Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ស្ថាន​ភាព​​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​

ស្ថាន​ភាព​​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​

ស្ថាន​ភាព​​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​

ដាក់​បញ្ចូល​ពេល 26 June 2014, 16:39 AEST

ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ប្រភព, កន្លែង​ឆ្លង​កាត់ និង​ជា​គោល​ដៅ​នៃ​ចង្វាក់​សកម្មភាព​ជួញ​ដូរ​មនុស្ស។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​គេ​បាន​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ដិ​សកម្មភាព​ជួញ​ដូរ​មនុស្ស​​បាន​ច្រើន​ក៏ពិត​មែន ប៉ុន្ដែ​គេ​មិន​អាច​ធ្វើ​ការ​កំណត់​ដឹង​នូវ​អត្រា ឬ​ចំនួន​នៃ​ករណី​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ថា​មាន​ប៉ុន្មាន​នោះ​ទេ។

លោក កែវ ចិន្ដា ​គឺជា​អ្នក​និពន្ធ​ម្នាក់​អំពី​បញ្ហា​ជួញ​ដូរ​មនុស្ស​ដែល​ទើប​បាន​សរសេរ​ចង​ក្រង​សៀវភៅ​មួយ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា 'Human Trafficking in Cambodia' ឬ​ជា​ភាសា​ខ្មែរ​ថា "ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា"។ លោក​នឹង​ពន្យល់​អំពី​ការ​សរសេរ​ចង​ក្រង​សៀវ​ភៅ​របស់​លោក​​បន្ទាប់​ពី​​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អូស្រ្ដាលី​នៅ​ពេល​ថ្មីៗ​នេះ។

លោក​ពន្យល់​ប្រាប់​វិទ្យុ​អូស្រ្ដាលីថា​ ​​ស្ថាន​ភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​ពេល​នេះ​មាន​​ការ​ពិបាក​សន្និដ្ឋាន​ដោយ​សារ​តែ​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​ករណី​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស។

លោក​ថា សកម្មភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​មាន​៣​ប្រភេទ គឺ​ការ​ជួញ​ដូរ​​ផ្លូវ​ភេទ, ពលកម្ម និង​សរីរាង្គ។ ហើយ​ជន​រង​គ្រោះ​គឺ​កុមារ, ស្រ្ដី និង​បុរស។

​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពីការ​ជួញ​ដូរ​មនុស្ស​ដោយ​ផ្ទាល់​សម្រាប់​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ​អាម៉េរិក​បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​លំដាប់​លេខ​២? តើ​នេះ​មាន​ន័យ​យ៉ាង​ណា? លោក​បណ្ឌិត កែវ​ ចិន្ដា បាន​ប​ក​ស្រាយ​ថា ការ​​ចាត់​ចំណាត់​ថ្នាក់​បែប​នេះ មិន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​ជាក់​ស្ដែង​នោះ​ទេ ហើយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​បញ្ហា​ជួញ​ដូរ​មនុស្ស​មាន​លក្ខណៈ​ខុសៗ​គ្នា។

តើ​កត្ដា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស? តើ​ច្បាប់​កម្ពុជា​ដោះ​ស្រាយ​យ៉ាង​ណា​លើ​បញ្ហា​នេះ? តើ​សកម្មភាព​អ្វីខ្លះ​ ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​ជួញ​ដូរ​មនុស្ស? លោក​បណ្ឌិត កែវ ចិន្ដា បក​ស្រាយ​ពន្យល់​សំណួរ​ទាំង​នេះ​​ដូច​តទៅ។

(សំឡេង​លោក កែវ ចិន្ដា)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។