Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ពី​ការ​អត់​ស្គាល់​​វប្បធម៌​ និង​ការ​មិន​ចេះ​និយាយ​ភាសា​កំណើត​ច្បាស់​លាស់​ធ្វើ​ឲ្យ​លោក ព្រីម ភ្លឿន​ កាន់​តែ​ស្រឡាញ់​វប្បធម៌​ជាតិ​​ខ្មែរ​

ពី​ការ​អត់​ស្គាល់​​វប្បធម៌​ និង​ការ​មិន​ចេះ​និយាយ​ភាសា​កំណើត​ច្បាស់​លាស់​ធ្វើ​ឲ្យ​លោក ព្រីម ភ្លឿន​ កាន់​តែ​ស្រឡាញ់​វប្បធម៌​ជាតិ​​ខ្មែរ​

ពី​ការ​អត់​ស្គាល់​​វប្បធម៌​ និង​ការ​មិន​ចេះ​និយាយ​ភាសា​កំណើត​ច្បាស់​លាស់​ធ្វើ​ឲ្យ​លោក ព្រីម ភ្លឿន​ កាន់​តែ​ស្រឡាញ់​វប្បធម៌​ជាតិ​​ខ្មែរ​

ដាក់បញ្ចូលថ្ងៃ 29 June 2016, 15:51 AEST

បញ្ហា​ធំ​ដឹង​ក្ដី​នៅ​ប្រទេស​កាណាដា មិន​បាន​យល់​អំពី​វប្បធម៌ និង​សិល្បៈ​ខ្មែរ​ ប៉ុន្ដែ​ជ្រាប​ពេញ​ទៅ​ដោយ​វប្បធម៌​បរ​ទេស​​បាន​ធ្វើ​ឲ្យ​លោក ព្រីម ភ្លឿន ក្លាយ​ទៅ​ជា​ប្រធាន​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ មាន​ទឹក​ចិត្ដ​កាន់​តែ​ស្រឡាញ់​ និង​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​​ពេល​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​។

អស់​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ក្រោយ​ពី​ភ្លើង​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​រលត់​ទៅ វិស័យ​សិល្បៈ​ខ្មែរ​បាន​ចាប់​ផ្ដើម​ងើប​មុខ​រីក​លូត​លាស់​បន្ដិច​ម្ដង​ៗ​ឡើង​វិញ​តាម​រយៈ​កិច្ច​ប្រឹង​ប្រែង​ពី​សិល្បៈករ/​សិល្បៈការិនី និង​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​ទ្រទ្រង់​លើក​កម្ពស់​វប្បធម៌​ខ្មែរ។

នៅ​ពេល​ដំណាល​គ្នា​កម្ពុជា​ក៏​ប្រឈម​មុខ​ខ្លាំង​ដែរ​ទៅ​នឹង​ការ​ហូរ​ចូល​នៃ​វប្បធម៌ និង​សិល្បៈ​បរទេស​ពី​គ្រប់​ទិស​ទី​ដែល​ជា​ចរន្ដ​មួយ​គ្មាន​នរណា​អាច​ទប់​ស្កាត់​បាន​ដោយ​សារ​តែ​បាតុភាព​សកលូបនីយកម្ម​។

ប៉ុន្ដែ​មាន​អ្នក​សិល្បៈ និង​អង្គការ​សិល្បៈ​ខ្មែរ​ជា​ច្រើន​នៅ​តែ​ពុះ​ពារ​បន្ដ​ធ្វើការ​ទៅ​មុខ​ទៀត​ដើម្បី​ខំ​ពង្រឹង​សិល្បៈ​វប្បធម៌​ខ្មែរ​តួយ៉ាង​ដូច​ជា​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។

លោក ព្រីម ភ្លឿន ​នាយក​ប្រតិបត្ដិ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៦​​នេះ​បាន​អញ្ជើញ​មក​ចូល​រួម​សន្និសីទ​សិល្បៈ​អន្ដរជាតិ​មួយ​នៅ​ក្រុង​មែលប៊ិន ហើយ​បាន​ឆ្លៀត​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អូស្ដ្រាលី ជុំវិញ​ការ​វិវឌ្ឍ​ និង​ស្ថានការណ៍​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ។

តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​ច្រើន​ប្រទេស​ និង​ជួប​ជា​មួយ​បណ្ដា​ជន​ជា​ច្រើន​នោះ​លោក​ថា​ នៅ​បរទេស​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​ការ​សម្ដែង​សិល្បៈ​ខ្មែរ​ ហើយ​នេះ​ជា​ការ​លើក​ទឹក​ចិត្ដ​មួយ​សម្រាប់​លោក។

បញ្ហា​ធំ​ដឹង​ក្ដី​នៅ​ប្រទេស​កាណាដា មិន​បាន​យល់​អំពី​វប្បធម៌ និង​សិល្បៈ​ខ្មែរ​ ប៉ុន្ដែ​ជ្រាប​ពេញ​ទៅ​ដោយ​វប្បធម៌​បរ​ទេស​ បាន​ធ្វើ​ឲ្យ​លោក ព្រីម ភ្លឿន មាន​ទឹក​ចិត្ដ​កាន់​តែ​ស្រឡាញ់​ និង​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ ពេល​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​។

តទៅ​នេះ​សូម​អញ្ជើញ​ប្រិយមិត្ដ​រីក​រាយ​ស្ដាប់​បទ​សម្ភាសន៍ និង​ការ​ពន្យល់​របស់​លោក ព្រីម ភ្លឿន ដែល​មាន​បំណង​ចង់​យក​ការ​សម្ដែង​សិល្បៈ​ខ្មែរ​មក​បង្ហាញ​ទស្សនិក​ជន​អូស្ដ្រាលី​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៧​៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។