Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

អង្គការ​តម្លាភាព​កម្ពុជា​ពង្រឹង​ការ​អប់រំ​អំពី​បញ្ហា​ពុក​រលួយ​ក្នុង​សកល​វិទ្យាល័យ​ឯក​ជន​

អង្គការ​តម្លាភាព​កម្ពុជា​ពង្រឹង​ការ​អប់រំ​អំពី​បញ្ហា​ពុក​រលួយ​ក្នុង​សកល​វិទ្យាល័យ​ឯក​ជន​

អង្គការ​តម្លាភាព​កម្ពុជា​ពង្រឹង​ការ​អប់រំ​អំពី​បញ្ហា​ពុក​រលួយ​ក្នុង​សកល​វិទ្យាល័យ​ឯក​ជន​

ដាក់បញ្ចូលថ្ងៃ 16 May 2014, 16:38 AEST

ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ឮថា ជា​ប្រទេស​មួយ​ដែល​មាន​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ខ្លាំង​ប្រៀប​ធៀប​ នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក។ តាម​តួលេខ​ក្នុង​របាយការណ៍​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​បញ្ហា​ពុក​រលួយ​ អន្ដរជាតិ​ឆ្នាំ​២០១៣ ចេញ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្ដរ​ជាតិ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​ប្រទេស​ កម្ពុជា​ឲ្យ​ជាប់​លេខ​១៦០ ក្នុង​ចំណោម​ប្រទេស​១៧៥​ដែល​គេ​បាន​ធ្វើ​ការ​សិក្សា។

ឧទាហរណ៍​ជាក់​ស្ដែង​ ពល​រដ្ឋ​តាម​មូល​ដ្ឋាន​រស់​នៅ​ជីវភាព​ប្រចាំ​ថ្ងៃ​តែង​តែ​រអ៊ូ​រទាំ​អំពី​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​សង្គម​ដូច​ជា​ការ​ស៊ី​សំណូក​សូក​ប៉ាន់​ក្រោម​តុ, ថ្លៃ​ទឹក​តែ​រត់​ការ, ការ​ទារ​ថ្លៃ​បន្ថែម​លើ​ការ​ធ្វើ​សំបុត្រ​ស្នាម​ដែល​រដ្ឋ​បាន​កំណត់​ជា​ដើម​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ត្រូវ​ចំណាយ​ខ្ពស់​ និង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​សេដ្ឋកិច្ច​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។ បញ្ហា​ទាំង​នេះ​បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ តាម​ការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​ការ​បង្កើត​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ដើម។

ប៉ុន្ដែ​ច្បាប់ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រព័ន្ធ​។ ឥឡូវ​ខាង​អង្គការ​តម្លាភាព​កម្ពុជា​បាន​សហការ​ជា​មួយ​នឹង​សកល​វិទ្យា​ល័យ​ខេមរៈ​នៅ​ភ្នំពេញ​ ដើម្បី​បញ្ចូល​កម្មវិធី​មេរៀន​សិក្សា​ទាក់​ទង​នឹង​ការ​បង្កើន​សុច្ចរិតភាព, តម្លាភាព និង​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​មហាវិទ្យា​ល័យ​៣ ដែល​សិក្សា​ផ្នែក​នយោបាយ, សេដ្ឋកិច្ច និង​ច្បាប់។ តើ​កម្មវិធីនេះ​នឹង​ចាប់​ផ្ដើម​ពេល​ណា? ហើយ​បង្រៀន​អំពី​អ្វី​ខ្លះ? តទៅ​នេះ គឺជា​ប្រសាសន៍​ពន្យល់​របស់​លោក​ ព្រាប កុល នាយក​ប្រតិបត្ដិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​សកល​វិទ្យា​ល័យ​ខេមរៈ​នៅ​ក្នុង​ពេល​ថ្មីៗ​ដើម​ខែ​នេះ។

(សម្ភាសន៍​លោក ព្រាប កុល)

 

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។