សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ពង្រឹង​កិច្ច​ការ​ពារ​សុវត្តិភាព​ខ្លួន​ក្នុង​សកម្មភាព​ការ​ងារ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ពង្រឹង​កិច្ច​ការ​ពារ​សុវត្តិភាព​ខ្លួន​ក្នុង​សកម្មភាព​ការ​ងារ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ពង្រឹង​កិច្ច​ការ​ពារ​សុវត្តិភាព​ខ្លួន​ក្នុង​សកម្មភាព​ការ​ងារ

ដាក់បញ្ចូលថ្ងៃ 26 February 2013, 17:08 AEST

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​អញ្ជើញ​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ពី​ខេត្ដ​ចំនួន​១០​ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ហានិភ័យ​ផ្នែក​ខ្ពស់​ជាង​គេ​ផ្នែក​អសុវត្ថិភាព ​ ដើម្បី​មក​ប្រជុំ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិធី​សាស្រ្ត​ការ​ពារ​ខ្លួន។

មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​សកម្មភាព​ការងារ​ជួយ​ការ​ពារ​សិទ្ធិ​ឲ្យ​ប្រជា​ពល​រដ្ឋ។

លោក សួន ប៊ុនធឿន អ្នក​សម្រប​សម្រួល​គម្រោង​គាំទ្រ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​កន្លង​មក​បាន​ទទួល​រង​ការ​គំរាម​កំហែង​ជា​ច្រើន ដែល​នាំ​ឲ្យ​សកម្មជន​ត្រូវ​តែ​បង្កើន​វិធី​សាស្រ្ត​ការ​ពារ​ខ្លួន។ លោក​បាន​បញ្ជាក់​អំពី​រូប​ភាព​ដែល​សកម្ម​ជន​បាន​ទទួល​រង​គ្រោះ។

(សំឡេង លោក សួន ប៊ុនធឿន)

លោក អ៊ិន គង់ជិត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​មក​ពី​ខេត្ត​កោះ​កុង​ បាន​មាន​ប្រសាសន៍​ប្រាប់ Radio Australia ដោយ​រ៉ាយ​រ៉ាប់​អំពី​ការ​ងារ​ការ​ពារ​សិទ្ធិ​មនុស្ស ហើយ​ទទួល​រង​ការ​គំរាម​កំហែង។

(សំឡេង លោក អ៊ិន គង់ជិត)

អ្នកស្រី អឿន សារីម សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ពី​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍​អំពី​ការ​គំរាម​កំហែង​មក​លើ​សកម្មជន​ជា​ស្រ្តី​ដូច​អ្នក​ស្រី នៅ​ពេល​ដែល​អ្នក​ស្រី​ជួយ​ការ​ពារ​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី។

(សំឡេង អ្នកស្រី អឿន សារីម)

សូមបញ្ជាក់ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​បទ​ពិសោធន៍​ការ​ពារ​ខ្លួន​ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​វិធី​សាស្រ្ត​ការ​ពារ​ខ្លួន​ដោយ​សុវត្តិភាព។

លោក សួន ប៊ុនធឿន អ្នក​សម្រប​សម្រួល​គម្រោង​គាំ​ទ្រ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​ខិត​ខំ​ការ​ពារ​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ ប៉ុន្តែ​ភាគី​អាជ្ញាធរ​មិន​សូវ​ជា​គាំទ្រ​ចំពោះ​សុវត្តិភាព​របស់​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​នោះ​ទេ។

(សំឡេង លោក សួន ប៊ុនធឿន)

លោក សួន ប៊ុនធឿន បាន​បញ្ជាក់​អំពី​ទិស​ដៅ​របស់​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​គឺ​ការ​ពង្រឹង​សុវត្តិភាព​ការ​ពារ​ខ្លួន។

(សំឡេង លោក សួន ប៊ុនធឿន)

មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្រុម​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ស្វែង​រក​មេធាវី​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ការ​ពារ​ផ្លូវ​ច្បាប់​ចំពោះ​សកម្មជន​ដែល​ធ្វើ​ការ​ងារ​ដើម្បី​ការពារ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​នៅ​ប្រទេស​កម្ពុជា៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។