Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ថ្នាក់​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​បន្ដ​ធ្វើ​យុទ្ធនាការ​ហៅ​ឲ្យ​រដ្ឋាភិបាល​អូស្រ្ដាលី​កុំ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា​

ថ្នាក់​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​បន្ដ​ធ្វើ​យុទ្ធនាការ​ហៅ​ឲ្យ​រដ្ឋាភិបាល​អូស្រ្ដាលី​កុំ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា​

ថ្នាក់​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​បន្ដ​ធ្វើ​យុទ្ធនាការ​ហៅ​ឲ្យ​រដ្ឋាភិបាល​អូស្រ្ដាលី​កុំ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 30 May 2014, 16:23 AEST

នៅ​ក្នុង​ខណៈ​ពេល​ដែល​ការ​ចរចា​លម្អិត​រវាង​ភាគី​កម្ពុជា និង​អូស្រ្ដាលី​កំពុង​បន្ដ​ជុំវិញ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​ មក​អូស្រ្ដាលី​ឲ្យ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​​នោះ សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​កំពុង​តែ​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​លោក Tony Abbott កុំ​ឲ្យ​បញ្ជូន​ជន​ទាំង​នោះ​ទៅ​កម្ពុជា។

កន្លង​ទៅ​នេះ​ភាគី​កម្ពុជា​បាន​ព្រម​ព្រៀង​ជា​គោល​ការណ៍​ជា​មួយ​អូស្រ្ដាលី​ថា កម្ពុជា​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្រ្ដាលី​ ដើម្បី​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន។ កម្ពុជា​ថា ក្រោយ​សង្រ្គាម​កម្ពុជា​មាន​ពល​រដ្ឋ​ខ្លួន​ដែល​ជា​ភៀស​ខ្លួន​ទៅ​ប្រទេស​ដទៃ ប៉ុន្ដែ​ឥឡូវ​នេះ​ជា​ពេល​ដែល​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​វិញ​ម្ដង​ហើយ។ ថ្មីៗ​នេះ​ រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​យក​តែ​ជន​ភៀស​ខ្លួន​ណា​ដែល​មក​ពី​អូស្រ្ដាលី​ដោយ​ស្ម័គ្រ​ចិត្ដ​ប៉ុណ្ណោះ ពោល​គឺ​មិន​ត្រូវ​មាន​ការ​បង្ខំ​ពី​រដ្ឋាភិបាល​អូស្រ្ដាលី​ឡើយ​។

លោក​ ជា​ យូហ៊ន ដែល​ជា​ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វិចថូរៀ និង​ជា​ប្រធាន​សាខា​រដ្ឋ​វិចថូរៀ​នៃ​សហព័ន្ធ​សមាគម​ខ្មែរ​អូស្រ្ដាលី​សាទរ​ចំពោះ​គោលការណ៍​របស់​រដ្ឋាភិបាល​ខ្មែរ​ដែល​ទទួល​យក​តែ​ជន​ភៀស​ខ្លួន​ស្ម័គ្រ​ចិត្ដ។

(សំឡេង​លោក ជា យូហ៊ន)

ដូច​គ្នា​ដែរ​លោក សុខ លី​ចាន់ថា ជា​ប្រធាន​សមាគម​សង្គហកិច្ច​ និង​អភិរក្ស​វប្បធម៌​ខ្មែរ​នៅ​រដ្ឋ​ញូវ​សៅ​វែល្ស​ (NSW) នៃ​ប្រទេស​អូស្រ្ដាលី​ក៏​យល់​ឃើញ​ថា គោល​ការណ៍​របស់​រដ្ឋាភិបាល​ខ្មែរ​នេះ​គឺ​ល្អ​ក្នុង​ការ​ទទួល​តែ​អ្នក​ស្ម័គ្រ​ចិត្ដ​ទៅ​កម្ពុជា។ ប៉ុន្ដែ​ថា បើ​សិន​ជា​ជន​ភៀស​ខ្លួន​ទាំង​នោះ​ដឹង​ប្រវត្ដិ​ប្រទេស​កម្ពុជា​នោះ ពួក​គេ​នឹង​មិន​ស្ម័គ្រ​ចិត្ដ​ទៅ​តាំង​ទី​លំនៅ​នៅ​កម្ពុជា​ទេ។

