Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

កិច្ច​ពិភាក្សា​អំពី​យន្ដហោះ​ម៉ាឡេស៊ី MH17 ត្រូវ​គេ​បាញ់​ធ្លាក់​នៅ​ប៉ែកខាង​កើត​អ៊ុយក្រែន និង​បញ្ហា​ពន្ធដារ​កាបូន​នៅ​អូស្រ្ដាលី​

កិច្ច​ពិភាក្សា​អំពី​យន្ដហោះ​ម៉ាឡេស៊ី MH17 ត្រូវ​គេ​បាញ់​ធ្លាក់​នៅ​ប៉ែកខាង​កើត​អ៊ុយក្រែន និង​បញ្ហា​ពន្ធដារ​កាបូន​នៅ​អូស្រ្ដាលី​

កិច្ច​ពិភាក្សា​អំពី​យន្ដហោះ​ម៉ាឡេស៊ី MH17 ត្រូវ​គេ​បាញ់​ធ្លាក់​នៅ​ប៉ែកខាង​កើត​អ៊ុយក្រែន និង​បញ្ហា​ពន្ធដារ​កាបូន​នៅ​អូស្រ្ដាលី​

ដាក់​បញ្ចូល​ពេល 18 July 2014, 16:41 AEST

នៅ​រំលង​អធ្រាត្រ​យប់​មិញ​នេះ យន្ដហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ Boeing 777 ដែល​ធ្វើ​ដំណើរ​ពី​ក្រុង Amsterdam នៃ​ប្រទេស​ហូឡង់​ឆ្ពោះ​ទៅ​កាន់​ក្រុង​គួឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី​ឆ្លង​ កាត់​ប្រទេស​ប៉ូឡូញ និង​អ៊ុយក្រែន​ ត្រូវ​បាន​គេ​បាញ់​ធ្លាក់​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ក្បែរ​ព្រំ​ ដែន​ជា​មួយ​រុស្ស៊ី។

នៅ​រំលង​អធ្រាត្រ​យប់​មិញ​នេះ យន្ដហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ Boeing 777 ដែល​ធ្វើ​ដំណើរ​ពី​ក្រុង Amsterdam នៃ​ប្រទេស​ហូឡង់​ឆ្ពោះ​ទៅ​កាន់​ក្រុង​គួឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី​ឆ្លង​កាត់​ប្រទេស​ប៉ូឡូញ និង​អ៊ុយក្រែន​ ត្រូវ​បាន​គេ​បាញ់​ធ្លាក់​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ក្បែរ​ព្រំ​ដែន​ជា​មួយ​រុស្ស៊ី។

អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ការ​បាញ់​ធ្លាក់​នេះ គឺ​ដោយ​សារ​គ្រាប់​មីស្ស៊ីល​ពី​ផ្ទៃ​ដី​បាញ់​ទៅ​លើ​អាកាស នៅ​ក្នុង​តំបន់​កាន់​កាប់​ដោយ​ក្រុម​បះបោរ​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​។ មាន​ការ​ឲ្យ​ដឹង​ថា យន្ដហោះ​នោះ​កំពុង​បើក​ក្នុង​កម្ពស់​១០គីឡូម៉ែត្រ​ពី​ដី។

រូបភាព​បង្ហាញឲ្យ​ឃើញ​ថា យន្ដហោះ​ MH17 បាន​ខ្ទេច​គ្មាន​សល់​ នៅ​តែ​បំណែក​តូច​ៗ។ ព័ត៌មាន​ដែល​យើង​បាន​ទទួល​គឺ​ថា មាន​មនុស្ស​២៩៨​នាក់​លើ​យន្ដហោះ​នោះ​បាន​ស្លាប់​ ក្នុង​នោះ​មាន​យ៉ាង​តិច​២៧នាក់​ជា​ជន​ជាតិ​អូស្រ្ដាលី។ សោក​នាដ​កម្ម​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ខែ​ក្រោយ​ពី​យន្ដហោះ MH370 របស់​ម៉ាឡេស៊ី​បាន​បាត់​ស្រមោល​កាល​ពី​ថ្ងៃ​ទី​៨ មីនា ដោយ​មាន​មនុស្ស​ជាង​២២០នាក់​បាត់​ខ្លួន​តាម​ហ្នឹង​ដែរ។

អនុប្រធានាធិបតី​អាម៉េរិក​និយាយ​ថា យន្ដហោះ​ MH17 នោះ​បាន​ផ្ទុះ​នៅ​លើ​អាកាស ហើយ​នេះ​មិន​មែន​ជា​គ្រោះ​ថ្នាក់​ចៃ​ដន្យ​ទេ។

ភ្លាមៗ​ក្រោយ​កើត​ហេតុ​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​បំបែករដ្ឋ​មាន​និន្នាការ​ទៅ​រក​រុស្ស៊ី​បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ស៊ីវិល​នេះទេ។ ប៉ុន្ដែ​ នៅ​មុន​ពេល​នេះ​បន្ដិច​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​អ៊ុយក្រែន​បាន​លប​ស្ដាប់​ទំនាក់​ទំនង​របស់​ក្រុម​បះ​បោរ​បំបែក​រដ្ឋ​ ដែល​បាន​និយាយ​អះ​អាង​ថា ពួក​គេ​ជា​អ្នក​បាញ់​ទម្លាក់​យន្ដហោះ​នោះ។ ប៉ុន្ដែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​មក​ចូល​រួម​នៅ​ក្នុង​សន្នសីទ​អន្ដរ​ជាតិ​អំពី​ជំងឺ​អេដស៍​នៅ​ក្រុង​មែលប៊ិន​ផង។

