កម្មករ​កាត់ដេរ​នៅ​រោងចក្រ ​King Sland ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​មិនទាន់​​មាន​ការដោះស្រាយ​​

កម្មករ​កាត់ដេរ​នៅ​រោងចក្រ ​King Sland ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​មិនទាន់​​មាន​ការដោះស្រាយ​​

កម្មករ​កាត់ដេរ​នៅ​រោងចក្រ ​King Sland ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​មិនទាន់​​មាន​ការដោះស្រាយ​​

ដាក់បញ្ចូលថ្ងៃ 25 February 2013, 17:40 AEDT

កម្មករ​ទាំង​អស់​ដែល​មាន​គ្នា​តែ​ ២០០​នាក់​ធ្វើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ King sland បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ និង​ស្វែង​រក​ការ​ជួយ​ដោះស្រាយ​សំណង​តាំង​ពី​រោង​ចក្រ​បិទ​ទ្វារ​កាល​ពី​ចុង​ឆ្នាំ​២០១២។ ​នៅ​ចុង​សប្តាហ៍​កន្លង​នេះ​ កម្មករ​បាន​នាំ​គ្នា​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​២​ នៅ​ចាក់អង្រែក្រោម។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ កម្មករ​បាន​មក​ជួបជុំ​គ្នា​ពី​មុខ​រោងចក្រ​បាន​ចំនួន​តិច​ជាង​ធម្មតា​ ធ្វើ​ឲ្យ​ការ​បន្ត​បិទ​ផ្លូវ​នៅ​មិនទាន់​ធ្វើ​នៅ​ឡើយ។​

សូម​រំលឹក​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ​កម្មករ​បាន​ឈរ​រាំង​កំណាត់​ផ្លូវ​ពី​ក្បាល​ថ្នល់​ទៅ​ក្រុង​តាខ្មៅ ​ធ្វើ​ឲ្យ​ចរាចរ​បាន​រាំង​ស្ទះ​ជាង​២​ម៉ោង។​

លោក​​ អូន បុយ ​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​ ការ​បិទ​ផ្លូវ​នៅ​ព្រឹក​នេះ​គឺ​កម្មករ​ទាំង​អស់​គ្នា​ ជា​អ្នក​សម្រេច។​

(សំឡេងលោក​​ អូន បុយ)

តំណាង​កម្មករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​សកម្មភាព​ឈរ​កណ្តាល​ថ្នល់​របស់​កម្មករ​ដើម្បី​ បិទ​ផ្លូវ​គៀប​សង្កត់​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​ជូន​កម្មករ​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​នោះ​ទេ។​

(សំឡេង​លោក​​ អូន បុយ)

កម្មការិនី​ស្រី​ភាព ​ដែល​បាន​ឈរ​ពាំង​ផ្លូវ​ពី​ម្សិលមិញ​បាន​និយាយ​ថា​ ការ​បិទ​ផ្លូវ​របស់​កម្មករ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង។​

(សំឡេង​កម្មការិនីស្រីភាព)

សូមរំលឹកថា​ រោងចក្រ​ King sland  ជារោងចក្រដេរ​សំលៀក​បំពាក់​យក​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក។

​កាល​ពី​បំណាច់​ខែ​១២​ ឆ្នាំ​២០១២ ​ថៅកែ​បាន​រត់​ចោល​កម្មករ​ដោយ​មិន​បើក​ប្រាក់​ខែ​និង​ប្រាក់​ជំងឺ​ចិត្ត​ការងារ។​

លោក​ មឿង តុលា ​ប្រធាន​កម្មវិធី​សិទ្ធិការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ខិតខំ​ដោះស្រាយ​ជូន​កម្មករ។​

(សំឡេងលោក​ មឿង តុលា)

លោក មឿង តុលា ​បាន​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ខុស​គ្នា​រវាង​រោងចក្រ​ King sland  រោងចក្រ​យ៉ុងវ៉ា ​ដែល​ថ្មី​ៗ​នេះ ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​ជំនួស​ឲ្យ​ថៅកែ​ដែល​រត់​ចោល​កម្មករ។​

(សំឡេង​លោក មឿង តុលា)

មន្រ្តី​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា​ នៅ​ដើម​ខែ​មីនា​ខាង​មុខ​នេះ​ អ្នក​បញ្ជារ​ទិញ​ទំនិញ​ពី​រោងចក្រ​នេះ​ គ្រោង​ចេញ​មុខ​ជួប​មន្រ្តី​ក្រសួងកា​រងារ​ ដើម្បី​ស្វែង​រក​លទ្ធភាព​ដោះស្រាយ​ជូន​កម្មករ។

តំណាង​កម្មករ​បាន​បញ្ជាក់​ថា​ កម្មករ​នៅ​តែ​ធ្វើ​ការ​តវ៉ា​រហូត​ទទួល​បាន​ប្រាក់​ដោះស្រាយ​ជូន​កម្មករ​ទាំង​២០០នាក់៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។