Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

Alex Khun (Khmer)

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន​ អាឡិច ​បាន​មក​រស់​នៅ​ក្នុង​​ប្រទេស​អូស្រ្តាលី​តាំង​ពី​​ទសវត្សរ៍​១៩៩០ ហើយ​ក៏​បាន​​បន្ដ​ការ​សិក្សា​របស់​លោក​ជាប់​រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា និង​ក្រោយ​ឧត្ដម​សិក្សា​​​។ លោក​គឺ​ជា​បុគ្គលិក​​ Radio Australia ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​មុខ​ដោយ​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ទាំង​ខាង​ផ្នែក​បក​ប្រែ​ភាសា, វិស្វកម្ម​ទូរគមនាគមន៍​ និង​អ៊ីនធើរណិត​, ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារគមនាគមន៍, ការ​ថត​រូប​ឌីជី​ថល​ និង​​ចំណេះ​ខាង​ការ​អភិវឌ្ឍ​អន្ដរជាតិ។ មុន​នឹង​ចូល​រួម​​ការងារ​ជា​មួយ​នឹង Radio Australia លោក ឃុន អាឡិច​ បាន​បម្រើ​ការ​ងារ​ជា​អ្នក​បច្ចេក​ទេស​ឲ្យ​ក្រុមហ៊ុន​ព័ត៌​មាន​វិទ្យា​មួយ​មាន​មូល​ដ្ឋាន​នៅ​​ក្រុងម៉ែលប៊ិន និង​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​គមនាគមន៍​អេឡិច​ត្រូនិក​​មួយ​ទៀត​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​ផង​ដែរ។

តាម​រយៈ​បទពិសោធន៍​​ និង​ចំណេះ​ដឹង​ផ្នែក​វិស្វកម្ម និង​ព័ត៌​មាន​វិទ្យា​ លោក ឃុន អាឡិច​ បាន​ក្លាយ​ទៅ​ជា​អ្នក​ផលិត​កម្មវិធី​វិទ្យាសាស្រ្ត ​និង​បច្ចេកវិទ្យា​ជាប់​រហូត​មក​តាំង​ពី​ពេល​​លោក​បាន​ចូល​បម្រើ​ការ​ងារ​​ឲ្យ​ Radio Australia។ ក្រៅ​ពីនេះ ជា​ទៀង​ទាត់​លោក​ក៏​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​​ផង​ដែរ​​ដើម្បី​ធ្វើ​ការ​ផ្សាយ​ផ្ទាល់ និង​ដើម្បី​យក​ព័ត៌មាន។ នៅ​ពេល​ដែល​បម្រើ​ការ​ឲ្យ​ Radio Australia លោក​ក៏​បាន​ឆ្លៀត​ពេល​បម្រើ​ការ​ងារ​ដោយ​ស្ម័គ្រ​ចិត្ត​ផង​ដែរ​ឲ្យ​អង្គការ​សហគមន៍ និង​អង្គការ​មនុស្ស​ធម៌​នៅ​ក្រុង​ម៉ែលប៊ិន​អស់​ពេល​​ជា​ច្រើន​ឆ្នាំ​​ ដោយ​រួម​ទាំង​ការ​​បង្រៀន​អក្សរ​ខ្មែរ​​ថ្នាក់​កុមារ​ដ្ឋាន​ដល់​កុមារ​ទៀត​ផង​។

វិជ្ជា​ថតរូប​​បែប​អាជីព​ គឺជា​អ្វី​ដែល​លោក​ស្រឡាញ់​ចូល​ចិត្ត ហើយ​ក៏​ជា​ជំនាញ​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​​សម្រាប់​ការងារ​របស់​លោក​នៅ​ Radio Australia។ រូបថត​ព័ត៌មាន​របស់​លោក​មាន​ដាក់​ប្រើ​ជា​ប្រចាំ​នៅ​លើ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម​របស់​ Radio Australia៕

