Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ហេតុ​អ្វី​កម្ពុជា​គាំទ្រ​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​ថ្មី​របស់​​អាស៊ាន​

ហេតុ​អ្វី​កម្ពុជា​គាំទ្រ​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​ថ្មី​របស់​​អាស៊ាន​

ហេតុ​អ្វី​កម្ពុជា​គាំទ្រ​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​ថ្មី​របស់​​អាស៊ាន​

ដាក់បញ្ចូលថ្ងៃ 18 May 2016, 17:40 AEST

កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​បើក​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​នឹង​ទីម័រ​​ខាង​កើត (East Timor ឬ Timor Leste) ​ដែល​ជា​ប្រទេស​វ័យ​ក្មេង​ទើប​បាន​ឯក​រាជ្យ​ភាព​ពី​ឥណ្ឌូណេស៊ី​នៅ​ខែ​ឧសភា​ឆ្នាំ​២០០២។ ទីម័រ​ខាង​កើត​បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ព័រ​ទុយហ្កាល​នៅ​សតវត្សរ៍​​ទី​១៦​រហូត​ដល់​ខែ​វិច្ឆិកា​១៩៧៥​ ហើយ​ក្រោយ​មក​ត្រូវ​ឥណ្ឌូណេស៊ី​ប្រកាស​ជា​ខេត្ដ​ទី​២៧​របស់​ខ្លួន​។

ទីតាំង​ភូមិ​សាស្ដ្រ​របស់​ទីម័រ​ខាង​កើត​គឺ​នៅ​ក្បែរ​ឥណ្ឌូណេស៊ី ​និង​នៅ​ចន្លោះ​រវាង​ឥណ្ឌូណេស៊ី និង​អូស្ដ្រាលី។ សមុទ្ទ​ទីម័រ​មាន​ប្រភព​ធនធាន​ធម្មជាតិ​ប្រេង និង​ឧស្ម័ន​ដ៏​សម្បើម​។ ប៉ុន្ដែ​ទីម័រ​ខាង​កើត​មិន​ទាន់​បាន​កំណត់​ព្រំដែន​ទឹក​ជា​មួយ​អូស្ដ្រាលី​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ។

ជំហាន​បន្ទាប់​របស់​ទីម័រ​ខាង​កើត​បន្ទាប់​ពី​បាន​ឯករាជ្យភាព​ហើយ​នោះ គឺ​កូន​ប្រទេស​មួយ​នេះ​មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​សមាជិក​ទី​១១​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។

ទីម័រ​ខាង​កើត​កំពុង​តែ​ខំ​ព្យាយាម​បញ្ចុះ​បញ្ចូល​សមាជិក​អាស៊ាន​រួម​ទាំង​កម្ពុជា​ផង​ ដើម្បី​បាន​ការ​គាំទ្រ​ពី​ពី​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​សមាជិក​ភាព​តាំង​ពី​ឆ្នាំ​២០១១​ ហើយ​អាស៊ាន​មិន​ទាន់​សម្រេច​ឲ្យ​ចូល​នៅ​ឡើយ។

សម្រាប់​កម្ពុជា​បាន​បង្ហាញ​នូវ​គោល​ជំហរ​គាំទ្រ​ដល់​ទីម័រ​ខាង​កើត​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​ថ្មី​របស់​អាស៊ាន។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​នយោបាយ​ការ​បរទេស និង​ច្បាប់​អន្ដរជាតិ​លោក ឡុង គឹមឃន ដែល​ជា​ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ​ផង​នោះ​បាន​លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​ការ​មិត្ដ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។

តើ​ការ​ចង​មិត្ដ​ជា​មួយ​នឹង​ទីម័រ​ខាង​កើត​នាំ​ប្រយោជន៍​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។