លទ្ធផល​បណ្តោះអាសន្ន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខេត្តបាត់​ដំបង​គណបក្ស​ប្រជាជន​គ្រប់គ្រង​ឃុំ​សង្កាត់​ទាំងអស់

លទ្ធផល​បណ្តោះអាសន្ន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខេត្តបាត់​ដំបង​គណបក្ស​ប្រជាជន​គ្រប់គ្រង​ឃុំ​សង្កាត់​ទាំងអស់

លទ្ធផល​បណ្តោះអាសន្ន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខេត្តបាត់​ដំបង​គណបក្ស​ប្រជាជន​គ្រប់គ្រង​ឃុំ​សង្កាត់​ទាំងអស់

ដាក់បញ្ចូលថ្ងៃ 5 June 2012, 17:11 AEST

លទ្ធផលបណ្តោះអាសន្ន ​នៅខេត្តបាត់ដំបង ​គណបក្សប្រជាជនកម្ពុជា​គ្រប់គ្រងឃុំសង្កាត់​ទាំង១០២ ខណៈដែលគណបក្សសមរង្សីបានបាត់បង់កៅអីចំនួន៤៨ឃុំ សង្កាត់។​លទ្ធផលនេះ ត្រូវបានគណបក្សប្រឆាំងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មិន​បាន​ឆ្លុះ​បញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ​និងថាលទ្ធផល​នេះមិន​អាច​ទទួលយកបាន។

​បើតាមមន្រ្តីគណបក្សនយោបាយ​អោយដឹងក្រៅផ្លូវការ​ថា គណបក្សប្រជាជន​កម្ពុជា ​នៅ​ខេត្តបាត់ដំបង ​បានទទួលជ័យជំនះ​ជាមេឃុំ ចៅសង្កាត់ទាំង ​១០២ ទូទាំងខេត្តបាត់​ដំបង ។ខណៈដែល​គណបក្ស​សមរង្សី​បានបាត់បង់​កៅអីយ៉ាង​ច្រើននៅខេត្តនេះ ។

 លោក វន ពន ​ប្រធានគណៈកម្មាធិការ ​រៀបចំការបោះឆ្នោត​ខេត្តបាត់ដំបង​ បានមានប្រសាសន៍​អោយដឹងថា​ គខប ​មិនទាន់អាច​បែងចែកអសនៈ ថាគណ​បក្សណាបានប៉ុន្មាន​នោះទេ រង់ចាំ គជប ​ថ្នាក់ជាតិប្រកាស​ នៅរាជធានីភ្នំពេញ ​ពេលក្រោយ។

ទោះបីយ៉ាងណា គណៈកម្មាធិការរៀប​ចំការបោះឆ្នោត​ខេត្តបាត់ដំបង ​បាន​ចេញរបាយការណ៍​​បណ្តោះអាសន្ន បង្ហាញ​ពីសម្លេងគាំទ្រដល់គណបក្ស​នយោបាយទាំងប្រាំពីរដែលឈរ​ឈ្មោះ​បោះឆ្នោតនៅ​ខេត្ត​បាត់ដំបង ។​

ដែលក្នុងនោះ ​គណបក្សប្រជាជនកម្ពុជា ​ទទួលបាន​សម្លេង២៦៣​៥០៥ សម្លេងគណ​បក្ស​សម​រង្សី ៧៩០១៨ សម្លេង គណបក្ស ហ្វុនស៊ិនប៉ិច ២០៥២១ សម្លេងគណបក្ស​នរោត្តមរ​ណរិទ្ធ ៥៤៩៥សម្លេង ​គណបក្សសិទ្ធិមនុស្ស ​៩៥៨០សម្លេង​គណបក្ស​សម្ពន្ធ័ ដើម្បីប្រជាធិបតេយ្យ ទទួល​បាន​សម្លេង​ ៤៤៣២ ​និងគណ​បក្សខ្មែរឈប់ក្រ​ទទួលបានសម្លេង៥៤ ។ ​

លទ្ធផលនេះ​ត្រូវបាន​គណបក្សប្រឆាំង​អះអាងថាមិនអាច​ទទួលយក​បាននិងមិនបានឆ្លុះ​​បញ្ចាំង​ពីឆន្ទៈ​របស់​ពលរដ្ឋ នោះទេ ។​

លោក ឌឹម សារឿន ​តំណាង​គណបក្ស​សមរង្សីខេត្ត​បាត់ដំបង ​មានប្រសាសន៍​អោយដឹង​ថា​តាម​លទ្ធផលក្រៅផ្លូវការគណបក្សលោកបាត់បង់អសនះចំនួន៤៨នៅខេត្តបាត់​ដំបង ក្នុងអសនៈ​ដែល​ខ្លួន​មាន២០៨ ។​ លោកបានអះអាង​ថា​គណបក្សសមរង្សីមិនអាច​ទទួល​យកលទ្ធផល​នេះ​បាននោះទេ ​ហើយបាន​ដាក់ពាក្យ​បណ្តឹង​ជាង១០ ទៅគខប ដើម្បី​បង្ហាញ​ពីភាព​មិនប្រក្រតី។​

បើតាមលោក ​លឹម​ គឹមយ៉ា ​តំណាង​គណបក្ស​សិទ្ធិមនុស្សខេត្តបាត់​ដំបងបាន​មានប្រ​សាសន៍ថា ​គណបក្សសិទ្ធិមនុស្ស​ទទួលបាន​អសនៈ​ចំនួនបី ​ក្នុងឃុំ​សង្កាត់ទាំង ១០២​នៅក្នុង​ខេត្តបាត់ដំបង។​លោកបានចាត់​ទុកថាលទ្ធផល​នេះ​មិនបង្ហាញ​ពីឆន្ទះ​របស់​ពល​រដ្ឋ​នោះ​ទេ ។

ទោះបីយ៉ាងណាលោក​ វនពន​ ប្រធានគណ​កម្មាធិការរៀប​ចំការបោះ​ឆ្នោតខេត្ត​បាត់ដំបងបាន​ចាត់ទុកដំណើរ​ការបោះឆ្នោត​ជ្រើសរើសក្​រុមប្រឹក្សាឃុំ​សង្កាត់នៅ​ខេត្តបាត់ដំបងមាន​​​លក្ខណៈល្អប្រសើរ ជាងអណត្តិទីពីរ ។ ​ហើយពាក្យបណ្តឹងចាប់តាំងពីថ្ងៃស រហូតដល់​ថ្ងៃបោះ​ឆ្នោត គឺគជប​បានទទួល​ពាក្យបណ្តឹង​ពីគណបក្ស​នយោបាយ​ជិតម្ភៃដែល​កំពុងបន្ត​ដោះស្រាយ​អោយចប់​នៅថ្ងៃទី០៦មិថុនា។​

សូម​បញ្ជាក់​ថា​ឃុំសង្កាត់​នៅខេត្ត​បាត់ដំបង​មាន​ចំនួន​១០២  ដែល​អ្នកមាន​សិទ្ធិបោះឆ្នោត​នៅក្នុង​ខេត្តបាត់ដំបង​ជិត ៦៨ម៉ឺននាក់ ​ក្នុងចំនួននេះ​អ្នកអញ្ជើញ​មក​បោះឆ្នោត​បានតែ ៥៧ ,៣៥​ ភាគ​រយប៉ុណ្ណោះ ​បើប្រៀប​ធៀបអាណត្តិទីពីរ​ មាន៦១,៦១​ភាគរយ ពោល​គឺថយចុះ​ជាងបីភាគរយ៕

 

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។