គេហ​ទំព័រ ៥០០០​ឆ្នាំ​ផ្សព្ធ​ផ្សាយ​ពុទ្ធ​សាសនា​តាម​អ៊ិនធើរណិត

គេហ​ទំព័រ ៥០០០​ឆ្នាំ​ផ្សព្ធ​ផ្សាយ​ពុទ្ធ​សាសនា​តាម​អ៊ិនធើរណិត

គេហ​ទំព័រ ៥០០០​ឆ្នាំ​ផ្សព្ធ​ផ្សាយ​ពុទ្ធ​សាសនា​តាម​អ៊ិនធើរណិត

ដាក់បញ្ចូលថ្ងៃ 24 April 2012, 17:07 AEST

នត្ថិ សន្តិ បរំ សុខំ (គ្មាន​សេច​ក្តី​សុខ​ឯ​ណា​ដទៃ ស្មើ​នឹង​សេច​ក្តី​ស្ងប់​ឡើយ) គឺ​ជា​ពុទ្ធ​ឪវាទ​មួយ​លេច​ធ្លោ​ឡើង​ក្នុង​គេហ​ទំព័រ ៥០០០ឆ្នាំ ដែល​ជា​គេហ​ទំព័រ​ផ្តល់​ការ​អប់​រំ​ផ្នែក​ពុទ្ធ​សាសនា​ដែល​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ ៥​សែន​នាក់​ហើយ​បាន​ចូល​ស្តាប់​ ក៏​ដូច​ជា​មើល​អត្ថបទ​វិន័យ​ធម៌ និង​ពុទ្ធ​ឪវាទ​ព្រះ​ពុទ្ធ​សាស​នា ហើយ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ចូល​មើល​ប្រមាណ ១ពាន់​នាក់។

លោក​ស្រុង ចាន់ណា ជា​ពុទ្ធ​សាសនិក​ជន​វ័យ​ក្មេង និង​ជា​ប្រធាន​គ្រប់​គ្រង​ក្រុម​ហ៊ុន Mobility One គឺ​ជា​អ្នក​បង្កើត​គេហ​ទំព័រ​នេះ។ លោកស្រុង ចាន់ណា ពុទ្ធ​សាសនិក​វ័យ​ក្មេង​រូប​នេះ បាន​បក​ស្រាយ​រាល់​សំនួរ​ខាង​ក្រោម​នេះ៖

  • តើ​លោក​មាន​គោល​បំណង​អ្វី​បាន​ជា​លោក​បង្កើត​វ៉ិបសាយន៍ ៥០០០ឆ្នាំនេះឡើង?

  • តើ​លោក​ចំណាយ​ពេល​បង្កើត​វ៉ិបសាយ​នេះ រយៈ​ពេល​ប៉ុន្មាន?

  • តើ​ហេតុ​អ្វី​លោក​យក​ឈ្មោះ​៥០០០ឆ្នាំ​នេះ​ ធ្វើ​ជា​ឈ្មោះ​គេហទំព័រ​នេះ?

  • តើ​នៅ​ក្នុង​គេហ​ទំព័រ ៥០០០ឆ្នាំ មាន​អ្វី​ខ្លះ?

លោកស្រុង ចាន់ណា​ក៏​បាន​បក​ស្រាយ​សំនួរ​មួយ​ចំនួន​ទៀត​ពី​ប្រិយ​មិត្ត​អ្នក​ស្តាប់​ផង​ដែរ។ ជា​ចុង​ក្រោយ លោក​ស្រុង ចាន់ណា បាន​សំណូម​ពរ​ឲ្យ​យុវជន​ចាប់​ផ្តើម​រៀន​សូត្រ​វិជ្ជា​ព្រះ​ពុទ្ធ​សាសនា​ និង​សមាទាន​សីល​៥​ទាំង​អស់​គ្នា ហើយ​វិជ្ជា​ទាំង​ឡាយ​ដែល​មាន​សព្វ​ថ្ងៃ​នេះ​ដូច​ជា គណនេយ្យ, ការ​សិក្សា​ទី​ផ្សារ​ជា​ដើម​នេះ ទើប​តែ​មាន​ទេ​ តែ​ចំពោះ​វិជ្ជា​ព្រះ​ពុទ្ធ​សាសនា​មាន​ជាង ២៥៥៥​ឆ្នាំ​ហើយ ហើយ​នៅ​តាំង​មាំ​នៅ​ប្រទេស​យើង​ជា​រៀង​រហូត៕

ចុច​ទី​នេះ​ដើម្បី​ភ្ជាប់​ទៅ​គេហ​ទំព័រ ៥០០០​ឆ្នាំ www.5000-years.org

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។