Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

អាម៉េរិក​ខាត​ប្រាក់​៣០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​ការ​វាយ​លុក​កុំព្យូទ័រ និង​អ៊ីនធើរណិត​

អាម៉េរិក​ខាត​ប្រាក់​៣០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​ការ​វាយ​លុក​កុំព្យូទ័រ និង​អ៊ីនធើរណិត​

អាម៉េរិក​ខាត​ប្រាក់​៣០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​ការ​វាយ​លុក​កុំព្យូទ័រ និង​អ៊ីនធើរណិត​

ដាក់​បញ្ចូល​ពេល 8 May 2014, 16:36 AEST

មាន​ការ​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​អាម៉េរិក​​ខាត​បង់​ប្រាក់​ប្រហែល​ជា​៣០០ពាន់​លាន​ដុល្លារ​ក្នុង​ មួយ​ឆ្នាំ​ៗ ដោយ​គេ​បាន​ដឹង​ថា ក្រុម​អ្នក​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ពី​ប្រទេស​ចិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ប្រមាណ​ជា​៧០% នៃ​ចោរកម្ម​កម្មសិទ្ធិ​បញ្ញា​ និង​កិច្ច​ការ​សម្ងាត់​នៃ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ការ​វាយ​លុក​បែប​នេះ​។

ថ្មីៗ​នេះ​ប្រិយ​មិត្ដ​បាន​ជ្រាប​ហើយ​ថា​ នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ក្រុម​អ្នក​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង​។ ប៉ុន្ដែ​អ្វី​ដែល​យើង​បាន​ដឹង​ និង​ឮ​តាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​ គឺ​មួយ​ផ្នែក​ធំ​ទាក់​ទង​នឹង​រឿង​នយោបាយ, បញ្ហា​អយុត្ដិធម៌​សង្គម និង​បញ្ហា​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​។ ​​ថ្មីៗ​នេះ​ក៏​មាន​របាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់​បាន​អ្នក​ជ្រៀត​ជ្រែក​វាយ​លុក​អ៊ីនធើរណិត​នៅ​កម្ពុជា​បាន​៤​នាក់​ហើយ​​​។

ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ នៅ​សហរដ្ឋ​អាម៉េរិក​ឯណោះ​វិញ​ មាន​ការ​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​អាម៉េរិក​​ខាត​បង់​ប្រាក់​ប្រហែល​ជា​៣០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​គេ​បាន​ដឹង​ថា ក្រុម​អ្នក​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ពី​ប្រទេស​ចិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ប្រមាណ​ជា​៧០% នៃ​ចោរកម្ម​កម្មសិទ្ធិ​បញ្ញា​ និង​កិច្ច​ការ​សម្ងាត់​នៃ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ការ​វាយ​លុក​បែប​នេះ​។

ប៉ុន្ដែ​បើ​សិន​ជា​ប្រិយ​មិត្ដ​គិត​ថា ក្រុម​អ្នក​ជ្រៀត​ជ្រែក​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ពិភព​លោក​ទាំង​នេះ មាន​ចំណាប់​អារម្មណ៍​តែ​ទៅ​លើ​កិច្ច​ការ​ជំនួញ​នៃ​ក្រុមហ៊ុន​អន្ដរជាតិ​ធំៗ​​​ដូច​ជា​ក្រុមហ៊ុន​ Google, Intel ឬ​ Adobe នោះ សូម​ប្រិយមិត្ដ​ធ្វើ​ការ​គិត​ឡើង​វិញ។ ពី​ព្រោះ​ថា បើ​តាម​អ្នក​ជំនាញ​ខាង​ផ្នែក​សន្ដិសុខ​ព័ត៌មាន​វិទ្យា​នេះ ក្រុម​ជ្រៀត​ជ្រែក​វាយ​លុក​អ៊ីនធើរណិត ឬ​អង់គ្លេស​ហៅ​ថា hackers នោះ ពួក​គេ​តាម​ដាន​ និង​ព្យាយាម​ស្វែង​រក​រាល់​ព័ត៌មាន​ទាំង​អស់​ដើម្បី​បំពេញ​មហិច្ឆតា​សេដ្ឋកិច្ច​របស់​ខ្លួន ឬ​គោល​បំណង​ផ្សេងៗ​ទៀត​។ ត​ទៅ​នេះ ខ្ញុំ​បាន​ស្រង់​របាយការណ៍​របស់​លោក Scott Alle អ្នក​យក​ព័តមាន​ ABC អូស្រ្ដាលី​ជា​ភាសា​អង់គ្លេស​ជូន​ប្រិយ​មិត្ដ​ស្ដាប់​ដូច​តទៅ។

