សុខភាព​

Health

សន្ទនាមតិ​ជុំវិញ​ជំងឺ​ទឹក​នោម​ផ្អែម

22 May 2013, 16:51 AEST

វាគ្មិន​ក្នុង​កម្មវិធី​នេះ​គឺលោក​វេជ្ជបណ្ឌិត ប៉ែន​ ហ៊ន ដែល​មាន​ជំនាញ​និង​បទ​ពិសោធន៍​ព្យា​បាល​ជំងឺ​ទឹក​នោម​ផ្អែម។ មុន​ពេល​ចូល​និវត្តន៍​លោក​បាន​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ក្នុងក្រុង​ភ្នំពេញ។

Health

សន្ទនា​មតិ​សុខភាព​ស្ដី​អំពី​​​​ទឹក​ដក់​​ក្នុង​​ស្រោម​សួត

15 May 2013, 16:13 AEST

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ពីមន្ទីរពេទ្យ​ព្រះកេតុ​មាលា ធ្វើ​ការ​បកស្រាយ​អំពី​កត្តា​បណ្ដាល​ ផល​ប៉ះពាល់​​ និង​ វិធី​ព្យាបាល​បញ្ហា​ទឹក​តក់​ក្នុងស្រោម​​សួត។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រិយ​មិត្ត​អ្នក​ស្ដាប់​មួយ​ចំនួន​ក៏​បាន​លើក​សំណួរ​ជូន​លោក​វេជ្ជបណ្ឌិត​​ផង​​ដែរ​​អំពី​កង្វល់របស់​​ខ្លួន​ទាក់​ទង​នឹង​​សុខ​ភាព​ខាង​ក្នុង​ដើម​ទ្រូង។ សូម​បើក​ស្ដាប់​សំឡេង​នៃ​ការ​សន្ទនា​មតិ​​ដែល​មាន​​​រយៈពេល​ប្រមាណ​២៧នាទីកន្លះ៕

Image: Baby boom expected for Year of the Dragon Image 2012-01-23

ស្ថានភាព​មរណភាព​ទារក​និង​មាតា​នៅ​លើ​ពិភពលោក

8 May 2013, 16:32 AEST

ទិវា​​គុណ​​ម្ដាយ (Mother's Day) នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​ឧសភា​នេះ ដែល​មនុស្ស​ជា​ច្រើន​នឹង​ធ្វើ​កាយ​វិការ​សម្ដែង​ការ​​ដឹង​គុណ​របស់​​ម្ដាយ ដូច​ជា​ទិញ​វត្ថុ​ជាទិស្រឡាញ់​ជូន​ម្ដាយ​ឬធ្វើ​អ្វី​ផ្សេង​ដើម្បី​ផ្គាប់​ ចិត្ត​ម្ដាយ​ឲ្យ​មាន​ការ​ស្បាយ​ចិត្ត។

ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ថ្នាំង​ថ្នាក់​លើ​បញ្ហា​ក្រម​សីលធម៌​គ្រូ​ពេទ្យ​

9 May 2013, 16:17 AEST

ថ្មីៗ​នេះ​អង្គការ​សង្រ្គោះ​កុមារ​ (Save The children) បាន​ចេញ​របាយ​ការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា "​ស្ថាន​ភាព​ម្តាយ​នៅ​ទូទាំង​ពិភព​លោក" ដោយ​ផ្តោត​ទៅ​លើ​អត្រា​មរណៈ​ភាព​របស់​ទារក​ និង​ម្តាយបន្ទាប់​ពី​សម្រាល​បាន​មួយ​​ខែ​ដំបូង។ របាយ​ការណ៍​នេះ​បាន​គូស​បញ្ជាក់​ថា​ មាន​កុមារ​ជិត ៣​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​បាត់​បង់​ជីវិតក្នុង​អំឡុង​ពេល​មួយ​ខែ​បន្ទាប់​ពី​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ ដែល​ភាគ​ច្រើន​ជា​ការ​ស្លាប់​ដែល​អាច​ការ​ពារ​បាន ហើយ​គម្លាត​ស្ថាន​ភាព​ម្តាយ និង​ទារក​រវាង​ប្រ​ទេស​អ្នក​មាន និង​ប្រ​ទេស​អ្នក​ក្រ​នៅ​តែ​មាន​គម្លាត​ធំ​នៅ​ឡើយ។

Image: 4th Meeting fo ASEAN Officials in Cambodia on tobacco control

កិច្ច​ប្រ​ជុំ​មន្ត្រី​បង្គោល​អាស៊ាន ស្តី​ពី​ការ​ត្រួត​ពិ​និត្យថ្នាំ​ជក់​លើក​ទី​៤

7 May 2013, 16:54 AEST

បណ្តា​មន្ត្រី​បង្គោល​អា​ស៊ាន បាន​មក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​នៅ​ខេត្ត​សៀម​រាប ស្តី​ពី​ការ​ត្រួត​ពិ​និត្យថ្នាំ​ជក់​លើក​ទី​៤រយៈ​​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩​ ខែ​ឧស​ភា​នេះ ក្នុង​គោល​បំ​ណង​ចែក​រំ​លែក​បទ​ពិ​សោធន៍​​ផ្សេងៗ ដើម្បី​ជំរុញ​វឌ្ឍន​ភាព​ និង បន្ថែម​គោល​នយោ​បាយ​ត្រួត​ពិ​និត្យ​​ថ្នាំ​ជក់​នៅ​ក្នុង​សហ​គមន៍​នៃ​អា​ស៊ាន ។

