បញ្ហា​ប្រឈម​របស់​យុវជន​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​សមាហរណកម្មអាស៊ាន | ABC Radio Australia

បញ្ហា​ប្រឈម​របស់​យុវជន​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​សមាហរណកម្មអាស៊ាន

បញ្ហា​ប្រឈម​របស់​យុវជន​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​សមាហរណកម្មអាស៊ាន

ដាក់​បញ្ចូល​ពេល 26 January 2012, 16:59 AEST

បណ្តា​មេដឹកនាំ​​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅកាត់ថា​​អាស៊ាន ដែលមានសមាជិក​ទាំង​អស់​ចំនួន​១០​ ប្រទេស​បាន​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការធ្វើ​សមាហរណកម្ម​អាស៊ាន​​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​កាលពី​ឆ្នាំ ២០០០ ក្នុង​គោលបំណង​​កាត់​បន្ថយ​នូវ​គម្លាត​នៃ​ការអភិវឌ្ឍន៍​ក្នុង​ចំណោម​បណ្តា​ប្រជា​ជាតិ​ជាសមាជិក​ និង​លើក​កម្ពស់​ការប្រកួត​ប្រជែង​របស់​អាស៊ាន​​ជាតំបន់​មួយ ដែល​ក្នុង​នោះ​​ប្រ​ទេស​សមាជិក​អាស៊ាន​ ដែល​មានការអភិវឌ្ឍន៍​ច្រើន​ត្រូវ​ជួយនូវ​បណ្តា​ប្រទេស​ជាសមាជិក។ តើ​ប្រទេស​កម្ពុជា​ ជាពិសេស​យុវជន​កម្ពុជា​បាន​ត្រៀម​ខ្លួន​ហើយឬនៅ​ក្នុង​ការធ្វើ​សមាហរណកម្ម​អាស៊ាន? តើ​យុវជន​កម្ពុជា​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​នៅពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម?

លោក យង់ គិម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​​ការអភិវឌ្ឍន៍ និង​សន្តិ​ភាព​​បាន​លើក​ឡើង​ថា​ យុវជន​កម្ពុជា​មានការ​ប្រឈម​ច្រើន​​ដូចជា​ចំណេះ​ដឹង​ បច្ចេកទេស គំនិត​នយោបាយ​ និងការប្រកួត​ទី​ផ្សារ​ការងារ​ជាដើម។

(សំឡេង​លោក យង់ គិមអេង)

ចំណែក​ឯលោក ឡុង​ ខែត្រ ប្រធាន​អង្គការ​យុវ​សន្តិភាព​ក៏​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ផងដែរ​ទាក់ទង​ទៅនឹង​ការប្រឈម​របស់​យុវជន​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម។

(សំឡេង​លោក ឡុង​ ខែត្រ)

លោក ហ៊ឹម យន់ អនុប្រធាន​សមាគម​យុវជន​ខែ្មរ​ក៏​បានលើកឡើង​ពី​ការ​ប្រឈម​របស់​យុវជន​មួយ​ចំនួន​ផងដែរ​នៅពេល​ដែល​ប្រជាជាតិ​អាស៊ាន​ធ្វើ​សមាហរណកម្ម។ លោក​បាន​បន្ត​យ៉ាង​ដូច្នេះថា៖

(សំឡេង​លោក ហ៊ឹម យន់)

ជាមួយនេះ​ផងដែរ​ លោក ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​លើកឡើង​ពី​​សមត្ថភាព​មានកម្រិត​របស់​យុវជន​កម្ពុជា​ ដោយលោក​បារម្ភ​ថា​ពេលធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ការងារ​ដែលមានជំនាញ​ ​មានប្រាក់​ខែ​ខ្ពស់​អាច​នឹងត្រូវ​បាត់បង់ ហើយ​ការអប់រំ​ហាក់​បី​ដូចជា​មិនបាន​គិត​វែង​ឆ្ងាយ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ពេលធ្វើ​សមាហរណកម្មផងដែរ​​​ ដោយ​សាកល​វិទ្យាល័យ​មានច្រើន​ តែ​សុទ្ធ​សឹង​តែជា​សាកលវិទ្យាល័យ​រកប្រាក់ចំណូល។

(សំឡេង​លោក ចាន់ សុផល)

ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​ពី​អាស៊ាន​ ដែល​ក្នុង​ប្រទេស​កម្ពុជា​ជាម្ចាស់​ផ្ទះក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​នេះ បណ្តាញ​អង្គការ​យុវជន​កម្ពុជា​ក៏មាន​គម្រោង​ក្នុង​ការធ្វើការផ្សព្វផ្សាយ​ផងដែរ​។

(សំឡេង​លោក ឡុង​ ខែត្រ)

Radio Australia បាន​ព្យាម​សុំការ​អត្ថាធិប្បាយ​ពី​មន្ត្រីក្រសួង​អប់រំ​យុវជន និងកីឡា​ទទួលបន្ទុក​ខាង​ផ្នែក​យុវជន​ តែ​មិន​បានទទួលជោគជ័យឡើយ។

(ខឹម សារឹម)

ប្រធាន​បទ៖

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។