ការ​អភិវឌ្ឍ​យុវជន​​​

ការ​អភិវឌ្ឍ​យុវជន​​​

ការ​អភិវឌ្ឍ​យុវជន​​​

ដាក់បញ្ចូលថ្ងៃ 26 February 2013, 17:19 AEST

សុភាសិត​ខ្មែរ​និយាយថា ទំពាំង​ស្នង​ឫស្សី។ ​នេះ​ក៏​មាន​ន័យ​ផង​ដែរ​ថា​យុវ​ជន​គឺ​សរ​សរ​ទ្រូង​និង​អនាគត​​នៃ​ប្រជាជាតិ។ ប្រទេស​កម្ពុជា​មាន​កំណើន​យុវ​ជន​​ចំនួន​ប្រមាណ៣​សែន​នាក់​ក្នុង​១​ឆ្នាំ។

គណៈរដ្ឋ​មន្រ្តី​របស់​ប្រទេស​កម្ពុជា បាន​អនុម័ត​​គោល​នយោបាយ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍយុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​ ២០១១ ។

​អង្គការ​ UNESCO នៅ​កម្ពុជា បាន​លើក​ឡើង​ថា អ្វី​ជា​អាទិភាពក្នុង​អភិវឌ្ឍ​យុវជនគឺទី​ ១. ការ​អប់រំ ២.ការងារ ៣.សុខភាព និង​ ៤. ការ​ចូល​រួម​ក្នុង​ការ​សង្គម។

ការ​ចូល​រួម​ក្នុង​បោះ​ឆ្នោត​គឺជា​អាទិភាព​ទី​៤ ដែល​ជា​វិធី​មួយ​សង្គម​​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​ធានា​ឲ្យ​អាទិភាព​ពី១​ដល់​៣ បាន​ជោគ​ជ័យ។​

មាន​យុវ​ជន​ប្រមាណ​៦សែន​នាក់​ដែល​គ្រប់​អាយុ​និង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

ប៉ុន្តែ​យុវជន​ទាំង​អស់​នេះ​សុទ្ធ​តែ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។ សមាគម​យុវជន​ខ្មែរ និយាយថា ​យុវ​ជន​មិន​​ចូល​រួមក្នុង​ការ​​បោះ​ឆ្នោត​នោះ​គឺ​ជា​​បាត់​បង់​ឱកាស​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ក្នុង​ការ​​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ជា​ពិសេស​សម្រាប់​យុវជន​ខ្លួន​ឯង​ផ្ទាល់។

លោក ម៉ាក ចំរើន ​ជា​ប្រធាន​នៃ​សមាគម​យុវ​ជន​ខ្មែរ ចូល​រួម​សំណេះសំណាល​ក្នុង​កម្មវិធី​វិទ្យុ​អូស្រ្តាលី ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដែល​លោក​អ្នក​នាង​កញ្ញា​អាច​ចូល​រួម​សន្ទនាមតិ​ផង​ដែរ៕ (រយៈពេល៖ ៨២៨​នាទី)

អ្នក​ចូល​រួម​ចំណែក

យុទ្ធ ឈាង

យុទ្ធ ឈាង

ពិធីករ/​ពិធីការិនី

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។