Podcast
RSS
សូមអញ្ជើញចុះឈ្មោះដើម្បីទទួលសម្លេងនៃការផ្សាយតាម Podcast អំពីព្រឹត្ដិការណ៍បច្ចុប្បន្នរបស់វិទ្យុ អូស្ដ្រាលីយើង។

Subscribe to Podcast http://www.radioaustralia.net.au/podcast/khmer/podcast.xml

តើអ្វីទៅជា Podcast ?

Podcast គឺជាសំលេងដែលយើងផ្សាយតាមប្រព័ន្ធអ៊ីនធើរណិត។ លោកអ្នកអាចទាញយកសំលេងទាំងនេះនៅគ្រប់ពេលវេលាដោយរក្សាទុកក្នុងកុំព្យូទ័រឬឧបករណ៍ចាក់សម្លេងដែល អាចយកតាមខ្លួនបាន។

នៅពេលដែលយើងបញ្ចូលសំលេងនៃព្រឹត្ដិការណ៍បច្ចុប្បន្នទាំងនេះទៅក្នុងប្រព័ន្ធអ៊ីនធើរណិត កម្មវិធីកុំព្យូទ័រ Podcast នេះអាចទាញយកសំលេងថ្មីៗទាំងនេះដោយស្វ័យប្រវត្ដិជូនដល់លោកអ្នក។

មូលហេតុដែលគេឲ្យឈ្មោះថាជា Podcast បែបនេះគឺមកពីក្រុមហ៊ុនផលិតកុំព្យូទ័រឈ្មោះ Apple បានផលិតឧបករណ៍ម៉្យាងដែលមានឈ្មោះថា iPod សំរាប់ចាប់លេងសំលេងទាំងនេះ។ យ៉ាងណាមិញលោកអ្នកមិនត្រូវការ iPod នេះឡើយ ដើម្បីស្ដាប់ការផ្សាយសម្លេងរបស់យើងតាមរយៈ Podcast នោះ។

លោកអ្នកអាចជាវការផ្សាយតាម Podcast ដោយប្រើកម្មវិធីកុំព្យូទ័រដែលលោកអ្នកអាចទាញយកពីអ៊ីនធើរណិតដោយមិនគិតលុយ។

តើខ្ញុំទៅទាញយកកម្មវិធីកុំព្យូទ័រ Podcast នេះពីកន្ែលងណាមក?

ក្នុងពេលបច្ចុប្បន្ននេះមានកម្មវិធីកុំព្យូទ័រ Podcast នេះផ្សេងៗគ្នាច្រើន ដែលលោកអ្នកអាចទាញយកបានដោយឥតគិតថ្លៃ។ បញ្ជីកម្មវិធីកុំព្យូទ័រ Podcast នេះត្រូវគេចងក្រងសរសេរ និងរក្សាទុកដោយក្រុមព័ត៌មាន Podcast ហៅថា Podcasting News ។ កម្មវិធីកុំព្យូទ័រ Podcast ដែលគេនិយមរួមមានកម្មវិធី iPodder និង iTunes ។

តើខ្ញុំអាចជាវការផ្សាយតាម Podcast នេះដោយវិធីណា?

ក្រោយពីលោកអ្នកបានទាញយកនូវកម្មវិធីកុំព្យូទ័រ Podcast នេះបញ្ចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នករួចហើយ លោកអ្នកអាចជាវការផ្សាយតាម Podcast នៃរបស់វិទ្យុរបស់យើងដោយប្រើអាសយដ្ឋានអ៊ីនធើរណិតដូចខាងក្រោមនេះ៖

Subscribe to Podcast http://www.radioaustralia.net.au/podcast/khmer/podcast.xml

វិធីជាវនេះគឺគ្រាន់តែចំលងអាសយដ្ឋានអ៊ីនធើរណិតខាងលើនេះ ហើយដាក់អាសយដ្ឋាននេះ ចូលទៅក្នុងកម្មវិធីកុំព្យូទ័រ Podcast ទៅតាមការណែនាំដោយអ្នកផ្ដល់កម្មវិធី Podcast របស់លោកអ្នក គឺជាការស្រេច។