(សំឡេង​លោក សុខ លីចាន់ថា)

តាម​ការ​សាក​សួរ​មតិ​របស់​ថ្នាក់​ដឹក​នាំ​សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​ខ្មែរ​នៅ​អូស្រ្ដាលី​មិន​គាំ​ទ្រ​ដល់​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ធ្វើ​ដំណើរ​មក​អូស្រ្ដាលី​ទៅ​នៅ​កម្ពុជា​នោះ​ទេ ពី​ព្រោះ​ពល​រដ្ឋ​ខ្មែរ​នៅ​អូស្រ្ដាលី​ភាគ​ច្រើន​ជា​អតីត​ជន​ភៀស​ខ្លួន​ដែល​បាន​រត់​គេច​ចេញ​ពី​កម្ពុជា។ លោក សុខ លីចាន់ថា បាន​ឲ្យ​ដឹង​ថា ពេល​នេះ​កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ទទួល​មើល​ការ​ខុស​ត្រូវ​ជន​ភៀស​ខ្លួន​ពី​បរទេស​នៅ​ឡើយ​ទេ។

បច្ចុប្បន្ន​នេះ​ថ្នាក់​ដឹក​នាំ​សហគមន៍​ខ្មែរ​នានា​នៅ​ក្នុង​បណ្ដា​រដ្ឋ​នៃ​ប្រទេស​អូស្រ្ដាលី​កំពុង​ប្រមែ​ប្រមូល​កម្លាំង​គ្នា​បង្កើត​ជា​សម្ព័ន្ធ​សមាគម​ខ្មែរ​អូស្រ្ដាលី​ដើម្បី​ប្រមូល​ផ្ដុំ​សំឡេង​ជា​ធ្លុង​មួយ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​តវ៉ា​ទៅ​រដ្ឋាភិបាល​អូស្រ្ដាលី​កុំ​ឲ្យ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​ស្រុក​ខ្មែរ​។ លោក ហុង លីម ជា​សមាជិក​សភា​តំណាង​រាស្រ្ដ​ក្នុង​រដ្ឋ​វិចថូរៀ និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្ដិ​របស់​សាខា​រដ្ឋ​វិចថូរៀ​នៃ​សហព័ន្ធ​សមាគម​ខ្មែរ​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា ជា​ការ​ចាំ​បាច់​ដែល​ខ្មែរ​ត្រូវ​បង្កើត​អង្គការ​ជាតិ​មួយ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្មែរ​នៅ​អូស្រ្ដាលី។

(សំឡេង​លោក ហុង លីម)

ថ្នាក់​ដឹក​នាំ​សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​រដ្ឋាភិបាល​អូស្រ្ដាលី​បច្ចុប្បន្ន​បាន​ធ្វើ​ការ​លួច​លាក់​ជា​មួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​មាន​ការ​បញ្ចេញ​ព័ត៌មាន​អ្វី​ទាំង​អស់​អំពី​រឿង​នេះ ហើយ​ដំណឹង​ភាគ​ច្រើន​ជុំវិញ​កិច្ច​ព្រម​ព្រៀង ឬ​បញ្ហា​បញ្ជូន​ជន​ភៀស​ខ្លួន​មក​អូស្រ្ដាលី​ឲ្យ​ទៅ​តាំង​ទីលំនៅ​នៅ​កម្ពុជា គឺ​ចេញ​មក​ពី​ភាគី​កម្ពុជា​ឯណោះ​វិញ​ទេ៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។