អត្ថន័យ​នៃ​បុណ្យ​មាឃ​បូជា និង​ពុទ្ធ​សាសនា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​

អត្ថន័យ​នៃ​បុណ្យ​មាឃ​បូជា និង​ពុទ្ធ​សាសនា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​

អត្ថន័យ​នៃ​បុណ្យ​មាឃ​បូជា និង​ពុទ្ធ​សាសនា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​

ដាក់​បញ្ចូល​ពេល 25 February 2013, 17:25 AEST

ថ្ងៃ​នេះ គឺជា​ថ្ងៃ​១៥ កើត​ខែ​មាឃ និង​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារ​ជា​ថ្ងៃ​ បុណ្យ​មាឃ​បូជា ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ប្រារព្ធ​ធ្វើ​ជា​រៀង​​រាល់​ឆ្នាំ។

បុណ្យ​មាឃ​បូជា​នេះ គឺជា​ពិធី​បុណ្យ​សំខាន់​មួយ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ដែល​មាន​សារៈ​សំខាន់​៤​របស់​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​បុណ្យ​ពិសាខ​បូជា, បុណ្យ​អាសាឡ្ហបូជា ឬ​បុណ្យ​ចូល​វស្សា​, បុណ្យ​បវារណា​កម្ម និង​បុណ្យ​មាឃ​បូជា​នេះ​ឯង​។

នៅ​ថ្ងៃ​នេះ​វិទ្យុ​អូស្រ្ដាលី​បាន​អញ្ជើញ​លោក ហេង មណី​ចិន្ដា​ ដែល​ធ្លាប់​បាន​សាង​ភ្នួស​ជា​ភិក្ខុ មាន​ព្រះ​នាម​ជា​សង្ឃ​កាល​នោះ​ថា ឥន្ទបញ្ញោ​ភិក្ខុ ហើយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​គឺ​ជា​ប្រធាន​អង្គការ​ព្រះ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍។

លោក​បាន​បន្ដ​ការ​សិក្សា​ផ្លូវ​លោក​រហូត​ទទួល​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សកល​វិទ្យា​ល័យ Harvard ដ៏​ល្បី​នៅ​សហរដ្ឋ​អាម៉េរិក។ បន្ដិច​ទៀត​នេះ ប្រិយមិត្ដ​នឹង​មាន​ឱកាស​បាន​សាក​សួរ​លោក​ ហេង មណី​ចិន្ដា​ ជុំវិញ​ពិធី​បុណ្យ​មាឃ​បូជា​នេះ ក៏​ដូច​ជា​កិច្ច​ការ​ពុទ្ធ​សាសនា​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ។

តាម​ប្រសាសន៍​របស់​លោក ហេង មណី​ចិន្ដា ពិធី​បុណ្យ​មាឃ​បូជា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៥កើត ខែ​មាឃ ដើម្បី​រំលឹក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​នូវ​ "ឱវាទ​បាដិមោក្ខ" បង្កើត​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ឋានៈ​ជា​អង្គការ​ចាត់​តាំង​​ឡើង​ក្នុង​លោក និង​ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​កំណត់​វេលា​នៃ​ការ​ចូល​បរិនិព្វាន (មរណភាព)។

ថ្ងៃ​មាឃ​បូជា​នោះ មាន​ព្រះអរហន្ដ​១២៥០​អង្គ​ ដែល​បាន​បំបួស​ដោយ​ព្រះ​ពុទ្ធ​ផ្ទាល់​ បាន​ចូល​រួម​នៅ​ក្នុង​មហាសន្និបាទ​នោះ ដោយ​មិន​មាន​ការ​រៀប​ចំ​និមន្ដ ឬ​ការ​ណាត់​ជួប។ ឱវាទ​បាដិមោក្ខ មាន​ន័យ​ថា " សេច​ក្ដី​ណែនាំ​អំពី​កាតព្វកិច្ច ដើម្បី​ឲ្យ​រួច​ផុត​ចាក​ទុក្ខ"។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។