ទាញយក និងស្ដាប់សម្លេងគ្រប់ពេលវេលាទៅតាមតម្រូវការ

ជារៀងរាល់ថ្ងៃ វិទ្យុយើងថែមទាំងបង្កើតឲ្យមានសម្លេងក្នុងទំរង់ MP3 សំរាប់លោកអ្នកទាញយកទៅស្ដាប់ផងដែរ។

លោកអ្នកអាចទាញយកសម្លេងនៃការផ្សាយអំពីព្រឹត្ដិការណ៍បច្ចុប្បន្នប្រចាំថ្ៃង ហើយរក្សាទុកសម្លេងនេះនៅក្នុងកុំព្យូទ័រ ឬឧបករណ៍សំរាប់ចាក់លេងសំលេងទំរង់ MP3 សំរាប់ការស្ដាប់របស់លោកអ្នកគ្រប់ពេលវេលាទៅតាមតម្រូវការដែលលោកអ្នកចង់ស្ដាប់។

ការទទួលជំនួយ

លោកអ្នកអាចផ្ញើសំណួររបស់លោកអ្នកមកយើងខ្ញុំតាមទំព័រ "ទាក់ទងយើងខ្ញុំ" >

សូមជ្រាបផងដែរថា ដោយសារធនធានមនុស្សនិងសម្ភាររបស់យើងមានកំណត់ យើងមិនអាចឆ្លើយរាល់សំណួររបស់លោកអ្នកដោយផ្ទាល់បានទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងខ្ញុំនឹងរក្សា ទំព័រនេះឲ្យបានទាន់សម័យជាទីបំផុតដើម្បីបំពេញទៅតាមតម្រូវការរបស់លោកអ្នក និងដើម្បីធ្វើយ៉ាងណាឲ្យលោកអ្នកទទួលបាននូវព័ត៌មានល្អបំផុតទៅតាមលទ្ធភាព ស្តីអំពីវិធីប្រើប្រាស់សេវានេះ។

លក្ខខណ្ឌ និងបញ្ញត្តិនៃការប្រើ

ការផ្សាយសំលេងរបស់វិទ្យុអូស្រ្ដាលីទទួលការការពាររក្សាសិទ្ធដោយច្បាប់រក្សាសិទ្ធិរបស់អូស្រ្ដាលី និងអន្ដរជាតិ ហើយសម្លេងទាំងនេះមានជូនសំរាប់តែការស្ដាប់ផ្ទាល់ខ្លួនប៉ុណ្ណោះ គឺមិនសំរាប់យកទៅធ្វើពាណិជ្ជកម្មនោះទេ។
លោកអ្នកអាចទទួលមាតិកាព័ត៌មានប្រចាំថ្ងៃរបស់យើងចូលទៅក្នុងកំព្យូទ័ររបស់លោកអ្នកដោយការទាញយកវ៉ិបហ្វីដ (Webfeed) ព័ត៌មានជាភាសាខ្មែរ៖

Subscribe to RSS http://www.abc.net.au/ra/rss/ra_khmer_news.xml

តើអ្វីទៅជាវ៉ិបហ្វីដ (Webfeed) ?

យើងប្រើបច្េចកវិទ្យាមួយដែលមានឈ្មោះថា អាអេសអេស (RSS) សំរាប់ផ្ដល់ជូន មាតិកាព័ត៌មានដែលអាចមើលឃើញភ្លាមៗលើកញ្ចក់កុំព្យូទ័ររបស់លោកអ្នកនៅ ពេលដែលគេដាក់ផ្សាយព័ត៌មាននោះ។ RSS ជាអក្សរកាត់របស់ 'Really Simple Syndication'។

តាមរយៈបច្ចេកទេសវ៉ិបហ្វីដនេះ លោកអ្នកអាចទាញយកព័ត៌មានហើយអានអត្ថបទដែលយើងខ្ញុំផ្ដល់ជូនដោយប្រើកម្មវិធីកុំព្យូទ័រ (Software) សំរាប់អានព័ត៌មានតាម RSS នេះ។

