Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ខ្មែរ​នៅ​អូស្រ្ដាលី​តវ៉ា​ជុំវិញ​ការ​អះ​អាង​ដ៏​ចម្រូង​ចម្រាស​របស់​មន្រ្ដី​ទូត​វៀតណាម​នៅ​កម្ពុជា​

ខ្មែរ​នៅ​អូស្រ្ដាលី​តវ៉ា​ជុំវិញ​ការ​អះ​អាង​ដ៏​ចម្រូង​ចម្រាស​របស់​មន្រ្ដី​ទូត​វៀតណាម​នៅ​កម្ពុជា​

ខ្មែរ​នៅ​អូស្រ្ដាលី​តវ៉ា​ជុំវិញ​ការ​អះ​អាង​ដ៏​ចម្រូង​ចម្រាស​របស់​មន្រ្ដី​ទូត​វៀតណាម​នៅ​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 28 July 2014, 13:33 AEST

កាល​ពី​ព្រឹក​មិញ​នេះ​ម៉ោង​នៅ​ក្រុង​ខេន​បេរ៉ា​ប្រទេស​អូស្រ្ដាលី​ប្រជា​ ពលរដ្ឋ​ខ្មែរ​ប្រមាណ​២រយ​នាក់​មក​ពី​ច្រើន​រដ្ឋ​ផ្សេង​គ្នា​​បាន​នាំ​គ្នា​ ទៅ​តវ៉ា​អំពី​ការ​មិន​សុខ​ចិត្ដ​របស់​គេ​ជុំវិញ​ការ​លើក​ឡើង​ក្នុង​ពេល​ ថ្មីៗ​នេះ​ពី​មន្រ្ដី​ស្ថាន​ទូត​វៀតណាម​នៅ​កម្ពុជា​ដែល​ថា ទឹក​ដី​កម្ពុជា​​ក្រោម​ជា​របស់​វៀតណាម​តាំង​ពី​យូរ​មក​ហើយ។

ពល​រដ្ឋ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការ​និយាយ​របស់​មន្រ្ដី​ទូត​វៀតណាម​នេះ គឺជា​ការ​បំផ្លើស​ការ​ពិត​ខុស​ពី​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ ដោយ​សារ​តែ​ប្រវត្ដិ​សាស្រ្ដ​បាន​ឲ្យ​ដឹង​ថា បារាំង​បាន​កាត់​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩ ហើយ​ឆ្នាំ​នេះ​ជា​ខួប​៦៥​ឆ្នាំ​ហើយ​នៃ​ការ​បាត់​បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​។ ពល​រដ្ឋ​ខ្មែរ​ម្នាក់​លោក​សុគន់​ធ្វើ​ដំណើរ​ពី​រដ្ឋ NSW ​បាន​ទៅ​តវ៉ា​នៅ​រដ្ឋ​ធានី​ខេនបេរ៉ា​ លោក​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​អំពី​ការ​ចូល​រួម​របស់​លោក។

(សំឡេង​លោក សុគន់)

លោក ង៉ែត ធារិន អ្នក​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា បើ​មន្រ្ដី​វៀតណាម​មិន​ធ្វើ​ការ​សុំ​ទោស​ទេ​នោះ វិធាន​ការ​បន្ទាប់​គឺ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជុំវិញ​ពិភព​លោក ដើម្បី​ឲ្យ​ពិភព​លោក​បាន​ដឹង​។

(សំឡេង​លោក ង៉ែត ធារិន)

ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចេញ​ប្រតិកម្ម​អ្វី​នោះ​ទេ​។ កន្លង​ទៅ​នេះ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការគណៈ​រដ្ឋមន្រ្ដី​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​ទាស់​សម្ដី​ប៉ុណ្ណោះ។

(សំឡេង​លោក ផៃ ស៊ីផាន)

បញ្ហា​ទឹក​ដី​ព្រំ​ដែន​ខ្មែរ​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​រឿង​រសើប​ខ្លាំង​សម្រាប់​ថ្នាក់​ដឹក​នាំ និង​ពល​រដ្ឋ​ខ្មែរ​ស្នេហា​ជាតិ។ កាល​ពី​ដើម​ឆ្នាំ ២០០៣ គ្រាន់​តែ​លេច​ឮ​ព័ត៌មាន​ថា តារា​ភាព​យន្ដ​ថៃ​ម្នាក់​បាន​និយាយ​ថា អង្គរ​វត្ដ​ជា​របស់​ថៃ​នោះ បាន​ធ្វើ​ឲ្យ​មាន​កុបកម្ម​ដុត​ទូត​ថៃ និង​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​ក្រុម​ហ៊ុន​ថៃ​អស់​យ៉ាង​ច្រើន​លាន​ដុល្លារ​ និង​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​មិត្ដ​ភាព​មួយ​រយៈ​ពេល។

ទំនាក់​ទំនង​បាន​ធូរ​ស្រាល​ឡើង​វិញ ក្រោយ​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​បង់​ប្រាក់​ដល់​ការ​ខូច​ខាត​ច្រើន​លាន​ដុល្លារ​ទៅ​ឲ្យ​ភាគី​រដ្ឋាភិបាល​ថៃ និង​អ្នក​ជំនួញ​ថៃ​៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។