Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ស្ថានការណ៍​តឹង​តែង​នយោបាយ​នៅ​ថៃ​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​កម្ពុជា​

ស្ថានការណ៍​តឹង​តែង​នយោបាយ​នៅ​ថៃ​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​កម្ពុជា​

ស្ថានការណ៍​តឹង​តែង​នយោបាយ​នៅ​ថៃ​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 21 May 2014, 17:07 AEST

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ក្រុម​យោធា​ថៃ​ដ៏​មាន​ឥទ្ធិពល​បាន​ប្រកាស ​ដាក់​ប្រទេស​ថៃ​ក្រោម​ច្បាប់​អាជ្ញាសឹក ដោយ​ក្រុម​ទាហាន​ថៃ​បាន​ចូល​កាន់​កាប់​ទី​ក្រុង និង​កន្លែង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​។ សម្រាប់​ប្រទេស​ថៃ​ការ​លូក​ដៃ​របស់​ក្រុម​យោធា​ពេល​សង្គម​មាន​វិបត្ដិ​ នយោបាយ​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។

អស់​ពេល​ជាង​៨០​ឆ្នាំ​ តាំង​ពី​ឆ្នាំ​១៩៣២​មក​ទល់​ពេល​នេះ​ប្រទេស​ថៃ​មាន​ព្រឹត្ដិការណ៍​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ចំនួន​១៨​លើក ក្នុង​នោះ​១១​លើក​បាន​ជោគ​ជ័យ ហើយ​៧​លើក​ទៀត​គឺជា​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ។ ប៉ុន្ដែ​នៅ​សប្ដាហ៍​នេះ​ ថ្វី​ត្បិត​តែ​មាន​អន្ដរ​រដ្ឋាភិបាល​ចាំ​ផ្ទះ​បណ្ដោះ​អាសន្ន​ក៏​ពិត​មែន ប៉ុន្ដែ​ក្រុម​យោធា​ថៃ​បាន​ចាត់​វិធានការ​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​នាយក​រដ្ឋមន្រ្ដី​ស្ដី​ទី​បណ្ដោះ​អាសន្ន​នោះ​ឡើយ។

យោធា​ថៃ​បាន​ប្រកាស​ថា សកម្មភាព​របស់​ខ្លួន​មិន​មែន​ជា​រដ្ឋ​ប្រហារ​ទេ។ សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ច្បាប់​អាជ្ញាសឹក​នេះ​គឺ​ដើម្បី “ស្ដារ​សណ្ដាប់​ធ្នាប់​ និង​នាំ​មក​វិញ​នូវ​សន្ដិភាព​ជូន​ដល់​ពល​រដ្ឋ​គ្រប់​ភាគី​ទាំង​អស់” ហើយ​ថា “សាធារណ​ជន​មិន​ចាំ​បាច់​តក់​ស្លុត​នោះ​ទេ ប៉ុន្ដែ​អាច​រស់​នៅ​ជីវិត​តាម​ធម្មតា​បាន”។

ប៉ុន្ដែ​សម្រាប់​លោក​បណ្ឌិត​ សុខ ទូច អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​យល់​ឃើញ​ថា ទង្វើ​របស់​ក្រុម​យោធា​ថៃ​លើក​នេះ គឺ​មិន​ខុស​ពី​រដ្ឋ​ប្រហារ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​ថា ទំនាក់​ទំនង​កម្ពុជា និង​ថៃ​នៅ​មាន​សភាព​ធម្មតា​ដដែល ហើយ​កម្ពុជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​អំពី​ស្ថាន​ការណ៍​នៅ​ថៃ។

(សំឡេង​លោក កុយ គួង)

យ៉ាង​ណា​ក៏​ដោយ​លោក ស៊ុន ឆៃ តំណាង​រាស្រ្ដ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​យល់​ឃើញ​ថា បញ្ហា​កំពុង​កើត​មាន​នៅ​ថៃ​ពិត​ជា​ប៉ះ​ពាល់​ដល់​កម្ពុជា។

(សំឡេង​លោក ស៊ុន ឆៃ)

