សង្គម និង​សហគមន៍

Eviction in Cambodia_abc_20130514

​ទស្សនៈ​របស់​ពល​រដ្ឋ​ខ្មែរ​​ជុំវិញ​ការ​អភិវឌ្ឍ​ប្រទេស និង​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣

21 May 2013, 16:27 AEST

នៅ​ថ្ងៃ​នេះ​ Radio Australia ផ្ដល់​វេទិកា​​​ជូន​ដល់​ប្រិយ​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ពី​គ្រប់​ខេត្ដ​/ក្រុង​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​បញ្ចេញ​មតិ​យោបល់​ជុំវិញ​បញ្ហា​​នា​នា, កង្វល់​ផ្សេងៗ, បំណង​ចង់​បាន​ឲ្យ​បក្ស​ឈ្នះ​ឆ្នោត​បម្រើ​ខ្លួន​ជា​ប្រជា​រាស្រ្ដ​, រួម​ទាំង​ការ​ពេញ​ចិត្ដ និង​មិន​ពេញ​ចិត្ដ​ចំពោះ​គណបក្ស​ទាំង​ឡាយ​ដែល​ចូល​រួម​នៅ​ក្នុង​ការ​បោះ​​ឆ្នោត​ជាតិ​អាទិត្យ​ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​​ខាង​មុខ។

So Phina

ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម និង​យុវជន​កម្ពុជា

14 May 2013, 16:48 AEST

ប្រធាន​បទ​​ថ្ងៃនេះ​ស្ដីអំពី ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម និង​យុវជន​កម្ពុជា ដោយ​មានអ្នក​ស្រី សូ​ ភីណាជា​​វាគ្មិន​​ចូល​រួម​ ចែក​រំ​លែក​បទ​ពិសោធ​ន៍​ក្នុង​ការ​ប្រើ​ Facebook និង​មតិ​នៃ​ការ​យល់​ឃើញ​របស់​អ្នក​ស្រី។ សូមស្ដាប់​​ការសន្ទនា​មតិ​របស់​អ្នក​ស្រី ជាមួយ​នឹង​ប្រិយមិត្ត​អ្នក​ស្ដាប់​ដោយ ​ចុច​ប៊ូតុង​សំឡេង។

Picture of a pap smear form

​យុវជន​ចូល​រួម​ក្នុង​យុទ្ធ​នាការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​​មហារីក​ស្បូន

7 May 2013, 17:14 AEST

កម្ម​វិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​នេះ ផ្តោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​យុវជន​និស្សិត​ស្ម័គ្រ​ចិត្ត​ ចូល​រួម​ក្នុង​យុទ្ធ​នាការ ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​​មហារីក​មាត់​ស្បូន​លើ​ស្ត្រី​កម្ពុជា។

 

Cambodia Vision in Australia helps a poor Khmer with his vision

អង្គការ​សប្បុរស​ធម៌​ Cambodia Vision នៅ​អូស្រ្ដាលី​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ពល​រដ្ឋ​ក្រី​ក្រ​នៅ​កម្ពុជា​

23 April 2013, 16:11 AEST

Cambodia Vision ​​​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ដែល​រាល់​ ឆ្នាំ​ចុះ​ទៅ​បំពេញ​ការងារ​សប្បុរស​ធម៌​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ប្រជា​ ពល​រដ្ឋ​ខ្មែរ​ក្រី​ក្រ​នៅ​ប្រទេស​កម្ពុជា​ ដែល​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​របស់​ខ្លួន ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​ និង​ប្រព័ន្ធ​ថែ​ជំងឺ​នៅ​កម្ពុជា​មាន​លក្ខណៈ​ខ្វះ​ខាត​ និង​ទន់​ខ្សោយ​នៅ​ឡើយ។

Image: Khmer New Year entertainment

ក្រសួង​វប្បធម៌​ចាត់ចែង​ឲ្យ​មាន​គ្រូ​បង្ហាត់​​របៀប​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ

16 April 2013, 16:58 AEST

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំនេះ ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគ​ច្រើន​ជា​យុវជន​យុវនារី​​នៅ​ក្រុង​ភ្នំពេញ​ បាន​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុង​រមណីយ​ដ្ឋាន​វត្តភ្នំ​ ដើម្បី​ជា​ការកម្សាន្ត​សប្បាយ​ និង​ដើម្បី​ចូល​រួម​បង្ហាញ​អំពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ក្នុង​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី។ នៅ​ក្នុង​ឱកាស​នេះ នៅឯ​រមណីយ​ដ្ឋាន​វត្តភ្នំ​ ក្រសួង​វប្បធម៌​បាន​ចាត់​ចែង​ឲ្យមាន​គ្រូ​បង្ហាត់​របៀប​លេង​ល្បែង​ ប្រជាប្រិយ​ខ្មែរ ដល់​ប្រជាពលរដ្ឋ។​

