ក្រ​សួង​វប្ប​ធម៌​​ខ្មែរ​​ជំ​រុញឲ្យ​អភិរក្ស​កម្ម​​វិធី​រៀប​អា​ពា​ហ៍​ពិ​ពាហ៍

ក្រ​សួង​វប្ប​ធម៌​​ខ្មែរ​​ជំ​រុញឲ្យ​អភិរក្ស​កម្ម​​វិធី​រៀប​អា​ពា​ហ៍​ពិ​ពាហ៍

ក្រ​សួង​វប្ប​ធម៌​​ខ្មែរ​​ជំ​រុញឲ្យ​អភិរក្ស​កម្ម​​វិធី​រៀប​អា​ពា​ហ៍​ពិ​ពាហ៍

ដាក់បញ្ចូលថ្ងៃ 26 February 2013, 16:50 AEDT

ថ្នាក់​ដឹក​នាំ​ក្រ​សួង​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ បាន​ជំ​រុញ​ឲ្យ​ប្រ​ធាន​មន្ទីរ​​វប្ប​ធម៌​គ្រប់​ខេត្ត​រាជ​ធា​នី​ ជា​ពិ​សេស​មន្ទីរ​វប្ប​ធម៌​ខេត្ត​សៀម​រាប ដែល​ជា​ខេត្ត​ទេស​ចរណ៍​ ត្រូវ​អភិរក្ស​កម្ម​វិ​ធី​រៀប​អា​ពា​ហ៍​ពិ​ពាហ៍ឡើង​វិញ ក្នុង​ខណៈ​ពេល​ដែល​កម្ម​វិ​ធី​មួយ​ចំ​នួន​ត្រូវ​​​បាត់​បង់ទៅ​ហើយ​នោះ។

លោក ហ៊ឹម ឆែម ​​​រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌ ​និង​វិ​ចិត្រ​សិល្បៈ​  បាន​មាន​ប្រ​សាសន៍​ថា បើ​តាម​ការ​សង្កេត​ជា​ទូ​ទៅលើ​ពិ​ធី​រៀប​អា​ពាហ៍​ពិ​ពាហ៍​នា​បច្ចុ​ប្បន្ន​នេះ បាន​​កត់​សម្គាល់​ឃើញ​ថា មាន​កម្ម​វិ​ធី​​ជា​ច្រើន​ត្រូវ​បាន​គេ​កាត់​ចោល និង​មាន​កម្ម​វិ​ធី​មួយ​ចំ​នួន​​ទៀត​ត្រូវ​បាន​បាត់​បង់​។ ដូច្នេះ​ប្រ​សិន​បើ​មន្ត្រី​វប្ប​ធម៌​ទាំង​អស់​មិន​នាំ​គ្នា​ការ​ពារ​ទេ​នោះ ទំ​នៀម​ទម្លាប់​នេះ​នឹង​ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​លំ​បាក​ស្មុគ​ស្មាញ​នា​ពេល​អ​នា​គត ជា​ពិសេស​អ្នក​ជំ​នាន់​ក្រោយ ប្រា​កដ​ជា​មិន​បាន​ដឹង​ឡើយ។

(សំ​ឡេង​លោក ហ៊ឹម ឆែម)

ពាក់​​ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី ស៊ុន សុវណ្ណ​នី ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ប្រាប់​Radio Australia​ តាម​ទូរ​ស័ព្ទ​កាល​ពី​ព្រឹក​មិញ​នេះ យ៉ាង​ដូច្នេះ។

(សំ​ឡេង​លោកស្រី ស៊ុន សុវណ្ណ​នី)

លោក​ស្រី​បាន​មាន​ប្រ​សាសន៍​​បញ្ជាក់​ទៀត​ថា ​ចំ​ពោះ​បញ្ហា​កម្ម​វិ​ធី​រៀប​អា​ពាហ៍​ពិ​ពាហ៍​នេះ រយៈ​កាល​កន្លង​មក លោកស្រី ក៏​ដូច​ជា​មន្ត្រី​ក្រោម​ឱ​វាទ ធ្លាប់​បាន​លើក​ឡើង​ក្នុង​កម្ម​វិ​ធី​វិទ្យុ ក៏​ដូច​ជា​ការ​ចុះ​ជួប​សំ​ណេះ​សំ​ណាល​ផ្ទាល់​ ជា​មួយ​​អា​ចារ្យ​ពេ​លា ​និងចាស់​ព្រឹទ្ធា​ចារ្យ ​នៅ​តាម​មូល​ដ្ឋានជា​ញឹក​ញាប់​ផង​ដែរ។

លោកស្រី​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ខេត្ត​សៀម​រាប បាន​លើក​ឡើង​ទៀត​ថា ប្រ​ការ​សំ​ខាន់​នោះ គឺ​អ្នក​ដែល​កាន់​កម្ម​វិធី​ក្នុង​ពិ​ធី​នេះ គួរ​តែ​ប្រ​កាន់​ខ្ជាប់​នូវ​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី ​ពិ​សេស​ត្រូវ​មាន​សច្ចធម៌។​

(សំ​ឡេង លោកស្រី ស៊ុន សុវណ្ណ​នី)

ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី ស៊ុន សុវណ្ណ​នី បាន​អះ​អាង​ ទៀតថា ​​នៅ​ពេល​វេ​លា​សម​ស្រប​ខាង​មុខ​នេះ មន្ទីរ​ មាន​ផែន​ការ​ជួប​ប្រ​ជុំ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ រួម​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ចំ​ណេះ​ដឹង​អំ​ពី​ប្រ​ពៃ​ណី​រៀប​​អា​ពាហ៍​ពិ​ពាហ៍ ដើម្បី​ពិ​ភាក្សា​គ្នា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ម​វិ​ធី​ទាំង​អស់​ ត្រូវ​បាន​លើក​យក​មក​ធ្វើ​​នៅ​ក្នុង​​ពិ​ធី​រៀប​​អា​ពាហ៍​ពិ​ពាហ៍នេះ​​​​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។