លោក ស៊ុន ឆៃ ក៏​រំពឹង​ដែរ​ថា​ស្ថាន​ការណ៍​តាន​តឹង​នៅ​ប្រទេស​ថៃ នឹង​អាច​ត្រូវ​គេ​ដោះ​ស្រាយ​បាន​ឆាប់​រហ័ស​ជាង​ប្រទេស​កម្ពុជា​ដោយ​សារ​លោក​យល់​ឃើញ​ថា ថៃ​មាន​ស្ថាប័ន​ជាតិ​រឹង​មាំ​ដូច​ជា​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ និង​ស្ថាប័ន​តុលាការ​មាន​ឯករាជ្យ​ និង​លំនឹង​ដែល​ពល​រដ្ឋ​ថៃ​គ្រប់​ភាគី​គោរព​តាម​។

នៅ​ប្រទេស​អូស្រ្ដាលី​ឯណេះ​វិញ រដ្ឋាភិបាល​អូស្រ្ដាលី​បាន​ចាត់​ទុក​ស្ថាន​ការណ៍​នៅ​ប្រទេស​ថៃ​ថា ជា​កង្វល់​ ហើយ​បាន​ចេញ​ការ​ព្រមាន​ដល់​ពល​រដ្ឋ​អូស្រ្ដាលី​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​ផ្ដល់​ឱវាទ​ដល់​ពល​រដ្ឋ​អូស្រ្ដាលី​ត្រូវ​ចៀស​វៀង​កន្លែង​ធ្វើ​បាតុកម្ម និង​ព្រឹត្ដិការណ៍​នយោបាយ​នានា​នៅ​ប្រទេស​ថៃ​។

យ៉ាង​ណា​ក៏​ដោយ ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្ដែ​រដ្ឋាភិបាល​ខ្មែរ​មិន​បាន​ចេញ​ការ​ព្រមាន​អ្វី​ដល់​ពល​រដ្ឋ​ខ្លួន​ឡើយ។ វិទ្យុ​អូស្រ្ដាលី​បាន​ឆែក​មើល​វ៉ិបសាយថ៍​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ព្រឹក​មិញ​នេះ ក៏​មិន​មាន​ឃើញ​ការ​ផ្ដល់​ព័ត៌មាន​អ្វី​ទេ​អំពី​ស្ថាន​ការណ៍​នៅ​ប្រទេស​ថៃ​ដល់ពល​រដ្ឋ​របស់​ខ្លួន​ក្នុង​ និង​ក្រៅ​ប្រទេស​ទេស​។

យ៉ាង​ណា​ក៏​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​នេះ​ថ្លែង​អំពាវ​នាវ​ឲ្យ​ភ្ញៀវ​ទេសចរ​កម្ពុជា​គ្រប់​រូប​ដែល​ចង់​ទៅ​កម្សាន្ដ​នៅ​ប្រទេស​ថៃ​ គួរ​តែ​បង្អង់​សិន​ខ្លាច​ក្រែង​មាន​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​

នៅ​ពេល​វិទ្យុ​អូស្រ្ដាលី​សួរ​ថា តើ​រដ្ឋាភិបាល​ខ្មែរ​មាន​ចំណាត់​ការ​យ៉ាង​ណា​ដើម្បី​ត្រៀម​ជួយ​ដល់​ពល​រដ្ឋ​ខ្មែរ​នៅ​ថៃ ប្រសិន​បើ​មាន​ហេតុការណ៍​មិន​ល្អ​ណា​មួយ​កើត​ឡើង​នោះ? លោក កុយ គួង​ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

(សំឡេង​លោក កុយ គួង)

សូម​ជម្រាប​ថា ប្រទេស​ថៃ​បាន​មាន​ការ​បែក​បាក់​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៦​នៅ​ពេល​ដែល​អតីត​នាយក​រដ្ឋមន្រ្ដី​ ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ ត្រូវ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ក្រោយ​ពី​មាន​ភាព​​រកាំ​រកូស​ជា​មួយ​នឹង​ស្ថាប័ន​ព្រះ​មហាក្សត្រ។

តាំង​ពី​ឆ្នាំ​២០០១​មក គណបក្ស​ដឹកនាំ​ដោយ​លោក​ថាក់ស៊ីន ឬ​គណបក្ស​គាំទ្រ​លោក​ថាក់ស៊ីន​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​រហូត​។ តាំង​ពី​ពេល​នោះ​មក ប្រទេស​ថៃ​បាន​ទម្លាក់​នាយក​រដ្ឋមន្រ្ដី​៤​ដង​ហើយ​តាម​រយៈ​យន្ដការ​តុលាការ ឬ​តាម​ការ​ធ្វើ​រដ្ឋប្រហារ៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។