Scott Bald៖ រឿង​មួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ទៀត​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ចំពោះ​ក្រុមហ៊ុនពាណិជ្ជកម្ម​ គឺ​ព័ត៌មាន​សំខាន់ៗ​សម្រាប់​ការ​ធ្វើ​ជំនួញ​ ដែល​គេ​កំពុង​តែ​តាម​លួច​យក​ ហើយ​ភាគ​ច្រើន​គឺ​លួច​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វាយ​លុក​អ៊ីនធើរណិត​ពី​ចិន។

លោក Scott Bald គឺ​ជា​អ្នក​ជំនាញ​ខាង​សន្ដិសុខ​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ដ៏​ល្បី​ម្នាក់​នៅ​អាម៉េរិក​ដែល​បាន​ចេញ​ការ​ព្យាមាន​ដល់​អ្នក​ជំនាញ​ការ​ពារ​សន្ដិសុខ​ព័ត៌មាន​វិទ្យា​អូស្រ្ដាលី​ដទៃ​ទៀត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ធ្វើ​យ៉ាង​ណា​ការ​ពារ​ព័ត៌មាន​សម្ងាត់ និង​ព័ត៌មាន​សំខាន់ៗ​របស់​ក្រុម​ហ៊ុន​អូស្រ្ដាលី​ឲ្យ​បាន​ល្អ​ប្រសើរ​។

លោក Scott Bald បម្រើ​ការ​ងារ​ឲ្យ​ស្ថាប័ន​ឯក​រាជ្យ​មួយ​ដែល​​​មិន​រក​ប្រាក់​ចំណេញ​ ដែល​គេ​បាន​បង្កើត​ឡើង​ដើម្បី​ព្យាយាម​ទប់​ទល់​នឹង​កំណើន​នៃ​​បញ្ហា​គំរាម​កំហែង​តាម​ប្រព័ន្ធ​ឌីជីថល​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​មិន​អាច​អត់​បាន​របស់​អាម៉េរិក​ ដោយ​ក្នុង​នោះ​រួម​ទាំង​បណ្ដាញ​អគ្គិសនី រហូត​ដល់​ទ្រព្យ​សម្បត្ដិ​ធន​ធាន​ប្រេង​ និង​ឧស្ម័ន​ផង​ដែរ​។

រួម​ជា​មួយ​នឹង​អ្នក​ជំនាញ​ខាង​សន្ដិសុខ​ព័ត៌មាន​វិទ្យា​ដទៃ​ទៀត​ លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​វាយ​លុក​កុំ​ព្យូទ័រ​ពី​ចិន​ទាំង​ផ្លូវ​ការ និង​មិន​ផ្លូវ​ការ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ព្យាយាម​លួច​យក​ព័ត៌មាន​សម្ងាត់​របស់​បណ្ដា​ក្រុមហ៊ុន​ទូទាំង​ពិភព​លោក​ដែល​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​ចង់​បាន​ប្រៀប​ផ្នែក​ពាណិជ្ជកម្ម។

