ពល​រដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​បរ​ទេស​ពេញ​ចិត្ត​ចំ​ពោះ​កម្ម​វិ​ធី​អង្គរ​សង្ក្រាន្ត

ពល​រដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​បរ​ទេស​ពេញ​ចិត្ត​ចំ​ពោះ​កម្ម​វិ​ធី​អង្គរ​សង្ក្រាន្ត

ពល​រដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​បរ​ទេស​ពេញ​ចិត្ត​ចំ​ពោះ​កម្ម​វិ​ធី​អង្គរ​សង្ក្រាន្ត

ដាក់បញ្ចូលថ្ងៃ 15 April 2013, 14:26 AEST

កាល​ពី​ថ្ងៃទី​១៤​ម្សិលមិញ​នេះ ​ពល​រដ្ឋ​​​ខ្មែរ​ និង ​ភ្ញៀវ​ទេសចរ​​បរ​ទេស​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ការ​រៀប​ចំ​សម្តែង​ជា​​សិល្បៈ​រាំ​កំ​សាន្ត​ និង​ល្បែង​ប្រ​ជា​ប្រិយ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​​នៃ​កម្ម​វិ​ធី​អង្គរ​សង្ក្រាន្ត​​ថ្ងៃ​ដំ​បូង​នៅ​តំ​បន់​ប្រា​សាទ​អង្គរ​វត្ត ​និង​ប្រាសាទ​បាយ័ន ​​ហើយ​សំ​ណូម​ពរសុំ​ឲ្យ​មាន​កម្ម​វិ​ធី​នេះ​ជា​រៀង​រាល់​ឆ្នាំ។

ក្នុង​ខណៈ​ពេល​ដែល​​ការ​សម្តែង​ជា​​សិល្បៈ​រាំ​កំ​សាន្ត​ និង ល្បែង​ប្រ​ជា​ប្រិយ​ខ្មែរ​គ្រប់​ប្រ​ភេទ​ សម្រាប់​​កម្ម​វិ​ធី​អង្គរ​សង្ក្រាន្តនា​ថ្ងៃ​ដំ​បូង​ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​​នេះ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន ដែល​បាន​​ចូល​រួម​ទស្ស​នា​ក្នុង​កម្ម​វិធី​នេះ បាន​មាន​ប្រ​សាសន៍​ប្រាប់ ​Radio  Australia ​ថា ​នេះ​ជា​កម្ម​វិធី​មួយ​យ៉ាង​ល្អ​ប្រ​ពៃ​ណាស់ ​ដែល​​មិន​​ធ្លាប់​​មាន​​ពី​​មុន​​មក​នោះ​ទេ។ កម្មវិធី​នេះ​បាន​​គាស់បើក​​ក​កាយ​នូវ​​ទំ​នៀម​ទម្លាប់​ និង​ប្រ​ពៃ​ណី​​បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​មក សម្រាប់​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មក​រៀប​ចំ​សម្តែង​ឡើង ​ដើម្បី​បង្ហាញ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ក៏​ដូច​ជា​ជន​ជាតិ​បរទេស​ឲ្យ​បាន​ឃើញ​ជា​ថ្មី​នូវ​មរតក​ដ៏​វិ​សេស​វិ​សាល​នេះ។​

(សំ​ឡេង​ពលរដ្ឋបី​នាក់)

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ ជន​ជាតិ​បរ​ទេស​ម្នាក់ ដែល​បាន​ឈរ​ទស្ស​នា​កម្ម​វិ​ធី​​សម្តែង​ក្បាច់​គុន​ល្បុក្ក​តោ​ខ្មែរ​ បាន​មាន​ប្រ​សាសន៍​ប្រាប់ ​Radio  Australia យ៉ាង​ដូច្នេះ។

(សំ​ឡេង​ជន​ជាតិ​បរ​ទេស)

សូម​បញ្ជាក់​ថា ​កម្ម​វិ​ធី​ដែល​មាន​ការ​ទាក់​ទាញ​​ចំ​ណាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ក្នុង​ថ្ងៃ​ដំ​បូង​នេះ ​​គឺ​កម្ម​វិ​ធី​មហោ​​ស្រព​ព្រះ​​បាទ​​ហ៊ុន​​ទៀន​​ និង​​ព្រះ​​នាង​​លីវ យី​ ដែល​​សម្តែង​​ទៅ​​នៅ​​ទី​​តាំង​​ទី​​លាន​​ជល់​​ដំ​រី ​នា​វេ​លា​យប់​ចាប់​​ពី​​​ម៉ោង​​៧​​ដល់​​ម៉ោង​​៩​ ដោយ​​មាន​​មនុស្ស​​ចូល​​រួម​​ទស្ស​នា​​រាប់​​ពាន់​​នាក់។ ​​កម្ម​​វិ​​ធី​​នេះ ​បាន​​រៀប​​រាប់​​អំ​​ពី​​កំ​​ណរ​​កំ​​ណើត​​នៃ​​អា​​ណា​​ចក្រ​​ខ្មែរ​​តាំង​​ពី​​សម័យ​​បុរាណ​​កាល​​រៀង​​មក​​ ​ហើយ​​ជា​​មួយ​​គ្នា​​នេះ​ដែរ​ ក្នុង​​ឈុត​​ឆាក​​មួយ​​ចំ​នួន​​នៃ​​​ផ្ទាំង​​ទស្ស​​នីយ​​ភាព​​នេះ​​ ក៏​​បាន​​​រំ​​លេច​​​ចេញ​​នូវ​របាំ​​ព្រះ​​រាជ​​ទ្រព្យ ​និង​ក្បាច់​​គុន​ល្បុក្ក​​តោ​​ទៀត​​ផង៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។