Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

បញ្ហា​វាយ​ប្រហារ​លើ​អ្នក​កាសែត​​ជា​បន្ដ​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​

បញ្ហា​វាយ​ប្រហារ​លើ​អ្នក​កាសែត​​ជា​បន្ដ​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​

បញ្ហា​វាយ​ប្រហារ​លើ​អ្នក​កាសែត​​ជា​បន្ដ​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​

ដាក់បញ្ចូលថ្ងៃ 6 May 2014, 17:31 AEST

កាល​ពី​សប្ដាហ៍​មុន​នៅ​ថ្ងៃ​សុក្រ​ទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៤​នេះ​អ្នក​កាសែត​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ VOD និង​អ្នក​កាសែត​បរទេស​ម្នាក់​ទៀត​បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​អាជ្ញាធរ​សន្ដិសុខ​ពាក់​មួក​បិទ​មុខ​។

កាល​ពី​សប្ដាហ៍​មុន​នៅ​ថ្ងៃ​សុក្រ​ទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៤​នេះ​អ្នក​កាសែត​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ VOD និង​អ្នក​កាសែត​បរទេស​បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​អាជ្ញាធរ​សន្ដិសុខ​ពាក់​មួក​បិទ​មុខ​។

នៅ​ខែ​មករា​ដើម​ឆ្នាំ​នេះ ក៏​មាន​ឃើញ​ហេតុការណ៍​អាជ្ញាធរ​វាយ​ប្រហារ​លើ​អ្នក​កាសែទ​៣រូប​ដែរ រួម​ទាំង​អ្នក​កាសែត​ទីភ្នាក់​ងារ​ព័ត៌មាន​អន្ដរ​ជាតិ AFP ផង​។ ហើយ​បន្ទាប់​មក​នៅ​ពេល​ក្រុម​អ្នក​​បឹង​កក​ធ្វើ​បាតុកម្ម​កន្លង​ទៅនេះ​ក៏​ឃើញ​អាជ្ញាធរ​វាយ​ប្រហារ​លើ​អ្នក​កាសែត និង​មន្រ្ដី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ​។

នៅ​ឆ្នាំ​២០១៤​នេះ​អង្គការ​ Freedomhouse ដែល​ធ្វើ​ការ​ឃ្លាំ​មើល​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​អន្ដរ​ជាតិ​បាន​ដាក់​ប្រទេស​កម្ពុជា​លេខ​១៤៧ នៅ​ក្នុង​ចំណោម​ប្រទេស​១៩៧​។

តាម​ព័ត៌មាន​ពី​ក្លឹម​អ្នក​កាសែត​កម្ពុជា​តាំង​ពី​ទសវត្សរ៍​១៩៩០ មក​ដល់​ឆ្នាំ​២០១៤​នេះ​មាន​អ្នក​កាសែត​១៣​នាក់​បាន​ស្លាប់​នៅ​កម្ពុជា។

កម្មវិធី​របស់​យើង​ដោយ​នឹង​ពិនិត្យ​មើល​លើ​បញ្ហា​សិទ្ធិ​សេរី​ភាព​នៃ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​លើ​អ្នក​កាសែត​ជា​ច្រើន ​លើក​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​អាជ្ញាធរ​សន្ដិសុខ​ក្រុង​ភ្នំពេញ។

តើ ​ប្រិយ​មិត្ដ​យល់​ឃើញ​យ៉ាង​ណា​ដែរ​ជុំវិញ​រឿង​នេះ? តើ​ការ​វាយ​ប្រហារ​លើ​អ្នក​កាសែត​ធ្វើ​ឲ្យ​មាន​ការ​រង​របួស​ច្រើន​លើក​នេះ មាន​ន័យ​យ៉ាង​ណា​សម្រាប់​សង្គម​កម្ពុជា​ដែល​ប្រកាន់​គោល​ការណ៍​លទ្ធិ​ប្រជា​ ធិបតេយ្យ​សេរី​ពហុបក្ស​នេះ? តើ​កម្ពុជា​កំពុង​តែ​ឈាន​ជើង​បក​ក្រោយ​វិញ​ ឬ​យ៉ាង​ណា? តើ​អាជ្ញាធរ​គួរ​ប្ដូរ​ឥរិយាបទ​របស់​ខ្លួន​ ឬ​យ៉ាង​ណា?

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។