New Year celebration in Melbourne

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទីបី ឆ្នាំ​ម្សាញ់ បញ្ចស័ក ពុទ្ធ​សករាជ ២៥៥៧

16 April 2013, 14:32 AEST

ជា​រៀង​រាល់​ឆ្នាំ​ ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​តែង​តែ​ប្រា​រព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែររយៈ​ពេល​បី​ថ្ងៃ​នៅ​ពាក់​កណ្តាល​ខែ​មេ​សា ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ទី១៥ និ​ងទី​១៦​ខែ​មេសា។ សម្រាប់​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រ​ទេស​ក៏​មិន​ភ្លេច​ពី​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ​ ដែរ ប៉ុន្តែ​ការ​រៀប​ចំ​ជា​ទូ​ទៅ​តែង​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍ ពី​ព្រោះ​ពួក​គេ​មិន​ទទួល​បាន​ការ​ឈប់​សម្រាក​ជា​ផ្លូវ​ការ​ដូច​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។

Image: Khmer New Year entertainment

សន្ទនា​មតិ​ជា​មួយ​ប្រិយ​មិត្ត​អ្នក​ស្ដាប់​ក្នុង​ថ្ងៃ​ទី​២​​នៃ​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

15 April 2013, 16:24 AEST

យើង​ខ្ញុំ​ទាំង​អស់គ្នា​​​ក្នុង​ក្រុម​ការងារ​​នៃ​វិទ្យុ​អូស្រ្តាលី សូម​ជូន​ពរ​សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ជូន​លោក​អ្នក​នាង​កញ្ញា​ប្រិយ​មិត្ត​អ្នក​ស្ដាប់​ ក្នុង​ឆ្នាំ​ម្សាញ់​បញ្ចស័ក ព.ស. ២២៥៧នេះ។

Image: Khmer New Year Dance

ការ​ប្រៀប​ធៀប​អំពី​ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក្នុង​សម័យ​មុន​និង​សម័យ​បច្ចុប្បន្ន

9 April 2013, 16:29 AEST

លោក​បណ្ឌិតបណ្ឌិត​សភាចារ្យ សួន​ ឱសថ ​​​ធ្វើ​ការ​ប្រៀប​ធៀប​និង​វិភាគ​អំពី​របៀបរប​ប​នៃ​ការ​​ ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ ក្នុង​រយៈពេល​មុន​របប​ខ្មែរ​ក្រហម​និង​បច្ចុប្បន្ន។​ វិទ្យុ​អូស្រ្តាលី​សូម​ធ្វើ​ការ​កែ​តម្រូវ​ និង​សូម​អភ័យទោស​ចំពោះ​ការ​ដែល​បាន​លើក​ឡើង​​នៅ​ក្នុង​ពេល​កំពុង​ផ្សាយ​​ដោយ​ភាន់​ច្រឡំ​ថា វាគ្មិន​ជា​លោក​បណ្ឌិត​សាស្រ្តាចារ្យ​ ព្រុំ ម៉ល់​នោះ។

The photo is a picture of on of the rice field in Cambodia

អង្គការ​សេដាក​ពន្យល់​អំពី​ផល​ប្រយោជន៍​នៃ​ការ​ធ្វើ​ស្រែ​ខ្លឹម

8 April 2013, 14:48 AEST

ប្រធាន​បទ​នៅ​ថ្ងៃ​នេះ​ គឺ​ស្ដី​អំពី​ការ​ធ្វើ​ស្រែ​ខ្លឹម ដើម្បី​បាន​ផល់​ច្រើន។

Cambodia media landscape

ទិដ្ឋភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​២០១៣​

2 April 2013, 17:11 AEST

គោល​បំណង​សំខាន់​នៃ​សារ​ព័ត៌មាន ឬ​អង់គ្លេស​ថា Journalism នោះ​គឺ​ ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​ពល​រដ្ឋ​ ដែល​ពួក​គាត់​ត្រូវ​ការ ដើម្បី​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​សេរី​ភាព និង​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ដ និង​គ្រប់​គ្រង​ខ្លួន​ឯង​​។

Khmer Artist Kvay Samnang collecting sand from the roads all the way to a river bank to stop the river bank collapsing

កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ខ្មែរ​ដោយ​ស្នាដៃ​សិល្បករ​ខ្មែរ និង​អូស្រ្ដាលី៖ អភិវឌ្ឍន៍? ដើម្បី​នរណា?