រឿង​ផ្សេងៗ​

A Cambodian man seriously injured in a bitter dispute

បទ​សម្ភាសន៍​ជា​មួយ​ព្រះ​តេជគុណ​ ថាច់ ផាន នៅ​វត្ដ​កេតនៈ​ខ្មែរ​ក្រុម​ជុំវិញ​ជម្លោះ​ហិង្សា​

ដាក់បញ្ចូលថ្ងៃ 31 October 2014, 17:22 AEDT

នៅ​ក្នុង​សប្ដាហ៍​នេះ​មាន​ជម្លោះ​ហិង្សា​មួយ​បាន​កើត​ឡើង​នៅ​វត្ដ​កេតនៈ​ ខ្មែរ​កម្ពុជា​ក្រោម​មួយ​កន្លែង​តំបន់ Rossmore នៅ​ក្នុង​រដ្ឋ NSW ប្រទេស​អូស្រ្ដាលី​ធ្វើ​ឲ្យ​មនុស្ស​២នាក់​របួស​ធ្ងន់​ត្រូវ​ចូល​មន្ទីរ​ ពេទ្យ​ Liverpool។

Khmer people protest in Canberra against false claim by Vietnamese embassy staff in Cambodia about Southern Vietnam

ខ្មែរ​នៅ​អូស្រ្ដាលី​តវ៉ា​ជុំវិញ​ការ​អះ​អាង​ដ៏​ចម្រូង​ចម្រាស​របស់​មន្រ្ដី​ទូត​វៀតណាម​នៅ​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 28 July 2014, 13:33 AEST

កាល​ពី​ព្រឹក​មិញ​នេះ​ម៉ោង​នៅ​ក្រុង​ខេន​បេរ៉ា​ប្រទេស​អូស្រ្ដាលី​ប្រជា​ ពលរដ្ឋ​ខ្មែរ​ប្រមាណ​២រយ​នាក់​មក​ពី​ច្រើន​រដ្ឋ​ផ្សេង​គ្នា​​បាន​នាំ​គ្នា​ ទៅ​តវ៉ា​អំពី​ការ​មិន​សុខ​ចិត្ដ​របស់​គេ​ជុំវិញ​ការ​លើក​ឡើង​ក្នុង​ពេល​ ថ្មីៗ​នេះ​ពី​មន្រ្ដី​ស្ថាន​ទូត​វៀតណាម​នៅ​កម្ពុជា​ដែល​ថា ទឹក​ដី​កម្ពុជា​​ក្រោម​ជា​របស់​វៀតណាម​តាំង​ពី​យូរ​មក​ហើយ។

ឃ្លា​ទស្សនវិជ្ជា​របស់​លោក​ទស្សនវិទូ​ក្រិក សូក្រាត

បញ្ហា​សំណើរ​ដាក់ប​ញ្ចូលមុខ​វិជ្ជា​ទស្សនវិជ្ជា​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យាល័យ​

24 July 2014, 16:39 AEST

ខ្មែរ​មាន​ពាក្យ​ស្លោក​មួយ​ថា "ក្រ​អ្វី​ក្រ​ចុះ​ កុំ​ឲ្យ​តែ​ក្រ​គំនិត"។ ថ្មីៗ​នេះ​ក្រុម​និស្សិត​មហាវិទ្យា​ល័យ​ទស្សនវិជ្ជា​ចង់​ឲ្យ​ក្រសួង​អប់រំ​ ដាក់​បញ្ចូល​មុខ​វិជ្ជា​ទស្សនវិជ្ជា​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ វិទ្យាល័យ​វិញ។ តើ​មុខ​វិជ្ជា​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​បាន​ជា​ក្រុម​និស្សិត​ទាំង​នេះ​ ចង់​ឲ្យ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យា​ល័យ? តើ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ឲ្យ​តម្លៃ​ទស្សនវិជ្ជា​យ៉ាង​ណា​ដែរ​? ហេតុ​អ្វី​បាន​ជា​ក្រសួង​អប់រំ​មិន​បញ្ចូល​ទស្សនវិជ្ជា​ជា​មុខ​វិជ្ជា​ដាច់​ ដោយ​ឡែក​នៅក្នុង​ថ្នាក់​មធ្យម​សិក្សា?