Scott Bald៖ វា​មិន​មែន​មាន​តែ​អង្គការ​មួយ​នៅ​ចិន​ទេ ហើយ​ក៏​មិន​សម្រាប់​គោល​បំណង​របស់​មនុស្ស​ណា​ម្នាក់​ដែរ​។ លោក​ថា មាន​ស្ថាប័ន​ និង​ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​ខុសៗ​គ្នា​កំពុង​តែ​តាម​រក​ព័ត៌មាន​ប្រភេទ​នេះ ដែល​ភាគ​ច្រើន​ជា​ព័ត៌មាន​អំពី​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ ហើយ​ស្ថាប័ន ឬ​ក្រុម​ហ៊ុន​ទាំង​នោះ កំពុង​តែ​ជួល​ ឬ​ទិញ​នូវ​អ្វី​ដែល​គេ​ហៅ​ថា សេវាកម្ម​ស្រាវ​ជ្រាវ​ឧស្សាហកម្ម​ដើម្បី​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ទាំង​នោះ។

អីចឹង​ តើ​ប្រិយ​មិត្ដ​ឆ្ងល់​ទេ​ថា ក្រុម​អ្នក​វាយ​លុក​កុំ​ព្យូទ័រ​របស់​ចិន​ចង់​បាន​អ្វី​ពិត​ប្រាកដ? បាទ! តាម​ពិត​ទៅ​ពួក​គេ​តាម​រក​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ទាំង​អស់​ ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​របស់​លោក​អ្នក​​ ឬ​ក៏​ក្រុមហ៊ុន​ណា​មួយ​ក្លាយ​ជា​ក្រុមហ៊ុន​ដឹក​មុខ​គេ ឬ​ក៏​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដ៏​ល្បី។ ឧទាហរណ៍​នៅ​សហរដ្ឋ​អាម៉េរិក​ ក្រុម​ hackers បាន​តាម​ដាន​ជ្រៀត​ជ្រែក​ប្រព័ន្ធ​កុំ​ព្យូទ័រ​របស់​ក្រុមហ៊ុន​មួយ​ដែល​ផ្ដល់​សេវាកម្ម​អ៊ីនធើរណិត​ដល់​បណ្ដា​សណ្ឋាគារ​។ ពួក​គេ​បាន​ព្យាយាម​លួច​ចូល​យក​ព័ត៌មាន​អ៊ីមែល​សម្ងាត់​ និង​បើក​មើល​ព័ត៌មាន​ដទៃ​ទៀត​អំពី​ផលិត​ផល​ថ្មីៗ​ ឬ​ក៏​គម្រោង​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ជា​ដើម​ក្នុង​ប្រយោជន៍​ចំណេញ​សេដ្ឋកិច្ច​។

យ៉ាង​ណា​ក៏ដោយ​ បើ​តាម​អ្នក​ជំនាញ​សន្ដិសុខ​ព័ត៌មាន​វិទ្យា​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​តាម​អ៊ីនធើរណិត​ ក៏​មាន​ការ​កើន​ឡើង​ទាំង​ផ្នែក​ទំហំ និង​ទាំង​ភាព​ស្មុគ្រ​ស្មាញ​ដែរ​។ ឧទាហរណ៍​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នេះ ក្រុម​ hackers បាន​លួច​យក​លេខ​កាត​ឥណទាន និង​លេខ​កាត​ធនាគារ​ចំនួន​៤០​លាន​កាត​ពី​កុំ​ព្យូទ័រ​មេ​ជា​ច្រើន​គ្រឿង​របស់​ក្រុម​ហ៊ុន​ Target ​ដែល​ជា​ក្រុម​ហ៊ុន​លក់​រាយ​ដ៏ធំ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក។

លោក Scott Bald អ្នក​ជំនាញ​សន្ដិសុខ​ព័ត៌មាន​វិទ្យា​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បណ្ដា​ក្រុម​ហ៊ុន​លក់​រាយ​អូស្រ្ដាលី​ក៏​បាន​រង​គ្រោះ​ស្រដៀង​គ្នា​នេះ​ដែរ​ពី​ការ​បំពាន​ច្បាប់​ធ្វើ​ឡើង​ដោយ​ក្រុម​ hackers ទាំង​នេះ ហើយ​ថា ក្រុម​ហ៊ុន​ទាំង​ឡាយ ត្រូវ​តែ​ស្វែង​យល់​អំពី​ការ​គំរាម​កំហែង​ផ្សេងៗ​ដែល​ក្រុមហ៊ុន​កំពុង​តែ​ប្រឈម​មុខ។

