Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ភាព​យន្ដ​ឯក​សារ​អំពី​រាជធានី​កោះ​កេរ​នៅ​សតវត្សរ៍​ទី​១០​នឹង​ប្រកួត​នៅ​ប្រទេស​ចិន​

ភាព​យន្ដ​ឯក​សារ​អំពី​រាជធានី​កោះ​កេរ​នៅ​សតវត្សរ៍​ទី​១០​នឹង​ប្រកួត​នៅ​ប្រទេស​ចិន​

ភាព​យន្ដ​ឯក​សារ​អំពី​រាជធានី​កោះ​កេរ​នៅ​សតវត្សរ៍​ទី​១០​នឹង​ប្រកួត​នៅ​ប្រទេស​ចិន​

ដាក់បញ្ចូលថ្ងៃ 22 May 2014, 17:32 AEST

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ដ៏​ច្រើន​ សន្ធឹក​សន្ធាប់​ដែល​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ ជំនាន់​ក្រោយ។ ស្នាដៃ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ល្បីល្បាញ​កេរ្ដិ៍​ឈ្មោះ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់​មាន​អរិយធម៌​រុង​រឿង​ចាស់​ទុំ​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​សកល​លោក។ តួយ៉ាង​ដូច​ជា​ប្រាសាទ​អង្គរវត្ដ និង​ស្នាដៃ​សិល្បៈ និង​បេតិកភណ្ឌ​ដទៃ​ទៀត។

ប៉ុន្ដែ​កន្លង​មក​កម្ពុជា​ហាក់​មិន​សូវ​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ដ​ឯក​សារ​លំដាប់​អន្ដរ​ជាតិ​ដើម្បី​បង្ហាញ​ស្នាដៃ​, វប្បធម៌ និង​ប្រវត្ដិ​សាស្រ្ដ​របស់​ខ្លួន​ទៅ​ពិភព​ខាង​ក្រៅ​ឡើយ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ ឃើញ​មាន​អ្នក​ស្រាវ​ជ្រាវ​បរទេស និង​អ្នក​ផលិត​ភាព​យន្ដ​ឯក​សារ​បរទេស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ប្រវត្ដិ​សាស្រ្ដ និង​វប្បធម៌​ខ្មែរ​ដែល​គេ​បាន​ផលិត​ជា​ភាសា​បរទេស។

យ៉ាង​ណា​ក៏​ដោយ នៅ​សម័យ​ថ្មី​នេះ​អ្វីៗ​អាច​មាន​ការ​ប្រែ​ប្រួល​វិវឌ្ឍ​ទៅ​មុខ​ជា​លំដាប់ ដោយ​សារ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ខិត​ខំ​ពង្រឹង​សមត្ថភាព​ និង​បច្ចេក​ទេស​នៃ​ការ​ផលិត​ភាព​យន្ដ​ឯកសារ​ដើម្បី​បង្ហាញ​ទៅ​បរទេស​វិញ​ ពី​ទស្សនៈ​ខ្មែរ​, ការ​គិត​របស់​ខ្មែរ ក៏​ដូច​ជា​ស្នាដៃ​ផលិត​ដោយ​ខ្មែរ។

នា​ពេល​កន្លង​ទៅ​នេះ​ក្រុម​មូលនិធិកេរដំណែល​ខ្មែរ​បាន​សហការ​ជា​មួយ​នឹង​ស្ថាប័ន​ដទៃ​ទៀត​ដោយ​ផលិត​បាន​ភាព​យន្ដ​ឯក​សារ​រយៈ​ពេល​ខ្លី​មួយ​ ហើយ​ក៏​គ្រោង​នឹង​យក​ស្នាដៃ​នេះ​ទៅ​ប្រកួត​នៅ​ក្នុង​មហោ​ស្រព​ភាព​យន្ដ​ឯកសារ​អាស៊ី​លើក​ទី​១២​ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ក្រុង​គុន​មីង​ខេត្ដ​យូណាន​ប្រទេស​ចិន​ផង​ដែរ។

វិទ្យុ​អូស្រ្ដាលី​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​នឹង​លោក​បណ្ឌិត ចិន្ដ​ ចាន់​រតនា ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ​ និង​ជា​អ្នក​ដឹក​នាំ​ផលិត​ភាព​យន្ដ​ឯក​សារ​នេះ​ដែល​មាន​សេចក្ដី​ដូច​តទៅ។

(សំឡេង​សម្ភាសន៍)

សូម​ជម្រាប​ផង​ដែរ​ថា ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​ពី "កោះកេរ​អតីតរាជ​ធានី​ខ្មែរ​នាស.វទី១០​រាជធានី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៤" នឹង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​នេះ​ (ព្រហស្បតិ៍​ ទី​២២ ឧសភា ២០១៤) នៅ​សាល​សត្យា (ជាន់ខាងក្រោម) វេលា​ម៉ោង​៣​រសៀល។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។