Wreckage of plane

កិច្ច​ពិភាក្សា​អំពី​យន្ដហោះ​ម៉ាឡេស៊ី MH17 ត្រូវ​គេ​បាញ់​ធ្លាក់​នៅ​ប៉ែកខាង​កើត​អ៊ុយក្រែន និង​បញ្ហា​ពន្ធដារ​កាបូន​នៅ​អូស្រ្ដាលី​

18 July 2014, 16:41 AEST

នៅ​រំលង​អធ្រាត្រ​យប់​មិញ​នេះ យន្ដហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ Boeing 777 ដែល​ធ្វើ​ដំណើរ​ពី​ក្រុង Amsterdam នៃ​ប្រទេស​ហូឡង់​ឆ្ពោះ​ទៅ​កាន់​ក្រុង​គួឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី​ឆ្លង​ កាត់​ប្រទេស​ប៉ូឡូញ និង​អ៊ុយក្រែន​ ត្រូវ​បាន​គេ​បាញ់​ធ្លាក់​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ក្បែរ​ព្រំ​ ដែន​ជា​មួយ​រុស្ស៊ី។

ការ​ពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ស្វែង​យល់​សន្ដិសុខ​លើ​ឧបករណ៍​ចល័ត​ដូច​ជា Smart Phone

17 July 2014, 16:22 AEST

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ទូរស័ព្ទ​ចល័ត​ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើ​ និង​ការ​ដែល​មាន​មនុស្ស​ប្រើ​កាន់​តែ​ច្រើន​ តើ​អ្នក​ប្រើ​ប្រាស់​យល់​ដឹង​ច្រើន​ទេ អំពី​បញ្ហា​សន្ដិសុខ​ទូរស័ព្ទ​ទំនើប​នោះ? តើ​មាន​វិធី​ជ្រៀត​ជ្រែក​អ្វី​ខ្លះ​ដែល​ជន​ខិល​ខូច​អាច​ឆ្លៀត​ឱកាស​បាន?

អ្នក​ជំនាញ៖ ខ្មែរ​ក្រហម​បន្សល់​ទុក​នូវ​ជំងឺ​បាក់​ស្បាត​ដល់​ខ្មែរ​សម័យ​នេះ​

ដាក់បញ្ចូលថ្ងៃ 11 July 2014, 17:07 AEST

បញ្ហា​បាក់​ស្បាត គឺជា​បញ្ហា​ផ្លូវ​ចិត្ដ​មួយ​ធ្ងន់​ដែល​ប្រឈម​មុខ​ដល់​សង្គម​ខ្មែរ​ក្រោយ​ សម័យ​ខ្មែរ​ក្រហម។ រឿង​បាក់​ស្បាត​នេះ ក៏​មាន​ទំនាក់​ទំនង​សំខាន់​ទៅ​នឹង​រឿង​ក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ ក្រហម​ដែល​កំពុង​ប្រព្រឹត្ដ​ទៅ​ផង​ដែរ។

Anti-Human Trafficking Day 2012 in Siem Reap

ស្ថាន​ភាព​​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​

26 June 2014, 16:39 AEST

ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ប្រភព, កន្លែង​ឆ្លង​កាត់ និង​ជា​គោល​ដៅ​នៃ​ចង្វាក់​សកម្មភាព​ជួញ​ដូរ​មនុស្ស។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​គេ​បាន​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ដិ​សកម្មភាព​ជួញ​ដូរ​មនុស្ស​​បាន​ច្រើន​ក៏ពិត​មែន ប៉ុន្ដែ​គេ​មិន​អាច​ធ្វើ​ការ​កំណត់​ដឹង​នូវ​អត្រា ឬ​ចំនួន​នៃ​ករណី​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ថា​មាន​ប៉ុន្មាន​នោះ​ទេ។

