Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ពិធី​ដោះ​ដូរ​សក្ខី​ប័ត្រ​សម្រាប់​សម្ភារៈ​កសិកម្ម​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ

ពិធី​ដោះ​ដូរ​សក្ខី​ប័ត្រ​សម្រាប់​សម្ភារៈ​កសិកម្ម​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ

ពិធី​ដោះ​ដូរ​សក្ខី​ប័ត្រ​សម្រាប់​សម្ភារៈ​កសិកម្ម​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ

ដាក់បញ្ចូលថ្ងៃ 20 May 2014, 14:20 AEST

គម្រោង​ម្លិះ​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ​​បាន​ការ​​ជួយ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប, អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជា​ជាតិ​ហៅ​កាត់​ថា (FAO) និង​ក្រសួង​កសិកម្ម​កម្ពុជា។

គម្រោង​ម្លិះ​នេះ គឺជា​ពិពណ៌ ឬ​ជា​ពិធី​ដោះ​ដូរ​សក្ខី​ប័ត្រ​សម្រាប់​សម្ភារៈ​កសិកម្ម​ដើម្បី​ជួយ​លើក​កម្ពស់​សន្ដិសុខ​ស្បៀង និង​តភ្ជាប់​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច។ កម្មវិធី​នេះ​បាន​រៀប​ចំ​ធ្វើ​ជា​បន្ដ​បន្ទាប់​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២​ខែ​មិថុនា ឆ្នាំ​២០១៤​នេះ​នៅ​ក្នុង​ស្រុក​៥​ក្នុង​ខេត្ដ​ឧត្ដរមាន​ជ័យ និង​៤​ស្រុក​ក្នុង​ខេត្ដ​ព្រះ​វិហារ។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ឧសភា​កន្លង​ទៅ​នេះ​ក្រុម​អ្នក​រៀប​ចំ​បាន​រៀប​ចំ​ធ្វើ​នៅ​ស្រុក​ចុង​កាល់​ខេត្ដ​ឧត្ដរមាន​ជ័យ ហើយ​នៅ​ថ្ងៃ​នេះ​ក៏​មាន​រៀប​ចំ​ពិធី​នេះ​ដែរ​នៅ​ក្នុង​ស្រុក​សំរោង​ខេត្ដ​ឧត្ដរ​មាន​ជ័យ។

យើងមាន​វាគ្មិន​ពីររូប​ដែល​ជា​អ្នក​រៀប​ចំ​ពិធី​នេះ​ចូល​រួម​ផ្ទាល់​តាម​ទូរស័ព្ទ​ពី​ស្រុក​សំរោង​ខេត្ដ​ឧត្ដរមាន​ជ័យ គឺ​លោក កាំង ចាន់​ឡែន ​ដែល​ជា​អ្នក​ជំនាញ​កសិ​ឧស្សាហកម្ម​ក្នុង​គម្រោង​ម្លិះ​នៃ​អង្គការ FAO។ វាគ្មិន​ម្នាក់​ទៀត​ គឺ​លោក ឃួន ស្ដុក ដែល​ជា​អ្នក​ជំនាញ​កសិកម្ម​ និង​ជា​អ្នក​រៀប​ចំ​ពិធី​នេះ​ដែរ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​យើង​ថ្ងៃ​នេះ។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។