Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

សិល្បការិនី​ខ្មែរ​សម្ដែង​អំពី​ការ​បំបែក​ក្អម​នៅ​ក្រុង​មែលប៊ិន

សិល្បការិនី​ខ្មែរ​សម្ដែង​អំពី​ការ​បំបែក​ក្អម​នៅ​ក្រុង​មែលប៊ិន

សិល្បការិនី​ខ្មែរ​សម្ដែង​អំពី​ការ​បំបែក​ក្អម​នៅ​ក្រុង​មែលប៊ិន

ដាក់បញ្ចូលថ្ងៃ 26 September 2013, 18:28 AEST

កាល​ពីថ្ងៃ​អង្គារ​ ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ សិល្បការិនី​ខ្មែរ​សញ្ជាតិ​អាម៉េរិក​ម្នាក់​បាន​មក​ធ្វើ​ការ​សម្ដែង​មួយ​នៅ​ក្រុង​មែលប៊ិន​ដែល​ការ​សម្ដែង​នោះ​មាន​ចំណង​ជើង​ថា "ការ​បំបែក​ក្អម"។

ការ​សម្ដែង​នេះ ​មាន​រយៈ​ពេល​ប្រហែល​១ម៉ោង ដោយ​ជា​ដំបូង​សិល្បការិនី​អ្នក​ស្រី Amy Lee Sanford ធ្វើ​ឲ្យ​ក្អម​នោះ​បែក ហើយ​បាន​ព្យាយាម​យក​បំណែក​តូច​ៗ​នៃ​ក្អម​នោះ​មក​បិទ​កាវ​ឲ្យ​ជាប់​គ្នា​ឡើង​វិញ។ តែ​ទោះ​ជា​ខិត​ខំ​បិទ​កាវ​ឲ្យ​ជាប់​ឡើង​វិញ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្អម​នោះ​មិនអាច​វិល​ទៅ​រក​ភាព​ដើម​បាន​ទេ។ នៅ​ក្នុង​ការ​សម្ដែង​នោះ​អ្នក​ស្រី​មិន​បាន​មាត់​ក​អ្វី​បន្ដិច​ទេ គឺ​ខិត​ខំ​ធ្វើ​ឲ្យ​អារម្មណ៍​មូល​ផ្ដោត​ទៅ​លើ​ការ​បិទ​បំណែក​ក្អម​នោះ។

(សំឡេង)

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា អត្ថន័យ​នៃ​ការ​សម្ដែង​នេះ គឺ​មាន​ច្រើន វា​អាច​​ការ​ឆ្លុះ​បញ្ចាំង​មួយ​នូវ​ការ​វិវឌ្ឍ​នៃ​សង្គម​មនុស្ស​មិន​ថា សង្គម​កម្ពុជា ឬ​សង្គម​ណា​ទេ។

នៅ​ពេល​មាន​សង្រ្គាម​វាយ​ប្រហារ​គ្នា, នៅ​ពេល​គ្រួសារ​ប្រេះ​ឆា​គ្នា គឺ​ដូច​ជា​ក្អម​ល្អ​មួយ​ដែល​មាន​លក្ខណៈ​សម្បត្ដិ​ពេញ​លេញ​ ត្រូវ​បែក​ខ្ទេច​ ហើយ​ទោះ​បីជា​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ផ្សំផ្គុំ​បំណែក​តូចៗ​ជា​រូប​ក្អម​ល្អ​វិញ​បាន​ដែរ ហើយ​នេះ​គឺជា​មេរៀន​មួយ​របស់​មនុស្ស​លោក។

អ្នក​ស្រី Amy Lee Sandford បាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧២ ប៉ុន្ដែ​បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាម៉េរិក​តាំង​ពី​ទសវត្ស៍​១៩៧០ មុន​របប​ខ្មែរ​ក្រហម​​។ អ្នក​ស្រី​បាន​មក​ធ្វើ​ការ​នៅ​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០០៦ ហើយ​ធ្វើ​ដំណើរ​ចេញ​ចូល​ស្រុក​ខ្មែរ​ជា​ញឹក​ញាប់ ព្រោះ​អ្នក​ស្រី​ត្រូវ​ទៅ​ធ្វើ​ការ​ និង​សម្ដែង​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ ដោយ​រួម​មាន​ទាំង​ការ​តាំង​ពិពណ៌​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ផង​ដែរ​៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។