28 March 2013, 17:53 AEST

ប្រធាន​បទ​​នៅ​ថ្ងៃ​នេះ គឺ​ជុំវិញ​កិច្ច​ការ​ងារ​របស់​សិល្បករ​ខ្មែរ​ទាក់​ទង​នឹង​​ការ​អភិវឌ្ឍ​សង្គម​ ដែល​ការងារ​នេះ​តាម​រយៈ​រូប​ថត, វីដេអូ, រូប​គំនូរ, រូប​ចម្លាក់​ជា​ដើម កំពុង​ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​ជា​ពិព័រណ៍​នៅ​ក្រុង​មែលប៊ិន ដោយ​បើក​ឲ្យ​សាធារណ​ជន​ចូល​ទស្សនា​ពី​ថ្ងៃ​ពុធ ទី​២៧ ម្សិលមិញ​នេះ​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ទី​១៣ ខែ​មេសា​ខាង​មុខ។

Image: Richard Lim and his employees

លោក លឹម សួរ ទទួល​រង្វាន់​កិត្តិយស​ឱសថស្ថានឆ្នើម​ប្រចាំ​ឆ្នាំ​២០១៣​នៅ​អូស្រ្តាលី

26 March 2013, 14:31 AEST

ឱសថស្ថាន​របស់​លោក លឹម​សួរ នៅ​ក្រុង​មែលប៊ិន បាន​ក្លាយ​ជា​ជ័យ​លាភី​ទទួល​តំណែង​ឱសថស្ថាន​ឆ្នើម​ឆ្នាំ​២០១៣​ប្រចាំ​ប្រទេស ​អូស្រ្តាលី ក្នុង​ចំណោម​ឱសថស្ថាន​ឆ្នើម​បី។

Primary student in child friendly library in Kg Cham

គុណ​ប្រយោជន៍​នៃ​ការ​សិក្សា​ភាសា​បរទេស និង​វិបត្ដិ​នៃ​ភាសា​ជាតិ​ខ្មែរ​

21 March 2013, 17:45 AEST

សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ការ​សិក្សា​ភាសា​បរទេស​ដូច​ជា​ភាសា​ចិន និង​ភាសា​អង់គ្លេស​កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

Image: Khmer food

ពិធី​បង្ហាញ​ម្ហូបអាហារ​ខ្មែរ​រយៈពេល​បីថ្ងៃ​នៅភ្នំ​ពេញ​នា​ចុង​ខែ​មីនា​ឆ្នាំ​២០១៣

19 March 2013, 17:46 AEST

ពិធី​បង្ហាញ​ម្ហូប​អាហារ​ខែ្មរ​នឹង​រៀប​ចំឡើង​រយៈពេល​៣ថ្ងៃ​នៅ​ឯ​ ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​ទី​២៩​រហូត​ដល់​ថ្ងៃទី​៣០​ខែ​មីនា។

Image: Cambodia khmer rouge victims skulls Image 2009-02-13

អារម្មណ៍ និង​ប្រតិកម្ម​របស់​មន្រ្ដី​ខ្មែរ និង​ពល​រដ្ឋ​ជុំវិញ​មរណភាព​របស់​លោក អៀង សារី​

14 March 2013, 17:33 AEST

នៅ​ព្រឹក​មិញ​នេះ លោក អៀង សារី អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​មួយ​រូប ដែល​មាន​តំណែង​ជា​រដ្ឋមន្រ្ដី​ការ​បរទេស​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ ធិបតេយ្យ​បាន​ទទួល​អនិច្ច​កម្ម​ហើយ​នៅ​ក្រុង​ភ្នំពេញ​។

Image: Child Helpline Cambodia

ជំនួយ​ដោះស្រាយ​វិបត្តិ​របស់​កុមារ​និង​យុវវ័យ​តាម​ទូរស័ព្ទ​លេខ​ ១២៨០

12 March 2013, 14:41 AEST

កុមារ​​និង​យុវវ័យ​កម្ពុជា កាន់​តែ​មាន​ភាព​ងាយ​ស្រួស​ក្នុង​ការ ​ការ​ពារ​​សិទ្ធិ​របស់​​ខ្លួន​និង​ចៀស​ផុត​ពី​ការអំពើ​​ហិង្សាមក​លើ​ខ្លួន។ ​​បណ្ដាញ​ទូរសព្ទ​ជំនួយ​កុមារ​កម្ពុជា (ទ.ជ.ក) ទើប​តែ​បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​កុមារនិង​យុវវ័យ​​ដែល​ជួប​នឹង​វិបត្តិ​ ទាក់​ទង​នឹង​អំពើហិង្សា​ ការ​រំលោភបំពាន ឬ​ការ​កេង​ប្រវ័ញ្ច។

ការរម្លឹកទិវានារីអន្ដរជាតិ

8 March 2013, 18:22 AEST

តើកត្តាអ្វីខ្លះ​ដែលធ្វើ​ឲ្យឋានៈ​ស្រ្តី​​នៅ​ក្នុងសង្គម​នៅ​តែ​មិនអាច​ស្មើ​នឹងបុរសភេទ? តើស្រ្តី​មានតួនាទី​សំខាន់​យ៉ាងណា​ខ្លះ​នៅ​ក្នុង​គ្រួសារ​, សហគមន៍ ​និងសង្គមជាតិទាំងមូល?​

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​