Image: On strike at garment factory in Cambodia

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​​ហានិភ័យ​ដើម្បី​សុខ​ភាព​និង​សុវត្ថិភាពការងារ​

1 May 2013, 16:19 AEST

អង្គ​ការ​ពលកម្ម​អន្តរជាតិ (International Labor Organisation -ILO) ដែល​ជា​ទីភ្នាក់​មួយ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ​នោះ បាន​​អំពាវ​នាវ​សុំ​ឲ្យ​មាន​​វិធាន​ការ​ជា​សកលនិង​​ជា​បន្ទាន់​ដើម្បី​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កើត​ឡើង​តាម​រយៈការ​ងារ ដោយ​ផ្ដោត​ទៅ​លើ​ការ​បង្ការ​ជា​ជាង​ការ​ព្យាបាល។

Image: Braille characters (Vision Australia)

​សន្ទ​នាមតិ​​ស្ដី​អំពី​​អក្សរ​ Braille ​សម្រាប់​ពិការ​​ភ្នែក​

24 April 2013, 16:34 AEST

អ្នក​គ្រូ​ យឹម ចាន់រើន ជា​អតីត​គ្រូ​គណិតវិទ្យា​នៅ​ភ្នំពេញ​មុន​ឆ្នាំ​១៩៧៥។ ក្នុង​ការ​តាំង​លំនៅ​ក្នុង​ក្រុង​ស៊ីដនីយ៍ លោកស្រី​បាន​បម្រើ​ការ​ជាមួយ​ Vision Australia អស់​រយៈប្រមាណ​២៥​ឆ្នាំ ផ្នែក​រៀប​ចំ​ឯកសារ​ពី​អក្សរ​ធម្មតា​ទៅ​ជា​អក្សរ​ស្ទាប ឬ​ហៅថា Braille ​សម្រាប់​​ជន​ពិកាភ្នែក។ វិទ្យុ​អូស្រ្តាលី​នា​ពេល​នេះ មាន​ភព្វ​សំណាង​ដែល​អ្នក​គ្រូ​បាន​ផ្ដល់​ឱកាស​ចូល​រួម​នាទី​​សន្ទ​នា​ទី​មតិ ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ជុំវិញ​អក្សរ Braille ។

Aust malaria

កម្ពុជា​ប្តេជ្ញា​លុប​បំ​បាត់​អត្រា​ស្លាប់​ដោយ​សារ​ជំ​ងឺ​គ្រុន​ចាញ់នៅ​ឆ្នាំ​២០១៥

24 April 2013, 14:22 AEST

រដ្ឋា​ភិ​បាល​កម្ពុជា​ប្តេជ្ញា​ចិត្តយ៉ាង​មុត​មាំ​ក្នុង​ការ​លុប​បំ​បាត់​អត្រា​ស្លាប់​ដោយ​សារ​ជំ​ងឺ​គ្រុន​ចាញ់នៅ​ទូ​ទាំង​ប្រ​ទេស​ក្នុង​​ឆ្នាំ​២០១៥ ​ហើយ​នឹង​លុប​បំ​បាត់​ជំ​ងឺ​គ្រុន​ចាញ់​នៅ​ឆ្នាំ​២០២០ ​​ស្រប​ពេល​ដែល​ស្ថាន​ភាព​នៃជំ​ងឺ​នេះ​ក្នុង​ឆ្នាំ​២០១៣មាន​លក្ខណៈ​ល្អ​ប្រ​សើរ។ ខណៈ​ពេល​ដែលពិ​ភព​លោក​កំ​ពុង​ព្រួយ​បារម្ភ​ទៅ​នឹង​ការ​គ្មាន​ថ្នាំ​ព្យា​បាល​ដែល​មាន​ប្រ​សិទ្ធិ​ភាព​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​ករណី​មិន​បាន​ទប់​ស្កាត់។

Cambodia Vision in Australia helps a poor Khmer with his vision

អង្គការ​សប្បុរស​ធម៌​ Cambodia Vision នៅ​អូស្រ្ដាលី​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ពល​រដ្ឋ​ក្រី​ក្រ​នៅ​កម្ពុជា​

23 April 2013, 16:11 AEST

Cambodia Vision ​​​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ដែល​រាល់​ ឆ្នាំ​ចុះ​ទៅ​បំពេញ​ការងារ​សប្បុរស​ធម៌​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ប្រជា​ ពល​រដ្ឋ​ខ្មែរ​ក្រី​ក្រ​នៅ​ប្រទេស​កម្ពុជា​ ដែល​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​របស់​ខ្លួន ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​ និង​ប្រព័ន្ធ​ថែ​ជំងឺ​នៅ​កម្ពុជា​មាន​លក្ខណៈ​ខ្វះ​ខាត​ និង​ទន់​ខ្សោយ​នៅ​ឡើយ។

Food for health on display

តើ​ការបរិភោគ​មី​ពិត​ជា​ធ្វើ​ឲ្យ​ខូច​សុខភាព​មែន​ទេ?

17 April 2013, 14:22 AEST

សង្គម​មាន​ការ​រីក​ចម្រើន ប្រ​ជា​ពលរដ្ឋ​កាន់​តែ​មាន​ភាព​មមា​ញឹក​នឹង​ការ​ងារ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ចំពោះ​ម្ហូប​អាហារ​ដែល​មិន​ចាំ​ចំណាយ​ពេល​រៀបចំ​យូរ ដូច​ជា​មី​កញ្ចប់​ជា​ដើម។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​