Scott Bald៖ មិន​ត្រឹម​តែ​ត្រូវ​ពិនិត្យ​មើល​លើ​និន្នាការ ឬ​ការ​ប្រែ​ប្រួល​ ហើយ​ព្យាយាម​សន្និដ្ឋាន​ពីទិន្នន័យ​ទាំង​នោះទេ ប៉ុន្ដែ​ត្រូវ​តាម​ឃ្លាំ​មើល​អ្នក​ពី​ខាង​ក្រៅ​ថា​តើ​នរណា​ខ្លះ​ដែល​អាច​ចង់​វាយ​ប្រហារ​ទៅ​លើ​ក្រុមហ៊ុន, ត្រូវ​ដឹង​នូវ​របៀប​ដែល​ពួក​គេ​អាច​ទាញ​យក​ផល​ចំណេញ, ត្រូវ​ដឹង​អំពី​សមត្ថភាព​ដែល​គេ​ត្រូវការ និង​សមត្ថភាព​ដែល​ពួក​គេ​មាន។ លោក​ថា ក្រុមហ៊ុន Target របស់​អាម៉េរិក​គួរ​តែ​បាន​ធ្វើ​សកម្មភាព​ស្វែង​រក​ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​ជាក់​លាក់​។ ហើយ​ថា ក្រុម​ហ៊ុន​ដទៃ​ទៀត​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ក្រុមហ៊ុន​គួរ​តែ​ធ្វើ​ការ​វិភាគ​អំពី​អ្វី​ដែល​ខាង​ក្រៅ​គេ​កំពុង​វាយ​លុក​ចូល ហើយ​ក៏​ត្រូវ​តាម​ដាន​រក​ព័ត៌មាន​ជាក់​លាក់​ទាំង​នោះ​ផង​ដែរ។

អ្នក​ជំនាញ​ក៏​ព្រមាន​ផង​ដែរ​ថា សម្រាប់​បណ្ដា​ក្រុមហ៊ុន​, លទ្ធផល​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​ពី​ក្រុម​ Hackers គឺ​ថា ពួក​គេ​នឹង​បាត់​បង់​ជំនឿ​ពី​អតិថិជន ហើយ​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ ដើម្បី​ស្ថាបនា​សេចក្ដី​ទុក​ចិត្ដ​ពី​អតិថិជន​វិញ។ ប៉ុន្ដែ​អ្វី​ដែល​ងាយ​សម្រាប់​អ្នក​វាយ​លុក​ គឺ​ពួក​គេ​អាច​ប្រើ​លេខ​កូដ​ប្រូក្រាម​តែ​មួយ​ ឬ​២​បន្ទាត់​ប៉ុណ្ណោះ វា​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​អ្នក​ដួល​បះ​ជើង​បាន​។ ដូច្នេះ​មិន​ត្រូវ​មើល​ស្រាល​ការ​វាយ​ប្រហារ​របស់​ក្រុម​អ្នក​ជ្រៀត​ជ្រៀក​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ឡើយ។

សូម្បី​តែ​អាម៉េរិក​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ដែល​មាន​អ្នក​ជំនាញ​ពូកែៗ​ច្រើន ក៏​នៅ​តែ​រង​គ្រោះ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដោយ​សារ​វាយ​ប្រហារ​បែប​នេះ ដោយ​ខាត​បង់​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ចុះ​ទម្រាំ​ប្រទេស​តូច​តាច​ទន់​ខ្សោយ​ផ្នែក​បច្ចេក​វិទ្យា​វិញ តើ​ឯណា​ផ្នែក​ការ​ពារ​សន្ដិសុខ​ព័ត៌មាន​វិទ្យា​ប្រទេស​ជាតិ​, ឯណា​ធន​ធាន​សម្រាប់​ទប់​ទល់ និង​ពង្រឹង​សន្ដិសុខ?

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។