នាយករដ្ឋមន្រ្ដី​អូស្រ្ដាលី​មាន​ប្រសាសន៍​ថា បើ​សិន​ជា​យន្ដហោះ​នេះ​ត្រូវ​គេ​បញ្ជាក់​ថា បាន​រង​ការ​បាញ់​ប្រហារ​មែន​នោះ វា​គឺ​ជា​ឧក្រិដ្ឋកម្ម​មួយ​ដែល​និយាយ​មិន​ចេញ។ គណៈកម្មាធិការ​សន្ដិសុខ​ជាតិ​អូស្រ្ដាលី​នៅ​ព្រឹក​មិញ​នេះ​បាន​កោះ​គ្នា​ប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​អំពី​សោក​នាដកម្ម​នេះ។

(សំឡេង​នៃ​ការ​ពិភាក្សា)

រឿង​មួយ​ដែល​ក្ដៅ​គគុក​ចេញ​ផ្សែង​ហុយ​ៗ​នៅ​អូស្រ្ដាលី គឺ​ការ​អនុម័ត​ច្បាប់​ឆ្លង​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​អូស្រ្ដាលី​ដើម្បី​លុប​ចោល​ពន្ធដារកាបូន​​។ គោល​នយោបាយ​យក​ពន្ធ​កាបូន​ Carbon Tax នេះ គឺ​បាន​ដាក់​ចេញ​ឡើង​ដោយ​រដ្ឋាភិបាល​អាណត្ដិ​មុន។

ប៉ុន្ដែ​នៅ​ក្នុង​សប្ដាហ៍​នេះ រដ្ឋាភិបាល​សហព័ន្ធ​បាន​ចរចា​ជា​មួយ​នឹង​ព្រឹទ្ធ​សមាជិក​ពី​គណបក្ស Palmer United Party ហៅ​កាត់​ថា PUP ដើម្បី​លុប​វា​ចោល ដោយ​មាន​សំឡេង​ឆ្នោត ៣៩ ទល់​នឹង​៣២​នៅក្នុង​ព្រឹទ្ធ​សភា ហើយ​នេះ គឺជា​ការ​សន្យា​របស់​គណបក្ស​លោក Tony Abbott មុន​ការ​បោះ​ឆ្នោត​ ថា​បើ​គណបក្ស​លោក​ជាប់​ឆ្នោត នឹង​លុប​ចោល​ពន្ធដារ​កាបូន​នេះ។

រដ្ឋាភិបាល​ក្រោយ​ការ​ឈឺ​ក្បាល​ និង​ការ​បាក់​មុខ​មិន​ស្ទើរ​អស់​ពេល​១​អាទិត្យ​កន្លង​ទៅនេះ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​ត្រូវ​ចរចា​ច្រើន​លើក​ជា​មួយ​នឹង​គណបក្ស​ PUP ហើយ​ត្រូវ​បញ្ជូន​ចុះ​ឡើង​រវាង​សភា និង​ព្រឹទ្ធសភា​នោះ។ ទីបំផុត​ការ​សន្យា​របស់​លោក Tony Abbott បាន​ក្លាយ​ជា​ការ​ពិត។

ប៉ុន្ដែ​គណបក្ស​ប្រឆាំង​ និង​គណបក្ស Greens នៅ​តែ​មាន​ជំហរ​មិន​គាំ​ទ្រ​ចំពោះ​ការ​ដក​ចេញ​ពន្ធដារ​នេះ​ដដែល។ ទោះ​បី​ជា​ការ​អនុម័ត​ច្បាប់​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​សប្ដាហ៍​នេះ ក៏​ដោយ ប៉ុន្ដែ​នៅ​ពេល​ចូល​ជា​ធរមាន ច្បាប់​នេះ​នឹង​ចាប់​រាប់​ត្រឡប់​ក្រោយ​វិញ​ពី​ថ្ងៃ​ទី​១​កក្កដា​ទៅ។

អ្នក​នាង​ យឹម វីម៉ាល៉ា ចំណុច​សំខាន់​នៃ​ការ​គាំ​ទ្រ​ពី​គណបក្ស​ PUP គឺ​ថា ការ​លុប​ចោល​ពន្ធដារ​នេះ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពល​រដ្ឋ​អូស្រ្ដាលី​ទទួល​បាន​នូវ​ការ​កាត់​បន្ថយ​ពន្ធ​ដារ​ពិត​ប្រាកដ។ បើ​មិន​ដូច្នេះ​ទេ​ រដ្ឋ​នឹង​ផាក​ពិន័យ​ក្រុមហ៊ុន​២៥០% នៃប្រាក់​សន្សំ​ដែល​អតិថិជន​ត្រូវ​ទទួល ប្រសិន​បើ​មិន​មានការ​កាត់​បន្ថយ​ការ​យក​ពន្ធ​ទេ​នោះ។​

(សំឡេង​នៃ​ការ​ពិភាក្សា​)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។