A cover of a new book on Cambodian political leadership

ប្រសិទ្ធភាព​មេដឹកនាំ​នយោបាយ​ (ភាគទី៣​បញ្ចប់​)​

ដាក់បញ្ចូលថ្ងៃ 19 June 2014, 17:05 AEST

កាល​ពី​លើក​មុន ប្រិយមិត្ដ​បាន​ជ្រាប​ខ្លះ​ហើយ​អំពី​ការ​បក​ស្រាយ​របស់​លោក សេង សុភ័ណ ដែល​បាន​សរសេរ​ចង​ក្រង​សៀវ​ភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា "ប្រសិទ្ធភាព​មេដឹកនាំ​នយោបាយ​" ដោយ​លើក​ឡើង​អំពី​មគ្គវិធី​សម្រាប់​មេដឹកនាំ​ខ្មែរ។ នៅ​ថ្ងៃ​នេះ​ប្រិយមិត្ដ​នឹង​បាន​ស្ដាប់​ប្រសាសន៍​របស់​លោក​បន្ដ​ទៀត​នៅ​​ក្នុង​ភាគ​ចុង​ក្រោយ។

ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ធ្វើ​ការ​នៅ​ថៃ​សម្រុក​វិល​មក​កម្ពុជា​វិញ​

ដាក់បញ្ចូលថ្ងៃ 13 June 2014, 16:39 AEST

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា​ (CARAM Cambodia) ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ថៃ​មាន​ពល​ករ​ពី​ក្រៅ​ប្រទេស​ធ្វើ​ការ​នៅ​ទី​នោះ​ប្រមាណ​ជាង​៣លាន​នាក់ ក្នុង​នោះ​ពី​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​១៥% ឬ​ស្មើ​នឹង​ជាង​៤សែន​៥ម៉ឺន​នាក់​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​។

visa 457

យល់​ដឹង​អំពី​រឿង​អន្តោប្រវេសន៍​​អូស្ត្រាលី​បច្ចុប្បន្ន

ដាក់បញ្ចូលថ្ងៃ 6 June 2014, 16:30 AEST

ថ្ងៃ​នេះ​​​យើង​ពិនិត្យ​មើល​ទៅ​លើ​រឿង​អន្តោប្រវេសន៍​​អូស្ត្រាលី ដោយ​​ផ្ដោត​លើ​រឿង​ពីរ៖ ទី១. ការ​ជួប​​ប្រជុំ​រវាង​ប្រជា​ពលរដ្ឋ​មាន​ដើម​កំណើត​ខ្មែរ​​​​ ដែល​នៅ​អូស្ត្រាលី​ ​ជា​មួយ​នឹង​តំណាង​មក​ពី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ដែល​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​​​មក​ប្រទេស​អូស្ត្រាលី របស់​ប្រជា​ពលរដ្ឋ​មាន​ដើម​កំណើត​មក​ពី​កម្ពុជា​ជាច្រើន​ ដាក់​ពាក្យ​ហើយ តែ​​មិន​បាន​ជោគ​ជ័យ។ ទី២. គឺ​ផ្ដោត​ទៅ​លើ​​ការ​ផ្លាស់​ប្តូរ​ចំពោះ​​ប្រភេទ​ទិដ្ឋាការ​បួន​ប្រភេទ​របស់​​អូស្ត្រាលី។

ថ្នាក់​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​បន្ដ​ធ្វើ​យុទ្ធនាការ​ហៅ​ឲ្យ​រដ្ឋាភិបាល​អូស្រ្ដាលី​កុំ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 30 May 2014, 16:23 AEST

នៅ​ក្នុង​ខណៈ​ពេល​ដែល​ការ​ចរចា​លម្អិត​រវាង​ភាគី​កម្ពុជា និង​អូស្រ្ដាលី​កំពុង​បន្ដ​ជុំវិញ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​ មក​អូស្រ្ដាលី​ឲ្យ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​​នោះ សហគមន៍​ខ្មែរ​នៅ​អូស្រ្ដាលី​កំពុង​តែ​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​លោក Tony Abbott កុំ​ឲ្យ​បញ្ជូន​ជន​ទាំង​នោះ​ទៅ​កម្ពុជា។

