Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

អ្នក​ជំនាញ៖ ខ្មែរ​ក្រហម​បន្សល់​ទុក​នូវ​ជំងឺ​បាក់​ស្បាត​ដល់​ខ្មែរ​សម័យ​នេះ​

អ្នក​ជំនាញ៖ ខ្មែរ​ក្រហម​បន្សល់​ទុក​នូវ​ជំងឺ​បាក់​ស្បាត​ដល់​ខ្មែរ​សម័យ​នេះ​

អ្នក​ជំនាញ៖ ខ្មែរ​ក្រហម​បន្សល់​ទុក​នូវ​ជំងឺ​បាក់​ស្បាត​ដល់​ខ្មែរ​សម័យ​នេះ​

ដាក់បញ្ចូលថ្ងៃ 11 July 2014, 17:07 AEST

បញ្ហា​បាក់​ស្បាត គឺជា​បញ្ហា​ផ្លូវ​ចិត្ដ​មួយ​ធ្ងន់​ដែល​ប្រឈម​មុខ​ដល់​សង្គម​ខ្មែរ​ក្រោយ​ សម័យ​ខ្មែរ​ក្រហម។ រឿង​បាក់​ស្បាត​នេះ ក៏​មាន​ទំនាក់​ទំនង​សំខាន់​ទៅ​នឹង​រឿង​ក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ ក្រហម​ដែល​កំពុង​ប្រព្រឹត្ដ​ទៅ​ផង​ដែរ។

កន្លង​មក​នេះ ខាង​មេធាវី​ចុង​ចោទ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​បាន​លើក​ឡើង​ថា ពល​រដ្ឋខ្មែរ​មិន​សូវ​មាន​បញ្ហា​ផ្លូវ​ចិត្ដ​ប៉ុន្មាន​នោះ​ទេ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ដ៏​ឃោរឃៅ​នោះ។ នេះ​គឺ​ដោយសារ​ផ្អែក​លើ​អ្នក​ជំនាញ​ចិត្ដ​សាស្រ្ដ​នៃ​ប្រទេស​លោក​ខាង​លិច​អំពី​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ដ ឬ​អង់គ្លេស​ហៅ​កាត់​​ថា PTSD (Post Traumatic Stress Disorder)។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារា អ្នក​ជំនាញ​ចិត្ដ​សាស្រ្ដ​ខ្មែរ​ដែល​ធ្លាប់​បាន​ផ្ដល់​សក្ខីកម្ម​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្ដល់​ការ​ពន្យល់។

(សំឡេង​លោក ឈឹម សុធារា)

ប៉ុន្ដែ​ការសិក្សា​ស្រាវ​ជ្រាវ​បស់​លោក​វេជ្ជបណ្ឌិត ឈឹម សុធារា គឺ​ថា ពល​រដ្ឋ​ខ្មែរ​មាន​បញ្ហា​បាក់​ស្បាត​ដែល​ជា​លទ្ធ​ផល​នៃ​របប​ខ្មែរ​ក្រហម​ដែល​មាន​ទំនាក់​ទំនង​នឹង​វប្បធម៌​របស់​ខ្មែរ​ផង​ដែរ។ បើ​ដូច្នេះ​តើ​អ្វី​ជា​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ដ PTSD និង​ជំងឺ​បាក់​ស្បាត​របស់​ខ្មែរ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា?

(សំលេង​លោក ឈឹម សុធារា)

នៅ​សប្ដាហ៍​ក្រោយ លោក ឈឹម សុធារា នឹង​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​សកល​វិទ្យា​ល័យ Monash នៅ​ក្នុង​ក្រុង​មែលប៊ិន​អំពី​ការ​សិក្សា​របស់​លោក​ជុំវិញ​ជំងឺ​បាក់​ស្បាត​របស់​ខ្មែរ។ សំណួរ​សួរ​ថា តើ​ការ​លទ្ធផល​នៃ​ការ​សិក្សា​របស់​លោក​មាន​ប្រយោធន៍​អ្វី​ខ្លះ​ដល់​ការ​យល់​ដឹង​របស់​ខ្មែរ​អំពី​បញ្ហា​ផ្លូវ​ចិត្ដ បន្សល់​ទុក​ដោយ​របប​ខ្មែរ​ក្រហម​ ក៏​ដូច​ជា​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

(សំលេង​លោក ឈឹម សុធារា)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។