Presenters

ពិធីករ/ពិ​ធី​ការិនី

ខឹម សារឹម

លោក ខឹម សារឹម ធ្លាប់​បម្រើ​ការ​ជា​គ្រូ​បង្រៀន​​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​គរុ​និស្សិត​ និង​ការ​ផ្តល់​វគ្គ​វិក្រិតការ​ដល់​គ្រូ​បង្រៀន​នៅ​តាម​វិទ្យា​ល័យ​ទូ​ទាំង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០១ ដល់​ ឆ្នាំ​២០១១។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​មាន​បទ​ពិសោធន៍​ក្នុង​ការ​បក​ប្រែ​ភាសា​អង់គ្លេស​ជា​ច្រើន​ឆ្នាំ​ផង​ដែរ។

ឃុន អាឡិច
ឃុន អាឡិច

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

នាង សុវត្ថារ៉ា​

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

ប៊ុន ឡឺវីសីដា
ប៊ុន ឡឺវីសីដា

ជា​មួយ​នឹង​បទ​ពិសោធន៍​២០ឆ្នាំ​ផ្នែក​អ្នក​កាសែត​វិទ្យុ និង​ការ​ស្រាវ​ជ្រាវ អ្នក​ស្រី​នាំ​មក​ជូន​នូវ​ព័ត៌មាន​ល្អៗ​ពី​​ប្រទេស​កម្ពុជា និង​ពី​ក្នុង​តំបន់​​ដល់​​លោក​អ្នក​ទាំង​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​តាម​វិទ្យុ។

យឹម វីម៉ាល៉ា

អ្នក​នាង​ យឹម វី​ម៉ាល៉ា ចូល​បម្រើ​តួនាទី​ជា​ផលិត​ករ និង​​ជាពិធី​ការិនី​ជា​មួយ​វិទ្យុ​អូស្ត្រាលី​នៅ​ឆ្នាំ ២០១៣។ នាង​ធ្លាប់​មាន​ពិសោធន៍​ជា​អ្នក​បញ្ចូល​សំឡេង និង​ជា​អ្នក​ផ្សាយ​វិទ្យុ​ក្នុង​សហគមន៍​នៅ​​ទី​ក្រុង​មែល​ប៊ិន​ពី​ឆ្នាំ​ ២០០៥​ បន្ទាប់​ពី​ទទួល​បាន​ការ​ហ្វឹក​ហាត់​ផ្នែក​ផ្សព្វ​ផ្សាយ និង​ច្បាប់​សារ​ព័ត៌​មាន​នៅ​​ក្នុង​ប្រទេស​អូស្ត្រាលី។

យុទ្ធ ឈាង
យុទ្ធ ឈាង

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។