Tim Berners-Lee. Photo: CERN

ប្រវត្ដិ​អ៊ីនធើរណិត​​ជា​សង្ខេប​

ដាក់បញ្ចូលថ្ងៃ 29 May 2014, 17:16 AEST

កាល​ពី​ពេល​២០​ឆ្នាំ​មុន លោក Tim Berners-Lee បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ World Wide Web (WWW) ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ​ថា​វ៉ិបសាថយ៍​ ឧទាហរណ៍ www.radioaustralia.net.au ជាដើម​ក្នុង​គោល​បំណង​ដើម្បី​ចែក​ចាយ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​​ប្រសើរ​ទាំង​ល្បឿន និង​បរិមាណ។

A cover of a new book on Cambodian political leadership

ប្រសិទ្ធភាព​មេដឹកនាំ​នយោបាយ​ (ភាគ​ទី​១)

ដាក់បញ្ចូលថ្ងៃ 29 May 2014, 17:01 AEST

ការ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ​នឹង​នាំ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ដោយ​​និរន្ដរភាព ហើយ​ពល​រដ្ឋ​ក៏មាន​សេចក្ដី​សុខ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ​។

A cover of a new book on Cambodian political leadership

ប្រសិទ្ធភាព​មេដឹកនាំ​នយោបាយ​ (ភាគទី២​បន្ដ)​

29 May 2014, 16:59 AEST

កាល​ពី​សប្ដាហ៍​មុន ប្រិយមិត្ដ​បាន​ជ្រាប​ខ្លះ​ហើយ​អំពី​ការ​បក​ស្រាយ​របស់​ពល​រដ្ឋ​ខ្មែរ​ម្នាក់​រស់​នៅ​ប្រទេស​កាណាដា​ លោក សេង សុភ័ណ បាន​សរសេរ​ចង​ក្រង​សៀវ​ភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា "ប្រសិទ្ធភាព​មេដឹកនាំ​នយោបាយ​" ដោយ​លើក​ឡើង​អំពី​មគ្គវិធី​សម្រាប់​មេដឹកនាំ​ខ្មែរ។

Koh Ker's Prasat Prang in Cambodia

ភាព​យន្ដ​ឯក​សារ​អំពី​រាជធានី​កោះ​កេរ​នៅ​សតវត្សរ៍​ទី​១០​នឹង​ប្រកួត​នៅ​ប្រទេស​ចិន​

ដាក់បញ្ចូលថ្ងៃ 22 May 2014, 17:32 AEST

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ដ៏​ច្រើន​ សន្ធឹក​សន្ធាប់​ដែល​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ ជំនាន់​ក្រោយ។ ស្នាដៃ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ល្បីល្បាញ​កេរ្ដិ៍​ឈ្មោះ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់​មាន​អរិយធម៌​រុង​រឿង​ចាស់​ទុំ​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​សកល​លោក។ តួយ៉ាង​ដូច​ជា​ប្រាសាទ​អង្គរវត្ដ និង​ស្នាដៃ​សិល្បៈ និង​បេតិកភណ្ឌ​ដទៃ​ទៀត។

Thai army takes control of key areas

ស្ថានការណ៍​តឹង​តែង​នយោបាយ​នៅ​ថៃ​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 21 May 2014, 17:07 AEST

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ក្រុម​យោធា​ថៃ​ដ៏​មាន​ឥទ្ធិពល​បាន​ប្រកាស ​ដាក់​ប្រទេស​ថៃ​ក្រោម​ច្បាប់​អាជ្ញាសឹក ដោយ​ក្រុម​ទាហាន​ថៃ​បាន​ចូល​កាន់​កាប់​ទី​ក្រុង និង​កន្លែង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​។ សម្រាប់​ប្រទេស​ថៃ​ការ​លូក​ដៃ​របស់​ក្រុម​យោធា​ពេល​សង្គម​មាន​វិបត្ដិ​ នយោបាយ​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។

FAO organises agricultural fair to help subsistance farmers in north western part of Cambodia

