Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ធ្វើ​ការ​នៅ​ថៃ​សម្រុក​វិល​មក​កម្ពុជា​វិញ​

ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ធ្វើ​ការ​នៅ​ថៃ​សម្រុក​វិល​មក​កម្ពុជា​វិញ​

ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ធ្វើ​ការ​នៅ​ថៃ​សម្រុក​វិល​មក​កម្ពុជា​វិញ​

ដាក់បញ្ចូលថ្ងៃ 13 June 2014, 16:39 AEST

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា​ (CARAM Cambodia) ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ថៃ​មាន​ពល​ករ​ពី​ក្រៅ​ប្រទេស​ធ្វើ​ការ​នៅ​ទី​នោះ​ប្រមាណ​ជាង​៣លាន​នាក់ ក្នុង​នោះ​ពី​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​១៥% ឬ​ស្មើ​នឹង​ជាង​៤សែន​៥ម៉ឺន​នាក់​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​។

ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ ស្ថាន​ការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​មិន​ត្រឹម​តែ​លើ​ពល​រដ្ឋ​ថៃ​ខ្លួន​ឯង​ទេ ប៉ុន្ដែ​ពល​រដ្ឋ​ពី​ប្រទេស​ដទៃ​ទៀត​ដែល​ទៅ​រស់​នៅ ឬ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ផង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា​ (CARAM Cambodia) ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ថៃ​មាន​ពល​ករ​ពី​ក្រៅ​ប្រទេស​ធ្វើ​ការ​នៅ​ទី​នោះ​ប្រមាណ​ជាង​៣លាន​នាក់ ក្នុង​នោះ​ពី​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​១៥% ឬ​ស្មើ​នឹង​ជាង​៤សែន​៥ម៉ឺន​នាក់​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​។

(សំឡេង​លោក យ៉ា ណាវុធ)

ដោយ​សារ​ស្ថាន​ភាព​មិន​ស្រួល​នៅ​ថៃ ក្នុង​ពេល​ថ្មីៗ​នេះ​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាន​សម្រុក​នាំ​គ្នា​វិល​មក​ប្រទេស​កំណើត​វិញ។ លោក​ កុយ គួង​ មន្រ្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ពល​រដ្ឋ​ខ្មែរ​ប្រមាណ​២ម៉ឺន​នាក់​បាន​វិល​មក​វិញ​តាំង​ពី​ថ្ងៃ​ទី​១ មិថុនា។ លោក​ថា ពួក​គាត់​ទាំង​នោះ​ដែល​វិល​មក​វិញ​ គឺ​ជា​អ្នក​ធ្វើ​ការ​ខុស​ច្បាប់​គ្មាន​ឯកសារ​នៅ​ប្រទេស​ថៃ​។

(សំឡេង​លោក កុយ គួង)

យ៉ាង​ណា​ក៏​ដោយ​បើ​តាម​ការ​បក​ស្រាយ​ពី​លោក យ៉ា ណាវុធ ​​បាន​លើក​ឡើង​នូវ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា​ស្ថាន​ភាព​នយោបាយ និង​សន្ដិសុខ​ដែល​ធ្វើ​ឲ្យ​ពល​ករ​ខ្មែរ​សម្រុក​វិល​មក​ស្រុក​វិញ។

(សំឡេង​លោក យ៉ា ណាវុធ)

ដោយ​មាន​ការ​រិះ​គន់​ជា​ច្រើន​នា​ពេល​កន្លង​ទៅ​នេះ ឥឡូវ​នេះ​រដ្ឋាភិបាល​បាន​ចាត់​តាំង​ឲ្យ​មាន​គណៈប្រតិភូ​​ពី​ក្រសួង​ការ​ងារ​ចុះ​ទៅ​ជួយ​សម្រួល​ដល់​ស្ថាន​ការណ៍​ពល​ករ​ខ្មែរ​នៅ​តាម​ព្រំ​ដែន​ហើយ។ លោក យ៉ា ណាវុធ ឲ្យ​ដឹង​ថា គិត​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ដល់​ថ្ងៃ​នេះ​មាន​ពល​ករ​ខ្មែរ​ជាង​៤ម៉ឺន​នាក់​បាន​វិល​មក​កម្ពុជា​វិញ។

(សំឡេង​លោក យ៉ា ណាវុធ)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។