នៅពេលដែលយើងខ្ញុំបញ្ចូលព័ត៌មាននៅលើគេហទំព័ររបស់យើងខ្ញុំ កម្មវិធីសំរាប់ អានព័ត៌មានរបស់លោកអ្នក នឹងទាញយកហើយបង្ហាញភ្លាមៗនូវមាតិកាព័ត៌មានចុងក្រោយរបស់យើងនៅលើកុំព្យូទ័ររបស់លោកអ្នក។

តើខ្ញុំត្រូវទៅរកកម្មវិធីកុំព្យូទ័រសំរាប់អាន RSS នៅឯណា?

មានកម្មវិធីសំរាប់អានព័ត៌មានតាម RSS ជាច្រើនដែលលោកអ្នកអាចប្រើបាន ហើយកម្មវិធីកុំព្យូទ័រភាគច្រើនមិនមានគិតថ្លៃប្រើប្រាស់ទេ។

កម្មវិធីសំរាប់អានព័ត៌មានតាម RSS ខ្លះ តម្រូវឲ្យលោកអ្នកទាញយកមកបញ្ចូលក្នុងកុំព្យូទ័ររបស់លោកអ្នក រីឯកម្មវិធីសំរាប់អាន RSS ខ្លះទៀត ជាសេវាអ៊ីនធើរណិត ហើយលោកអ្នកអាចប្រើបានតាមរយៈកម្មវិធីបើកមើលវ៉ិបសាយ(Web Browser)។

មានការរក្សាទុកបញ្ជីអំពីកម្មវិធីសំរាប់អាន RSS នៅក្នុងគំរោងបញ្ជីរាយឈ្មោះនិងអាសយដ្ឋានចំហ DMOZ (DMOZ Open Directory Project) ដែលមានអាសយដ្ឋានៈ

DMOZ >

កម្មវិធីកុំព្យូទ័របើកមើលវ៉ិបសាយខ្លះ ក៏មានកម្មវិធីសំរាប់អាន RSS បញ្ចូលជាមួយដែរ ដោយរួមទាំង Firefox និងកម្មវិធីអ៊ីមែលមួយចំនួន ព្រមទាំងកម្មវិធី Microsoft Outlook វគ្គថ្មីៗនៅពេលខាងមុខ។

តើខ្ញុំអាចទាញយកវ៉ិបហ្វីដរបស់វិទ្យុអូស្រ្ដាលីតាមវិធីណា?

ក្រោយពេលលោកអ្នកទាញយកកម្មវិធីកុំព្យូទ័រសំរាប់អាន RSS រួចហើយ លោកអ្នកអាចទាញយកវ៉ិបហ្វីដ (Webfeed) នានារបស់វិទ្យុអូស្រ្ដាលីនៅពេលដែលលោកអ្នកឃើញសញ្ញា ។

លោកអ្នកគ្រាន់តែចុចប៊ូតុងកូនកណ្ដុរ (Right mouse click) ខាងស្ដាំលើសញ្ញានេះ ហើយជ្រើសរើស "Copy Shortcut" ឬ "Copy Link Location" ដើម្បីចំលងយកអាសយដ្ឋានអ៊ីនធើរណិតហៅថា URL។ បន្ទាប់មក លោកអ្នកត្រូវបញ្ចូលអាសយដ្ឋាន URL នេះទៅក្នុងកម្មវិធីកុំព្យូទ័រសំរាប់អាន RSS ដ៏សមរម្យរបស់លោកអ្នក។ សូមធ្វើទៅតាមការណែនាំរបស់កម្មវិធីអាន RSS ដែលលោកអ្នកប្រើប្រាស់៕
Subscribe to Podcast ការផ្សាយតាម Podcast ទាញយកនាទីព្រឹត្តិការណ៍បច្ចុប្បន្ន
តាមដានការផ្សាយតាម Podcast >>
ព័ត៌មានណែនាំការស្ដាប់វិទ្យុ
សែ្វងយល់អំពីកម្មវិធីផ្សាយរបស់យើង >>