ផ្ទះ​ដែល​ធន់​នឹង​អាកាស​ធាតុ ​ព្រម​ទាំង​មាន​តម្លៃ​ទាប​ចំនួន​បី​ប្រភេទ​នឹង​សាងសង់​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុននេះ​

ផ្ទះ​ដែល​ធន់​នឹង​អាកាស​ធាតុ ​ព្រម​ទាំង​មាន​តម្លៃ​ទាប​ចំនួន​បី​ប្រភេទ​នឹង​សាងសង់​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុននេះ​

ផ្ទះ​ដែល​ធន់​នឹង​អាកាស​ធាតុ ​ព្រម​ទាំង​មាន​តម្លៃ​ទាប​ចំនួន​បី​ប្រភេទ​នឹង​សាងសង់​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុននេះ​

ដាក់បញ្ចូលថ្ងៃ 8 April 2013, 17:43 AEST

ក្រុម​អង្គការ​សប្បុរស​ធម៌​ជាតិ​ និង​អន្តរជាតិ​ជំរុញ​ការ​ប្រកួត​ប្រជែង​ម៉ូត​ផ្ទះ​ដែល​ធន់​នឹង​អាកាស​ធាតុ ​ព្រម​ទាំង​មាន​តម្លៃ​ទាប​សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ី។

កាល​ពី​ព្រឹកមិញ​នេះ​ លោក ​ខ្ចៅ សំរ៉ង ​ប្រធាន​អង្គការ​ករុណា​ខ្មែរ​ បាន​មាន​ប្រសាសន៍​ប្រា​ប់ ​Radio Australia ​ថា​ អង្គការ​លោក​សហការ​ជាមួយ​អង្គការ​ Building Trust International​ របស់​ប្រទេស​អង់គ្លេស​ និង​អង្គការ​ Habitat for Humanity ​នៅ​កម្ពុជា​ និង​សមាគម​ស្ថាបត្យករ​កម្ពុជា​ នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ការ​ប្រកួត​ម៉ូត​ផ្ទះ​ដែល​មាន​តម្លៃ​ទាប​ ហើយ​ធន់​នឹង​អាកាសធាតុ​សម្រាប់​កម្ពុជា ​និង​តំបន់​អាស៊ី។​

(សំឡេង​លោក ​ខ្ចៅ សំរ៉ង)

លោក ​ខ្ចៅ សំរ៉ង ​មាន​ប្រសាសន៍​ថា​ ការ​ប្រកួត​ប្រជែ​ង​នោះ​គឺ​ជា​ការងារ​សប្បុរស​ ហើយ​ប្លង់​ដែល​ចូលរួម​ប្រកួត​ត្រូវ​បាន​ជ្រើស​រើស​គឺ​ប្រើ​ជា​ប្រយោជន៍​សាធារណៈ។

(សំឡេង​លោក ​ខ្ចៅ សំរ៉ង)

(សំឡេងលោក David Cole)

នេះ​ជា​ប្រសាសន៍​របស់​លោក​ David Cole ​ប្រធាន​អង្គការ​ Building Trust International​ ដែល​បាន​ឲ្យ​ដឹង​ថា​ ម៉ូតផ្ទះ​ចំនួន​បាន​បីបា​ន​ឈ្នះ​ការ​ប្រកួត​លើក​នេះ​បា​ន​ទៅ​លើ​អ្នកចូលរួម​មក​ប្រទេស​អង់គ្លេស,​ អាម៉េរិក​ និង​អូស្ត្រាលី ​ដោយសារ​ការ​រចនា​ម៉ូត​ផ្ទះ​ទាំង​នេះ​បាន​គិត​ពិចារណា​ដល់​ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា,​ ការ​បត់បែន​នៃ​ការ​រស់នៅ,​ ផ្ទះអាច​នឹង​ពង្រឹក​បន្ថែម​បាន​ទៅ​ថ្ងៃ​ក្រោយ, ​ការ​ធន់​នឹង​អាកាស​ធាតុ​ ព្រម​ទាំង​ងាយ​នឹង​យក​ទៅ​អនុវត្ត​ក្នុង​ទ្រង់ទ្រាយ​ធំ​បាន។

លោក​បណ្ឌិត​ តាំង ​សុចិត្តវិទូ ​មក​សមាគម​ស្ថាបត្យ​ករ​កម្ពុជា​ ដែល​បាន​ចូលរួម​ធ្វើ​ជា​គណៈ​មេ​ប្រយោគ​មួយរូប​ក្នុង​ការ​ពិនិត្យ​ជ្រើសរើស​ប្លង់​ម៉ូត​ផ្ទះ​ដែលមាន​តម្លៃទាប​ធន់​នឹង​អាកាស​ធាតុនេះ​មាន​ប្រសាសន៍​ពី​ចំនុច​សំខាន់​នៃ​តម្លៃ​ស្ថាបត្យកម្ម ​និង​អ្នក​រស់​នៅ​ក្នុង​ផ្ទះ។​

(សំឡេងលោកបណ្ឌិត តាំង ​សុចិត្តវិទូ)

លោកបណ្ឌិត ​តាំង ​សុចិត្តវិទូ ​បានឲ្យដឹងថាផ្ទះ​នោះ​សម្រាប់​សមាជិក​គ្រួសារ​៥​ ទៅ​៦​នាក់។ ​លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ពី​បច្ចេកទេសវិស្វកម្ម​ក្នុង​ការ​សាងសង់ផ្ទះ​នៃ​ការ​ប្រកួត​ដែល​ធន់​នឹង​កត្តា​អាកាស​ធាតុ។

(សំឡេងលោកបណ្ឌិត តាំង ​សុចិត្តវិទូ)

លោកបណ្ឌិត ​តាំង ​សុចិត្តវិទូ ​មានប្រសាសន៍ថា​ ផ្ទះ​មាន​តម្លៃ​ទាប​ធន់​នឹង​អាកាស​ធាតុ​នេះ​អាច​នឹង​មាន​អាយុ​កាល​ប្រមាណ​ជា​ ៤​ទៅ៥ឆ្នាំ៕

(សំឡេងលោកបណ្ឌិត តាំង ​សុចិត្តវិទូ)

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។