ពិធី​ដោះ​ដូរ​សក្ខី​ប័ត្រ​សម្រាប់​សម្ភារៈ​កសិកម្ម​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ

ដាក់បញ្ចូលថ្ងៃ 20 May 2014, 14:20 AEST

គម្រោង​ម្លិះ​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ​​បាន​ការ​​ជួយ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប, អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជា​ជាតិ​ហៅ​កាត់​ថា (FAO) និង​ក្រសួង​កសិកម្ម​កម្ពុជា។

Transparency International Cambodia says corruption is still a big issue facing Cambodia

អង្គការ​តម្លាភាព​កម្ពុជា​ពង្រឹង​ការ​អប់រំ​អំពី​បញ្ហា​ពុក​រលួយ​ក្នុង​សកល​វិទ្យាល័យ​ឯក​ជន​

ដាក់បញ្ចូលថ្ងៃ 16 May 2014, 16:38 AEST

ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ឮថា ជា​ប្រទេស​មួយ​ដែល​មាន​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ខ្លាំង​ប្រៀប​ធៀប​ នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក។ តាម​តួលេខ​ក្នុង​របាយការណ៍​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​បញ្ហា​ពុក​រលួយ​ អន្ដរជាតិ​ឆ្នាំ​២០១៣ ចេញ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្ដរ​ជាតិ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​ប្រទេស​ កម្ពុជា​ឲ្យ​ជាប់​លេខ​១៦០ ក្នុង​ចំណោម​ប្រទេស​១៧៥​ដែល​គេ​បាន​ធ្វើ​ការ​សិក្សា។

hackers plan to attack Chinese government websites.

អាម៉េរិក​ខាត​ប្រាក់​៣០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​ការ​វាយ​លុក​កុំព្យូទ័រ និង​អ៊ីនធើរណិត​

8 May 2014, 16:36 AEST

មាន​ការ​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​អាម៉េរិក​​ខាត​បង់​ប្រាក់​ប្រហែល​ជា​៣០០ពាន់​លាន​ដុល្លារ​ក្នុង​ មួយ​ឆ្នាំ​ៗ ដោយ​គេ​បាន​ដឹង​ថា ក្រុម​អ្នក​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ពី​ប្រទេស​ចិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ប្រមាណ​ជា​៧០% នៃ​ចោរកម្ម​កម្មសិទ្ធិ​បញ្ញា​ និង​កិច្ច​ការ​សម្ងាត់​នៃ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ការ​វាយ​លុក​បែប​នេះ​។

Mobile phone

​វិធី​​មួយ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​ និង​សិទ្ធិ​កម្មករ​ខ្មែរ​តាម​បច្ចេក​វិទ្យា​ទូរស័ព្ទ​ចល័ត

8 May 2014, 16:27 AEST

​វិធី​មួយ​នៃ​ការ​ការ​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​ និង​សិទ្ធិ​កម្មករ​​ខ្មែរ​គឺ​​តាម​រយៈ​បច្ចេក​វិទ្យា​ទូរស័ព្ទ​ចល័ត​នៅ​ ក្នុង​ប្រទេស​កម្ពុជា​ដែល​រៀប​ចំ​ឡើង​ដោយ​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​ នៅ​កម្ពុជា​ (Better Factories Cambodia) ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ងារ​អង្គការ​ពល​កម្ម​អន្ដរ​ជាតិ​ហៅ​កាត់​ថា ILO។

បញ្ហា​វាយ​ប្រហារ​លើ​អ្នក​កាសែត​​ជា​បន្ដ​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​

ដាក់បញ្ចូលថ្ងៃ 6 May 2014, 17:31 AEST

កាល​ពី​សប្ដាហ៍​មុន​នៅ​ថ្ងៃ​សុក្រ​ទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៤​នេះ​អ្នក​កាសែត​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ VOD និង​អ្នក​កាសែត​បរទេស​ម្នាក់​ទៀត​បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​អាជ្ញាធរ​សន្ដិសុខ​ពាក់​មួក​បិទ​មុខ​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។