ខេត្ត រាជធានី។

ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាល​ស្តី​ពី​កា​រ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការ​ងារ​រៀប​ចំដែន​ដី​ពី​គ្រប់​ខេត្ត រាជធានី។

លោក ប្រាក់ ហម រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំដែន​ដី នគរូបនីយកម្ម​និង​សំណង់ បាន​មាន​ប្រសាសន៍​ថា ការ​រៀប​ចំអនុវិស័យ​រៀប​ចំដែន​ដី​នេះ មាន​សារ​សំខាន់ ដើម្បី​ដាក់​ចេញ​នយោបាយ​ប្រើ​ប្រាស់​ដីធ្លី និង​ការ​ប្រើ​ប្រាស់​ដីធ្លី​ឲ្យ​មាន​ប្រសិទ្ធភាព។

(សំឡេង លោក ប្រាក់ ហម)

លោក ប្រាក់ ហម បាន​បញ្ជាក់​ទៀត​ថា  កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល មាន​បី​អនុវិស័យ គឺ អនុវិស័យរៀប​ចំដីធ្លី អនុវិស័យ​រដ្ឋបាល​ដីធ្លី និង​អនុវិស័យ​បែង​ចែក​ដីធ្លី។

លោក​រដ្ឋ​លេខាធិការ​បាន​បញ្ជាក់​អំពីទិស​ដៅ​ដើម្បី​ឲ្យកា​រងារ​រៀបចំ​ដែន​ដី​ទទួល​បាន​ជោគជ័យ តាម​រយៈទទួលការ​ចូល​រួមពី​ភាគី​ពាក់​ព័ន្ធ។

 (សំឡេង លោក ប្រាក់ ហម)

សូម​បញ្ជាក់ថា នៅ​ក្នុង​កិច្ចពិភាក្សា​ផ្លាស់​ប្តូរ​បទពិសោធន៍​នេះ សិក្ខា​សាលា​​បាន​ស្តាប់​បទ​ពិសោធន៍​រៀប​ចំដែន​ដី ពី​មន្ទីរ​សុវិយោ​ដី​រាជធានីភ្នំពេញ ទៅលើ​ការ​គ្រប់​គ្រង​​សំណង់​មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ច្រើន និង​ការ​កសាង​ប្ល​ង់​គោល​នៅ​ភ្នំ​ពេញ​​រហូត​ដល់​ឆ្នាំ ២០២០ បទ​ពិសោធន៍​នៅ​ខេត្ត​កំពង់​ឆ្នាំង​លើ​ការ​​រៀប​ចំ​ប្រើ​ប្រាស់​ដី​​នៅ​ព្រលាន​កំពង់​ឆ្នាំង និង បទ​ពិសោធន៍​នៅ​ខេត្ត​រតនគិរី លើការ​ងារ​គ្រប់​គ្រង​ដី​តំបន់​ធន​ធាន​ធម្មជាតិ។

លោក ឌុច វនទីតូ អគ្គនាយក​រៀប​ចំដែន​ដី និង​នគរូបនីយកម្ម បាន​មាន​ប្រសាសន៍​អំពី​ការងារ​អនុវត្តន៍​ជាក់​ស្តែង​នៅ​ក្នុង​ការ​រៀប​ចំដែន​ដី​នៅ​ថ្នាក់​ក្រោម​ជាតិ។

(សំឡេង លោក ឌុច វនទីតូ)

មន្រ្តី​សុរិយាដី បាន​ឲ្យ​ដឹង​ថា មន្ទីរ​សុរិយោ​ដី​ខេត្ត រាជធានី កំពុង​រៀប​ចំប្លង់​គោល​និង​កសាង​ផែន​ការ​ប្រើ​ប្រាស់​ដី​នៅ​ក្នុង​ឃុំ​និង​ស្រុក។ ប៉ុន្តែ​ការងារ​នេះ កំពុង​ជួប​ការ​លំបាក ដោយ​ខ្វះ​សមត្ថភាព ធន​ធាន​មនុស្ស ខ្វះ​ផែន​ទី​ប្រើ​ប្រាស់​ដី​បច្ចុប្បន្ន និង​រាំង​ស្ទះ ដោយ​សារ​មាន​ការ​ចូល​កាន់​កាប់​ដី​រដ្ឋ​មិន​ទាន់​ស្រប​ច្បាប់៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។