Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

យល់​ដឹង​អំពី​រឿង​អន្តោប្រវេសន៍​​អូស្ត្រាលី​បច្ចុប្បន្ន

យល់​ដឹង​អំពី​រឿង​អន្តោប្រវេសន៍​​អូស្ត្រាលី​បច្ចុប្បន្ន

យល់​ដឹង​អំពី​រឿង​អន្តោប្រវេសន៍​​អូស្ត្រាលី​បច្ចុប្បន្ន

ដាក់បញ្ចូលថ្ងៃ 6 June 2014, 16:30 AEST

ថ្ងៃ​នេះ​​​យើង​ពិនិត្យ​មើល​ទៅ​លើ​រឿង​អន្តោប្រវេសន៍​​អូស្ត្រាលី ដោយ​​ផ្ដោត​លើ​រឿង​ពីរ៖ ទី១. ការ​ជួប​​ប្រជុំ​រវាង​ប្រជា​ពលរដ្ឋ​មាន​ដើម​កំណើត​ខ្មែរ​​​​ ដែល​នៅ​អូស្ត្រាលី​ ​ជា​មួយ​នឹង​តំណាង​មក​ពី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ដែល​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​​​មក​ប្រទេស​អូស្ត្រាលី របស់​ប្រជា​ពលរដ្ឋ​មាន​ដើម​កំណើត​មក​ពី​កម្ពុជា​ជាច្រើន​ ដាក់​ពាក្យ​ហើយ តែ​​មិន​បាន​ជោគ​ជ័យ។ ទី២. គឺ​ផ្ដោត​ទៅ​លើ​​ការ​ផ្លាស់​ប្តូរ​ចំពោះ​​ប្រភេទ​ទិដ្ឋាការ​បួន​ប្រភេទ​របស់​​អូស្ត្រាលី។

​វាគ្មិន​ថ្ងៃ​នេះ មាន​លោក ប៊ុនឡាយ ម៉េង សម្រាប់​ប្រធាន​បទ​ពិភាក្សា​ទី១ និង​លោក​មេធាវី​អន្តោប្រវេសន៍ តាក ម៉េងហ៊ាង សម្រាប់​​​ប្រធានបទ​ពិភាក្សា​ទី២។

វិទ្យុ​អូស្ត្រាលី​បាន​ទាក់​ទង​ទៅ​មន្ត្រី​​​ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​​នៅ​​​ថ្ងៃ​នេះ តែ​មិន​ទាន់​បាន​ទទួល​ចម្លើយ​តបនោះ​ឡើយ ​ទាក់​ទង​នឹង​ចំនួន​នៃចំនួន​​ពាក្យ​សុំ​ទិដ្ឋាការ និងចំនួនពាក្យ​សុំ​ ​ដែល​អូស្ត្រាលី​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ (សម្រាប់​​​ករណី​អ្នក​ដាក់​ពាក្យ​ដែល​​ជា​ពល​រដ្ឋ​របស់​ប្រទេស​កម្ពុជា)។

​​យ៉ាង​ណា​ក៏​ដោយ ​​ច្បាប់​អន្តោប្រវេសន៍​ក្នុង​ប្រទេស​អូស្ត្រាលី​ តែង​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ពេល​វេលា ហើយ​អាច​ថា​ទៅ​តាម​គោល​នយោបាយ​នៃ​​រដ្ឋា​ភិបាល​អូស្ត្រាលី។

សូម​អញ្ជើញ​លោក​អ្នក​នាង​បើក​ស្ដាប់​កម្ម​វិធី​ពិស្ដារ!

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។